A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 25 May 2013

Prince Thomico to resign from Royal Palace ព្រះអង្គម្ចាស់ ធម្មិកោ ប្រកាស​លា​ឈប់​ពី​តួនាទី​ក្នុង​ព្រះរាជវាំង

Give our kids a better deal
Prince Sisowath Thomico
 
PHNOM PENH (The Cambodia Herald) -- Prince Sisowath Thomico said that he would resign from his position as personal secretary to Queen Mother, Her Majesty Norodom Monineath Sihanouk.

Thomico said he's currently preparing his resignation letter and will send the letter to her soon.

"I have already told the Queen Mother about my resignation," he said. "I don’t want politicians to include the names of the Queen Mother and King Norodom Sihamoni into political issues because of me."

The decision to resign was made after Prime Minister Hun Sen criticized him recently over his claim at the National Rescue Party’s (NRP) forum that he was a royalist defender. Hun Sen also asked the Queen Mother to examine Thomico’s position in the Royal Palace.

"I don’t also want my case be an obstacle for the National Rescue Party," he said.

Recently, Thomico had joined the NRP and is now candidate for parliament to represent Preah Sihanoukville province in the upcoming general election.
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ព្រមាន​ចាត់​វិធាន​ការ​ចាប់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដាក់​ទោស​តាម​ផ្លូវ​ច្បាប់ ដោយសារ​តែ​ព្រះអង្គ​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ​កាល​ពី​សប្ដាហ៍​មុន។ ឥឡូវ ព្រះអង្គម្ចាស់ ធម្មិកោ បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​រួច​ហើយ ហើយ​ព្រះអង្គ​ក៏​បាន​សម្រេច​លា​ចាក​ពី​តួនាទី​ក្នុង​ព្រះរាជវាំង​ផង​ដែរ។
ដោយ ទេព សុរ៉ាវី RFA
2013-05-26
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ៣០៥
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ឆ្នាំ​២០១២។
Photo: RFA
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បញ្ជាក់​នៅ​ថ្ងៃ​ទី២៦ ឧសភា ថា ព្រះអង្គ​នឹង​ផ្ញើ​ចុតហ្មាយ​មួយ​ទៅ​ព្រះ​មហាក្សត្រី​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា ដើម្បី​លា​ឈប់​ពី​តួនាទី​ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្ដេចម៉ែ និង​ផ្តាច់​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ។
ព្រះអង្គ​ពន្យល់​ពី​មូលហេតុ​ដែល​លា​ឈប់​ថា ដោយសារ​តែ​ព្រះអង្គ​ចង់​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​ជា​ស្ថាប័ន​ឯករាជ្យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ និង​មិន​ចង់​ឲ្យ​អ្នក​នយោបាយ​អូស​ទាញ​ស្ថាប័ន​ព្រះមហាក្សត្រ ឬ​បញ្ចេញ​ព្រះនាម​ព្រះមហាក្សត្រ ឬ​ព្រះនាម​របស់​ព្រះ​មហាក្សត្រី មក​ក្នុង​ឆាក​នយោបាយ​ទេ។ មួយ​វិញ​ទៀត ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ស្ថាប័ន​ព្រះមហាក្សត្រ ក៏​ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ចូលរួម​ប្រឡូក​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បាន ១០០%៖ «ខ្ញុំ​ការពារ​ព្រះ​កិត្តិនាម​ព្រះ​កិត្តិយស​របស់​លោក ហេតុ​ហ្នឹង​ហើយ បាន​ខ្ញុំ​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ចេញ​ពី​ព្រះរាជ​ខុទ្ទកាល័យ ហើយ​និង​ពី​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្ដេចម៉ែ ដើម្បី​ចូល​មក​បម្រើ​គណបក្ស​សង្គ្រោះ​ជាតិ»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ព្រះសីហនុ សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ។
លោក ហង្ស ពុទ្ធា នាយក​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និចហ្វិក (NICFEC) យល់​ថា ការ​លា​ឈប់​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជា​សញ្ញា​មួយ​វិជ្ជមាន ហើយ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ព្រះអង្គ ដែល​ហ៊ាន​ចូល​ប្រឡូក​ក្នុង​នយោបាយ ហើយ​ហ៊ាន​លះ​បង់​តួនាទី ឬ​ឋានន្តរសក្តិ​ឯ​ទៀត ដែល​សព្វថ្ងៃ​កម្រ​ឃើញ​ឥស្សរជន ឬ​អ្នក​នយោបាយ​ខ្លះ​លា​លែង​ដូច​ព្រះអង្គ៖ «ការ​សម្រេច​ចិត្ត​លា​លែង​ ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ព្រះមហាក្សត្រ​នេះ ខ្ញុំ​គិត​ថា​ជា​ជម្រើស​របស់​ព្រះអង្គ​ផ្ទាល់។ ប៉ុន្តែ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ច្បាស់​លាស់​របស់​ព្រះអង្គ ត្រង់​ថា​ហ៊ាន​ធ្វើ​ហ៊ាន​ទទួល​ខុស​ត្រូវ ដែល​សព្វថ្ងៃ​យើង​កម្រ​នឹង​ឃើញ​ឥស្សរជន ឬ​អ្នក​នយោបាយ​ខ្លះ​គាត់​លា​លែង​ណាស់»
ទន្ទឹម​នឹង​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ស្ថាប័ន​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​បាន​ដាក់​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា កន្លង​ទៅ។ ការ​ដាក់​លិខិត​ប្រកាស​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះអង្គ​បដិសេធ​ដាច់​អហង្ការ​មិន​ចុះ​ញ៉ម ឬ​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ​ឡើយ ដោយ​សម្អាង​ហេតុផល​ថា ព្រះរាជវាំង​ជា​ទី​ដែល​ព្រះអង្គ​គង់​បំពេញ​ការងារ មិន​មែន​ជា​កន្លែង​ដែល​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច​ស្ថាប័ន​រដ្ឋាភិបាល ឬ​ស្ថាប័ន​តុលាការ​ទេ។ បើ​ទោះ​ជា​មាន​ការ​ព្រមាន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​ព្រះអង្គ​ដាក់​ពន្ធនាគារ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពន្យល់​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពេល​នេះ មិន​មែន​ព្រះអង្គ​ខ្លាច​ការ​ចាប់​ដាក់​ច្រវាក់​នោះ​ទេ តែ​ជា​សារ​មួយ​ដែល​បង្ហាញ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​អង្គភាព​នេះ​រក​រឿង​ព្រះអង្គ​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ នា​គ្រា​ដែល​ព្រះអង្គ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ហេតុ​អី​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​លើក​ករណី​របស់​ខ្ញុំ​ពី​ឆ្នាំ​២០១១ ហេតុ​អី​បាន​លើក​ឆ្នាំ​២០១៣ ពេល​ដែល​ខ្ញុំ​ចូល​គណបក្ស​សង្គ្រោះ​ជាតិ។ អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ។ ឥឡូវ​មតិ​ជាតិ អន្តរជាតិ ដឹង​ហើយ​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ជា​អង្គភាព​មួយ​ជា​ឧបករណ៍​មួយ​របស់​គណបក្ស​ប្រជាជន។ ខ្ញុំ​បាន​ជោគជ័យ​ហើយ ដូច្នេះ​ខ្ញុំ​បំពេញ​ទៅ​ឲ្យ​គេ​ទៅ ដើម្បី​ឲ្យ​ឯកឧត្តម ឱម យ៉ិនទៀង គាត់​សម្រាន្ត​ឲ្យ​ស្រួល»
យ៉ាង​ណា ការ​លើក​ឡើង​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ចាត់​ទុក​បន្ទូល​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជា​បន្ទូល​បង្កាច់​បង្ខូច និង​លាប​ពណ៌​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ភ្ជាប់​ទៅ​ជា​រឿង​នយោបាយ។
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ជូន​ដំណឹង​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៣ ហើយ​មាន​មន្ត្រី​ជាប់​កាតព្វកិច្ច​ជិត ៣​ម៉ឺន​នាក់ បាន​ប្រកាស​ទ្រព្យ​សម្បត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

8 comments:

Anonymous said...

I do not believe you (Mr Tomico).

Anonymous said...

You can apply for the job again in August!

Anonymous said...

good for u tomico, if u lost then, go back to France... live & die there..

Anonymous said...

It’s never too late to be in the right side of history. Although a palace is not a place that make me rest and happy, for I could hear the cry from every sacred stones in my ears, for I could see the injustice and the sea of suffering.

I cannot live and betray our motherland our people and her sovereignty. Beyond this gate is an eternity and I will not return. I will give every once of my flesh and my blood to free her. I will die in a meaningful way. I will die as a defender and I will rest as a sacred stone.

True Khmer

Anonymous said...

To 2:32 am
2:53 am

You are a low life.
Good Khmers and decent human beings would
appreciate Prince Thamico's actions.
He rather gives up the " royal life " to help rescuing his country.

Bravo Prince Thamico !!!


Khmer Girl

Anonymous said...

So sad ! it will give Hun Sen an opportunity to drag Thomico to CPP court of justice
- on spurious charge of : Toppling Monachy , Destoying natural resources , Yiekong
enemy ( Lon Nol soldier ) etc ...
Watch out ! Hun Sen is using his trained thugs to do action against anyone who is on is
outlawed ways : he did sent his dogs to heckle UN envoy
he did sent his dogs to heckle CNRP in Pailin
Hun Sen = No mercy .

Anonymous said...

I admire Prince Thomico's sacrifice - giving up a palace life/job to side with the opposition to promote democracy in Cambodia. This is a big sacrifse because I know that he will not win his seat in Preah Sihanouk province. After the election he would be jobless and penniless, yet he still side with the opposition.

One thing for sure is that he will be punished by Hun Sen in some way later and he will be banished from the royal palace for good.

Anonymous said...

9:32 pm

We hope Prince Thomico wins the election.
Even if he does not, with his royal background, knowledge and experiences, Prince Thomico would be a high valuable asset to the CNRP,
thus to the country.