A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 11 May 2013

Princess Norodom Arun Rasmey, president of Funcinpec Party, stands for election in Kampong Cham constituency ហ្វ៊ុន​ស៊ិន​ប៉ិច​ដាក់​បេក្ខភាព​តាម​បណ្តា​ខេត្ត​សំរាប់​ការបោះ​ឆ្នោត​, ​សម្តេច​​រាជ​បុត្រី ​នរោត្តម ​អា​រុណ​រ​ស្មី​ ​ឈរ​នៅ​មណ្ឌល​កំពង់​ចាម

សម្តេចរាជបុត្រី នរោត្តម អរុន រស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច
ភ្នំពេញ: តាម​បញ្ជី​ផ្លូវការ​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺមាន​ឈ្មោះ​ឥស្សរៈជន​ជាន់ខ្ពស់​មួយចំនួន ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នាយ​ឧ​ត្ត​ម​សេនីយ៍ អតីត​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​សហរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រួមទាំង​អតីត​អភិបាលខេត្ត និង​រដ្ឋមន្ត្រី បាន​ឈរឈ្មោះ​ជា​បេក្ខជន ក្នុងការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​។​
​មន្ត្រីជាន់ខ្ពស់ ដែល​ឈរឈ្មោះ នៅតាម​មណ្ឌល​នីមួយៗ រួមមាន​៖ សម្តេច​រាជបុត្រី ព្រះ​អា​នុ​ជ នរោត្តម អា​រុណរ​ស្មី កូនពៅ​សម្តេចឪ លោក យូ ហុកគ្រី អតីត​សហរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អាណត្តិ​ទី​២ ឈរឈ្មោះ​ជា​បេក្ខជន នៅ​មណ្ឌល​ខេត្តកំពង់ចាម​។
​លោក​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ឈរឈ្មោះ​ជា​បេក្ខជន នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​។
​លោក នុត សុខុម អតីតរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល អាណត្តិ​ទី​៣ ឈរឈ្មោះ​ជា​បេក្ខជន​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​។
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខាន់ សាវឿន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកំពង់ធំ​។​
​លោក ហ៊ុន ភឿង អតីត​ឧ​ត្ត​ម​សេនីយ៍​ឯក និង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោក សាយ ហាក់ អតីត​អភិបាលខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៣ ឈរ​នៅ​មណ្ឌល​ខេត្តកំពត​។​

​លោក ទេព ន​ន្ន​រី អតីត​អភិបាល​ខេត្តកណ្តាល អាណត្តិ​ទី​២ ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកណ្តាល​។
​ព្រះអង្គម្ចាស់ អង្គឌួង ណិ​ម​សូ​ហ្វី​ន ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តក្រចេះ​។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរី​រ័ត្ន អតីត​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ អាណត្តិ​ទី​២ ឈរឈ្មោះ​នៅ​មណ្ឌល​ភ្នំពេញ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៅ រ៉ានី ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តព្រៃវែង​។ លោក កែវ ពុទ្ធរស្មី អតីត​ឧបនាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រដ្ឋាភិបាល និង​លោក កុល ផេង អតីតរដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អាណត្តិ​ទី​៣ ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តតាកែវ​៕ – See more at: http://www.cen.com.kh/localnews/show_detail/19?token=ODM0Y2YwNG#sthash.8XYVhG0G.dpuf

No comments: