A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 May 2013

Prince Sisowath Thomico is an MP candidate for Sihanoukville for the opposition CNRP ព្រះ​អង្គ​ម្ចាស់ ធម្មិកោ ជា​បេក្ខជន​តំណាង មណ្ឌល​ព្រះសីហនុ ពី​បក្ស សង្ត្រោះ​ជាតិ



ព្រះអង្គម្ចាស់សីសុវត្ថិ ធម្មិកោយាងទៅ ចូលរួម សមាជ គណ បក្ស សង្គ្រោះ ជាតិ
មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណបក្ស​ប្រឆាំង​ធំ ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែងបានបង្ហើបអោយដឹង នៅរសៀលថ្ងៃទី១ឧសភា​ ម្សិលមិញ នេះ ថាព្រះអង្គម្ចាស់​សី​សុវត្ថិ ធម្មិកោ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ជ្រើសតាំង​ជា​បេក្ខជន​តំណាងរាស្ត្រ​ លំដាប់​លេខ​រៀង​ទីមួយ​នៅ​មណ្ឌល​ព្រះសីហនុ ។
លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិ​បានបព្ជាក់ថា គណបក្សលោកបានសម្រេច​រួចរាល់​ហើយ នូវបញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់ខ្លួន ហើយ​ថា​ក្នុងចំណោម​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង២៤រាជធានី​-ខេត្ត​នោះ ក៏មាន​ព្រះ​វត្តមាន​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ផងដែរ។
លោក ហូ វ៉ាន់​បាន​រៀបរាប់​ថា  « គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​យាង​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ធ្វើជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ព្រះសីហនុ ហើយ​ព្រះអង្គ គឺជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី១ទៀតផង»។
គួររម្លឹកថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ គន្លងទៅនេះ គឺជាថ្ងៃដំបូង នៃការ ចាប់ផ្តើម ចុះបញ្ជី គណបក្សនយោបាយ ឈរឈ្មោះ និងបញ្ជី បេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសតាំង ​​តំណាង​រាស្ត្រ នីតិ​កាល​​ទី ​៥ ។  គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​ បោះឆ្នោត (គ.ជ.ប) បាន​ទទួល​ពាក្យ​សុំ​ ចុះ​បញ្ជី​ពី គណបក្សចំនួន៤ហើយ គឺទី​១-គណបក្សប្រជាជនកម្ពុជា,ទី២-គណបក្សសញ្ជាតិ​ ម្ពុជា,ទី៣-គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទី៤-គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ ។

ចំណែកគណបក្ស​សង្គ្រោះ​ជាតិ​វិញ រហូតមកដល់ថ្ងៃនេះកំពុងស្ថិត​ក្នុងស្ថាន​យឺតយូរ​នៅឡើយ​ក្នុង​ការយក​បញ្ជី​ ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់ខ្លួន​ដាក់​ទៅ​ គ.ជ.ប ។ តែលោក កឹម សុខា ​ប្រធាន​ស្ដី​ទី​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ម្សិលមិញ នេះ បានថ្លែងថា ការ​តម្អក​យឺតយូរ​នេះ មិន​មែន​ជា​រឿង​ពហិការ​អ្វីទេ គឺគ្រាន់​តែ​ជា​យុទ្ធ​សាស្ត្រ​នយោបាយ មួយ​របស់​គណបក្ស​នេះ តែ​ប៉ុណ្ណោះ ។
ការ​ចុះបញ្ជី​ ​គណបក្ស នយោបាយ ​ឈរឈ្មោះ ​បោះឆ្នោត និង​ការ ចុះបញ្ជី​បេក្ខជន ​ឈរឈ្មោះ​ បោះឆ្នោត សម្រាប់​កា​រ​ បោះឆ្នោត​ ជ្រើសតាំង ​​តំណាង​រាស្ត្រ នីតិ​កាល​​ទី ​៥ ប្រ​ព្រឹត្ត​ទៅ​ ចាប់​ពី​​ថ្ងៃ​ទី ​២៩ ​ខែ មេសា ដល់​​ថ្ងៃ​ទី ​១៣​ ខែ ឧសភា​ ឆ្នាំ​២០១៣  ៕

2 comments:

Anonymous said...

I support this prince. He is good and caring. Much better then the gay Sihamoni, who only act on CPP and to pleasure his boyfriends. Never caring about the children or the mother.

Gay Sihamoni go die in China.

Anonymous said...

ឳយអាពួជស្តេចឆ្កែឈរជាតំណាងរាស្ត្រ

ដូចជាខ្វៈមនុស្ស តើអាចទៅរួចទេ?​
សង្ឃឹមទេ?

សូម្បីតែមុខវាក័គ្មានអំណោយទានដែរ។