A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 May 2013

Son of Cambodia's tycoon Seang Nam and daughter of former Thai prime minister and niece of former Thai PM Thaksin Shinawatra will wed in Bangkok on 18th May and the second reception will take place in Phnom Penh on 25th May កូនស្រី​ពៅ​អតីត​នាយករដ្ឋមន្ដ្រី​ថៃ និង​កូនប្រុស​លោក​សៀង ណាំ នឹង​រៀបការ​នៅ​ទីក្រុង​បាងកក ថ្ងៃទី​១៨ ខែឧសភា

Miss Chayapa  Wongsawat  and Mr. Nam Lynal together in Bangkok.

(ថ្ងៃទី 15 ឧសភា 2013,) | ដោយ: បាយ័ន CEN Read in English here.

ភ្នំពេញ: ដោយមាន​ការឯកភាពរ​វាង​មេបា​ចាស់ទុំ​ទាំងសងខាង​នោះ កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ គឺ​លោក Somchai Wongsawat និង​លោកស្រី Yowvapa Wongsawat  នឹង​រៀប​អា​ពា​ហ៍​ពិ​ពា​ហ៍​ជាមួយ​កូនលោក​
​ បណ្ឌិត​ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប និង​លោកស្រី អ៊ុន វុន​លី ដែលជា​ពាណិជ្ជករ​មួយរូប​មានឈ្មោះ បោះ​សម្លេង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អា​ពា​ហ៏​ពិ​ពា​ហ៏​ឆ្លងដែន​មួយ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣ នៅ​ទីក្រុង​បាងកក​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏​។​

​ សំបុត្រ​អញ្ជើញ​ដ៏​សាមញ្ញ​តាម​ទំរង់​ធម្មតា មិន​ឆើតឆាយ ត្រូវបាន​បោះពុម្ព​រួចរាល់​អស់ហើយ ដើម្បី​អញ្ជើញ​ភ្ញៀវ​កិ​ត្ដិ​យស​ចូលរួម​ក្នុង​ពិធី​សិរី​មង្គល​ដ៏​អធិកអធម​ នេះ​។ ហើយ​ភ្ញៀវ​កិ​ត្ដិ​យស​កម្ពុជា មាន​មន្ដ្រីជាន់ខ្ពស់ ថ្នាក់​ឧបនាយករដ្ឋមន្ដ្រី ថ្នាក់​ទេសរដ្ឋមន្ដ្រី ថ្នាក់​រដ្ឋមន្ដ្រី និង​អ្នក​ស្និទ្ធ​ជាមួយ​លោក​ឧកញ៉ា សៀង ណាំ និង​លោកស្រី ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​នោះ​។​

​កូនស្រី​ពៅ​របស់​អតីត ​នាយករដ្ឋមន្ដ្រី​ថៃ Somchai Wongsawat  និង​លោកស្រី Yowvapa Wongsawat  មានឈ្មោះ Chayapa Wongsawat  អាយុ​២៩​ឆ្នាំ និង​កូនប្រុស​របស់លោក​បណ្ឌិត​ឧកញ៉ា សៀង ណាំ និង​លោកស្រី អ៊ុន វុន​លី មានឈ្មោះ​ណាំ លី​ណា​ល់ អាយុ​៣២​ឆ្នាំ​។

​អា​ពា​ហ៏​ពិ​ពា​ហ៏​រវាង​ កូនកំលោះ​អ្នក​ស្ដុកស្ដម្ភ​មកពី​ប្រទេស​កម្ពុជា ជាមួយ​កូនស្រី​អ្នកមាន​ស្ដុកស្ដម្ភ​នៃ​ប្រទេស​ថៃ គឺធ្វើឡើង​នៅក្នុង​សណ្ឋាគារ​ដ៏​ទំនើប គឺ​សណ្ឋាគារ Royal Meridien ស្ថិតនៅ​កណ្ដាល​ទីក្រុង​បាងកក​។ ពិធី​រៀប​អា​ពា​ហ៍​ពិ​ពា​ហ៍​នេះ តាម​គំរោង នឹងមាន​ភ្ញៀវ​អញ្ជើញ​ចូលរួម​អបអរសាទរ​គូ​ស្វាមី និង​ភរិយា​មាន​ចំនួន​ជាង​២​ពាន់​នាក់ ដែល​សុទ្ធតែជា​អ្នកមាន​មុខមាត់ និង​មន្ដ្រីរាជការ​ធំៗ​។​


​កូនក្រមុំ Chayapa Wongsawat  គឺជា​ក្មួយបង្កើត​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ត្រូវបាន​ទំលាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​ក្នុងប្រទេស​ថៃ​កាលពី​ ឆ្នាំ​២០០៦​។ ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជា​ប្អូនថ្លៃ របស់លោក Somchai Wongsawat អតីត​នាយករដ្ឋមន្ដ្រី​ថៃ​។ លោកស្រី Yowvapa Wongsawat  ដែលជា​ភរិយា របស់លោក Somchai Wongsawat  គឺជា​បង​បង្កើត​របស់លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។ ដោយឡែក​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រី​ថៃ​ប​ច្នុ​ប្បន្ន គឺជា​ម្ដាយមីង​បង្កើត​របស់​កូនក្រមុំ Chayapa Wongsawat ផងដែរ​។ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា  លោកស្រី Yowvapa Wongsawat  និង​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​។

​អ្វីដែល​គេ​កត់សំគាល់​ថែមទៀត​នោះ គឺ​លោកស្រី Yowvapa Wongsawat  ដែលជា​ម្ដាយបង្កើត​របស់​កូនក្រមុំ  Chayapa Wongsawat ប​ច្នុ​ប្បន្ន លោកស្រី​ជា​តំណាងរាស្ដ្រ​ប្រចាំ​ខេត្ដ​ឈៀង​ម៉ៃ មកពី​គណបក្ស​ភឿ​ថៃ​។​

​ចំណែក​កូនកំលោះ លោក​ណាំ លី​ណា​ល់ និង​កូនក្រមុំ Chayapa Wongsawat  បាន​ស្គាល់គ្នា​នៅ​ទីក្រុង​បាងកក និង​ការ​ផ្គូរ​ផ្គង​រវាង​ឪពុកម្ដាយ​ទាំងសងខាង កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ ហើយ​កូនប្រុស​លោក​សៀង ណាំ និង​លោកស្រី អ៊ុន វុន​លី ប​ច្នុ​ប្បន្ន​នេះ គឺជា​មន្ដ្រី​ថ្នាក់ខ្ពស់​មួយរូប ធ្វើការ​នៅ​ក្រសួង​អភិវឌ្ឍ​ន៍ជនបទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ រីឯ​កូនក្រមុំ Chayapa Wongsawat ប​ច្នុ​ប្បន្ន​នេះ បាន​បំរើ​ការងារ​នៅ​ផ្នែក​ព្រះរាជអាជ្ញា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ នាង Chayapa Wongsawat ក៏​ជា​អ្នកចំរៀង​ល្បីល្បាញ​មួយរូប តែ​មិនមែន​អាជីព ស្ថិតនៅក្នុង​វង់​តន្ដ្រី​របស់​នាង​ផ្ទាល់ គឺ​វង់​តន្ដ្រី “​ហ្វា​យ​អ៊ី​ន​ធើ​ធេ​ន​មែន​” ហើយ​បានចេញ​នូវ​អាល់​ប៊ុ​ម​ចំរៀង​ជាច្រើន​ទៀតផង ក្នុងនោះ​មាន “​ឈើ​រី​ស៊ី​គ្រេ​ត​ស៊ី​” ដែល​សុទ្ធសឹង​ជា​បទ​ពេញនិយម​។​

​អា​ពា​ហ៍​ ពិ​ពា​ហ៍​រវាង​កូនកំលោះ និង​កូនក្រមុំ នឹងធ្វើ​ជា​លើក​ទី​២ ឬ​ដែល​គេ​ហៅថា កាត់​ចំណងដៃ នឹង​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ Sofitel Phnom Penh រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣ ដែល​គ្រោង​នឹង​អញ្ជើញ​ភ្ញៀវ​កិ​ត្ដិ​យស ចំនួន​ប្រមាណ ១៨០០​នាក់​៕
Below are invitation cards

- See more at: http://www.cen.com.kh/localnews/show_detail/135?token=YjgzN2QyYj#sthash.tfM0oED3.dpuf

No comments: