A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 26 May 2013

Former Prime Minister Pen Sovan's appeal for campaign fund អំពាវនាវជួយលោក ប៉ែន សូវណ្ណ

ជំរាបសួរ
ប្រហែលជាអស់លោកស្ត្រី អស់លោកបានទទួលសេចក្តីអំពាវនាវរបស់លោកប៉ែនសូវណ្ណ ដែល បានផ្ញើតាម​  e-mail ដើម្បីសុំជំនួយជាថវិការ ក្នុងការឈរឈ្មោះជា​បេក្ខជន​បោះឆ្នោតតំណាងរាស្ត្រ នៅខេត្តកំពង់ស្ពី។
តាមល័ក្ខខ័ណ្ណបក្សសង្គ្រោះជាតិ លោកប៉ែនសូវណ្ណ ត្រូវចូលរួមថវិការមួយចំនួន ២០០០០ ដុល្លា​ (ពីរហ្មឺនដុល្លា) ដើម្បីចំណាយក្នុងការឃោសនា នាពេលបោះឆ្នោត​នៅថ្ងៃទី ២៨ កក្កដា២០១៣។
ក្រោយពីយួនដោះលែងគាត់ពីគុក ដែលគាត់ជាប់ចំនួនជាង ១០ ឆ្នាំ​ ដោយហុនសែន​វាចាប់គាត់​ ដោយវាចង់បានអំណាច នឹងធ្វើតាមបញ្ជាយួន លោករស់ដោយសារតែ​ការផ្តល់អំណោយពីសំណាក់សប្បូរសជននៅក្នុងស្រុកក្តី នៅបរទេសក្តី។
ហេតុដូច្នេះ គាត់គ្មានមធ្យោបាយគ្រប់គ្រាន់នឹងចូលរួមថវិការ ក្នុងការឃោសនា​បោះឆ្នោតនេះទេ។ ក៏ប៉ុន្តែ យើង ជាអ្នកស្នេហាជាតិទាំងអស់គ្នា យើងត្រូវតែរក​យុតិ្តធម៍ជូនគាត់ ដែលយើងយល់ថា គាត់ជាមនុស្សម្នាក់មានគុណដល់ប្រជាជាតិខ្មែរ ដែលគាត់មិនដែលរំឭកអ្វីទាំងអស់។ តែចំឡែក ពួកគណបក្សប្រជាជនតែងតែ​រំឭកសគុណពី ៧ មករាជានិច្ច។
តាមខ្ញុំយល់ ដើម្បីការដឹងគុណដល់គាត់ យើងត្រូវតែជូនមធ្យោបាយដល់គាត់ ដើម្បីឲ្យ​គាត់ត្រឡប់ចូលមកក្នុងឆាកនយោបាយខ្មែរវិញ តាមរយៈជាតំណាងរាស្ត្រ។
ហេតុនេះ សូមអស់លោកស្ត្រី អស់លោក​ មេត្តាផ្ញើវិភាគទានតាមរយៈគាត់ផ្ទាល់ ទូរសព្ធ័ 012.787.948 ឬតាមរយៈអ្នកជំនួយការគាត់ អ្នកស្ត្រី លាន សុផារា ទូរសព្ធ័ 017.543.667 ដែលជាអ្នកទទួលជូនទៅគាត់។
                                                                                   សូមអរគុណ
លិម គិម យ៉ា
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ

No comments: