A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 May 2013

The opposition CNRP will gather 5000 people to rally at Democracy Square to demand electoral reforms and the return of its president Sam Rainsy គណបក្សប្រឆាំង ត្រៀម​មនុស្ស ៥ ពាន់​នាក់ ធ្វើបាតុកម្ម នៅ​ថ្ងៃទី​២០​ឧសភា នៅ​ទីលាន​ប្រជាធិបតេយ្យ​

(ថ្ងៃទី 14 ឧសភា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​រួបរួម​រវាង​គណបក្ស​ស​មរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បានប្រកាស​ត្រៀមកម្លាំង​មនុស្ស ៥ ពាន់​នាក់ ដើម្បី​ធ្វើ​មហា​បាតុកម្ម ជា​លើក​ទី​២ នៅ​ទីលាន​ប្រជាធិបតេយ្យ​។ បាតុកម្ម​នោះ គណបក្សប្រឆាំង នឹងដាក់​ញត្តិ​ទៅកាន់​តំណាង​អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប ដើម្បី​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលយក​អនុសាសន៍​របស់​អ្នក​រាយ​ការ​ពិសេស​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ទាក់ទង​ទៅនឹង​ការបោះឆ្នោត និង​ជាពិសេស​ទាមទារ​ឲ្យ​លោក សម រង្ស៊ី  បាន​វិល​ត្រឡប់មក​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​។​

 លោក ហូរ វ៉ាន់ អនុប្រធាន​គណៈកម្មាធិកា​រវិ​ន័យ​នៃ​គណបក្ស សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹងថា ការធ្វើ​បាតុកម្ម​ជា​លើក​ទី​២​នេះ គណបក្ស សង្គ្រោះ​ជាតិ បានកំណត់​យក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ ដោយមាន​អ្នកចូលរួម​ពី​ប្រជាពលរដ្ឋ និង​សមាជិក សមាជិកា​គណបក្ស ប្រមាណ​ជា ៥​ពាន់​នាក់​។ បាតុកម្ម​នោះ គ្រោង​នឹងធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដូចពេលមុន​ដែរ​។​

 លោក ហូរ វ៉ាន់ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា មហា​បាតុកម្មអហិង្សា​ជា​លើក​ទី​២ របស់​គណបក្ស សង្គ្រោះ​ជាតិ បានកំណត់​យក​ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ​២០១៣ ដោយ​ធ្វើការ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល និង​មាន​អ្នកចូលរួម ៥​ពាន់​នាក់​។
​លោក​បាន​បញ្ជាក់ថា ការធ្វើ​មហា​បាតុកម្ម​នេះ គឺ​ធ្វើការ​ហែរ​ក្បួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ឆ្ពោះទៅកាន់​ទីស្នាក់ការ​កា​រិ​យា​ល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដើម្បី​ដាក់​ញ្ញត្តិ​។ ចេញពី​អង្គការសហប្រជាជាតិ ហែ​ក្បួន​ទៅ​សហគមន៍​អឺរ៉ុប​។​



​លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹង​ទៀតថា ខ្លឹមសារ​ញ្ញត្តិ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់ជូន​អង្គការសហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប មាន ៤ ចំនុច​សំខាន់ៗ ដូច​ការទាមទារ​លើក​មុន​ដែរ រួមមាន​៖ ១-​ទាមទារ​ឲ្យ​សើរើ ឬ​ធ្វើ​ឡើងវិញ​នូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល គ​.​ជ​.​ប បានធ្វើ​ហើយ​អង្គការ NDI និង COMFREL រកឃើញ​មាន​កំហុស​។ បើ​ក្នុងករណី​គ​.​ជ​.​ប ឆ្លើយថា ធ្វើ​មិនទាន់​គួរតែ​ពន្យារពេល​បោះឆ្នោត​មួយរយៈ​ខ្លី​ត្រឹមតែ​មួយខែ ទៅ​ពីរ​ខែ ក៍​អាចធ្វើ​ការចុះបញ្ជី​ជាថ្មី​ឡើងវិញ​បានដែរ ...​។ ចំណុច​ទី​២-​គាំទ្រ​នូវ​អនុសាសន៍​របស់​អ្នករាយការណ៍​អង្គការសហប្រជាជាតិ ជុំវិញ​ការបោះឆ្នោត​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នេះ​។ ៣-​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ធ្វើការ​គាបសង្កត់​ទៅលើ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៣​នេះ ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ៤-​ត្រូវតែ​អនុញ្ញាត​ដោយ​គ្មាន​លក្ខខណ្ឌ​នូវ​ការវិលត្រឡប់ ដោយ​សុវត្ថិភាព​ព្រមទាំង​ការចូលរួម ដោយ​សេរី និង​យុត្តិធម៌ របស់​មេដឹកនាំ​គណបក្សប្រឆាំង លោក សមរង្ស៊ី នៅ​មុនពេល​បោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៣៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZTk3ZTkzMG#sthash.CV2wb0zn.dpuf

No comments: