A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 13 May 2013

The CNRP plans to hold a mass demonstration on 20th May to demand the return of its president Sam Rainsy to participate in the election គណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហា បាតុកម្មជាថ្មី ទាមទារឲ្យមេបក្សរបស់ខ្លួន បានចូលរួមបោះឆ្នោត


ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ បានប្រកាសថា ខ្លួននឹងធ្វើមហាបាតុកម្មដែលមានលក្ខណៈជាទ្រង់ទ្រាយធំម្តងទៀត នៅថ្ងៃទី២០ ខែឧសភា ខាងមុខ ដើម្បីទាមទារឲ្យលោក សម រង្ស៊ី ដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេស បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តីនីតិកាលទី៥។
លោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា គណបក្សនឹងប្រមែប្រមូលសកម្មជនរបស់ខ្លួន ដើម្បីចូលរួមក្នុងមហាបាតុកម្មម្តងទៀត បន្ទាប់ពីបាតុមកម្មកាលពី ពេលកន្លងមកមិនបានទទួលជោគជ័យ ដោយមិនមានការឆ្លើយតបពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ទើបធ្វើការសម្រេចធ្វើបាតុកម្មម្តងទៀត។
លោកបន្តថា ការធ្វើបាតុកម្មនេះ ក៏មិនខុសពីលើកមុនដែរ ក្នុងគោលបំណងទាមទារឲ្យលោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ បានចូលស្រុកវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិ កាលទី៥ ឲ្យ គ.ជ.ប ធ្វើតាមអនុសាសន៍របស់លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គ ការសហប្រជាជាតិប្រចាំកម្ពុជា កែតម្រូវតាមអង្គការខុមហ្វ្រែល និងអង្គការនិចហ្វិក។
លោកបានបញ្ជាក់ថា «យើងមិនទាន់កំណត់អ្នកចូលរួមប៉ុន្មាននាក់នៅឡើយទេ ដោយសារយើងមិនទាន់បានជួប ប្រជុំគ្នា ព្រោះកំពុងជាប់រវល់ចុះតាមមូលដ្ឋាន យើងនឹងយកញ្ញត្តិទៅដាក់នៅអង្គការអន្តរជាតិ និងស្ថានទូតសំខាន់ ៗ នៅកម្ពុជា»។
លោក ហូរ វ៉ាន់ បន្តថា «យើងឯកភាពរៀបចំសាជាថ្មីហើយ  ហើយរៀបចំមិនទាន់គណបក្សសង្រ្គោះជាតិសុខចិត្ត ពន្យារពេលការបោះឆ្នោតធ្វើយ៉ាងម៉េចឲ្យរៀបចំការបោះឆ្នោតដំណើរការបានល្អ»។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ សម្រាប់គណបក្សសង្គ្រោះ ជាតិធ្វើបាតុកម្ម ព្រោះវាជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែ គ.ជ.ប ធ្វើអ្វីទៅតាមច្បាប់កំណត់ ហើយដំណើរការបោះឆ្នោត នៅតែប្រព្រឹត្តទៅតាមធម្មតាមិនមានអ្វីប្រែប្រួលនោះទេ។
លោកបានបន្ថែមថា «មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ ចំពោះករណីឯកឧត្តមសម រង្ស៊ី … ហើយប្រតិទិន និង ការត្រៀមរបស់ គ.ជ.ប ដំណើរការទៅមុខជាធម្មតាមិនមានការប្រែប្រួលអ្វីនោះទេ»។
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មម្តងរួចមកហើយ ដោយបានធ្វើការ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកចូលរួមប្រហែលជា ៤.០០០នាក់ ទាមទារធ្វើកំណែទម្រង់ គ.ជ.ប ក៏ដូចជាឲ្យគ.ជ.ប ពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ ព្រមទាំងទាមទារឲ្យមានការចូលរួមពីមេបក្សរបស់ ខ្លួន បានចូលរួមក្នុងព្រឹត្តិការណ៍បោះឆ្នោតផងដែរ។ តែការទាមទារនេះ បានបរាជ័យម្តងរួចទៅហើយ ពោលគឺ គ.ជ.ប មិនបានធ្វើតាមការទាមទាររបស់បក្សប្រឆាំងឡើយ៕

No comments: