A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 28 May 2013

The opposition CNRP accused the ruling CPP of harrassing their meeting with party members បក្ស​សង្គ្រោះ​ជាតិ​​ចោទ​បក្ស​កាន់​អំណាច​ថា​រំខាន​ការ​ជួបជុំ​សមាជិក

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​គណបក្ស​កាន់​អំណាច​ថា ព្យាយាម​រំខាន​ការ​ជួប​ជុំ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​គ្រប់​កន្លែង ​ក្នុង​ខេត្ត​ពោធិ៍សាត់។ តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​បដិសេធ ហើយ​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​នេះ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ស្ដាប់​បាន​ឮ​ពី​ឈ្មោះ​ គណបក្ស​នេះ​តែប៉ុណ្ណោះ។
ដោយ មណ្ឌល កែវ RFA
2013-05-28
ការ​ចោទ​ប្រកាន់​នេះ បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល គណបក្ស​សិទ្ធិ​មនុស្ស និង​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ ក្នុង​វេទិកា​សាធារណៈ​មួយ នៅ​ឃុំ​ស្យា ស្រុក​កណ្ដៀង។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ញឹម ញេង បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ​ក្នុង​គោល​បំណង ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​តំណាងរាស្ត្រ ស្រាប់​តែ​មាន​មន្ត្រី​អាជ្ញាធរ​ឃុំ និង​ស្រុក បាន​យក​មេក្រូ​មក​ដាក់​បំពង​សំឡេង​រំខាន​ក្នុង​កម្មវិធី មិន​អាច​ស្ដាប់​ឮ​ការ​ជជែក​គ្នា បណ្ដាល​ឲ្យ​ការ​ជួប​ជុំ​គ្នា​នេះ​មិន​អាច​ដំណើរ​ការ​បាន​ឡើយ។
លោក ញឹម ញេង៖ «អ្នក​ដែល​មក​ចាក់​មេក្រូ​រំខាន​នេះ មិន​មែន​ប្រជាពលរដ្ឋ​ទេ តែ​គឺ​អាជ្ញាធរ​មូលដ្ឋាន​តែម្ដង។ ទី​១ គឺ​សមាជិក​ក្រុមប្រឹក្សា​ស្រុក ទី​២ គឺ​សមាជិក​ក្រុមប្រឹក្សា​ឃុំ និង​ទី​៣ គឺ​អាជ្ញាធរ​ប៉ូលិស​តែម្ដង គេ​នាំ​គ្នា​រៀបចំ​ចាក់​មេក្រូ​រំខាន​ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ ជាតិ...»
លោក ញឹម ញេង បាន​ឲ្យ​ដឹង​បន្ថែម​ថា នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​អាជ្ញាធរ​បាន​បង្ក​ការ​រំខាន​ក្នុង​កម្មវិធី​ជួបជុំ​រវាង​អ្នក​ តំណាងរាស្ត្រ​និង​ម្ចាស់​ឆ្នោត​នេះ។ លោក​ថា កាល​ពី​ថ្ងៃ​ទី​២០ ឧសភា កន្លង​ទៅ​ក៏​មាន​ការ​ចាក់​ធុង​បាស​រំខាន​ពេល​លោក កឹម សុខា និង​ព្រះអង្គម្ចាស់ ធម្មិកោ បាន​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អន្លង់វិល ផង​ដែរ។
លោក ញឹម ញេង៖ «ការ​ចាក់​ធុងបាស​រំខាន​នេះ​នៅ​ឯ​ខេត្ត​ស្វាយរៀង ខ្ញុំ​បាន​លេង​ម្ដង​ហើយ។ ខ្ញុំ​ទូរស័ព្ទ​ទៅ​ប្រាប់​ចៅហ្វាយ​ខេត្ត​ឲ្យ​មក​បិទ​តែម្ដង។ ឥឡូវ​នៅ​ខេត្ត​ពោធិ៍សាត់ នេះ អត់​ស្ដាប់ ហ៊ុន សែន ទេ។ នៅ​ស្វាយរៀង ពេល​ខ្ញុំ​ប្រាប់​គាត់​ថា សម្ដេច ហ៊ុន សែន អត់​ឲ្យ​ធ្វើ​អ៊ីចឹង​ទេ​គាត់​មក​បិទ​ភ្លាម។ តែ​នៅ​ពោធិ៍សាត់​នេះ ចេញ​មក​ប្រឆាំង​មុន​គេ​ហើយ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​នេះ...»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កណ្ដៀង ​គឺ​លោក ពុទ្ធ រិទ្ធី បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​គ្មាន​បំណង​រំខាន​នរណា​នោះ​ទេ។ លោក​ថា មេក្រូ​ដែល​ចាក់​នោះ គឺ​អាជ្ញាធរ​ឃុំ​បាន​ធ្វើ​កម្មវិធី​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួសជុល​កំណាត់​ ផ្លូវ​ដែល​បាន​ខូចខាត​ក្នុង​រដូវ​ភ្លៀង​នេះ។
លោក​ថា គណបក្ស​ប្រឆាំង​យក​លេស​ចោទ​ដោយ​ចង់​ឲ្យ​អ្នក​ស្ដាប់​បាន​ឮ​ពី​ឈ្មោះ​គណបក្ស​នេះ​តែ​ប៉ុណ្ណោះ៖ «រឿង ​នេះ​អ៊ីចេះ​ទេ មិន​មែន​ទៅ​ចាក់​មេក្រូ​ដើម្បី​រំខាន​អី​ទេ គ្រាន់​ថា គណៈកម្មការ​ទ្រទ្រង់ និង​ថែទាំ​ផ្លូវ​គាត់​មាន​កម្មវិធី​ហ្នឹង​ដាក់​នៅ​ភូមិ​ហ្នឹង ដើម្បី​រៃ​អង្គាស​ថវិកា​យក​ទៅ​ជួសជុល​ផ្លូវ។ អត់​មាន​ចាក់​រំខាន​អី​ទេ តាម​ការ​ពិត​គាត់​ចាក់​តែ​ចម្រៀង​តិចៗ និង​ឲ្យ​ពរ​ជ័យ​នៅ​ពេល​ដែល​គេ​យក​លុយ​មក​ចូល​បុណ្យ...»
ទាក់ទង​ចំពោះ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា ទាំង​អស់ គួរ​តែ​ប្រកាន់​យក​សេចក្ដី​ថ្លៃថ្នូរ និង​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ ដោយ​មិន​ត្រូវ​បង្ក​ការ​រំខាន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ដែល​សមាជិក​គណបក្ស​ ណា​មួយ​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​ថ្នាក់​លើ​របស់​គណបក្ស​គេ​នោះ​ឡើយ។ លោក​ថា ប្រមុខ​រដ្ឋាភិបាល​ក៏​ធ្លាប់​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើ​ឲ្យ​អាជ្ញាធរ​គ្រប់​ លំដាប់​ថ្នាក់​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ក្នុង​ ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: