A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 May 2013

American University is coming to Cambodia និស្សិតខ្មែរ មិនចាំបាច់ ទៅរៀននៅ សហរដ្ឋ អាមេរិក ទៀតទេ

ភ្នំពេញ៖ កាលពីពេលមុន អាណាព្យាបាល និងនិស្សិតខ្មែរ ភាគច្រើនគិតថា មានតែការសិក្សា នៅឯបរទេសទេ ទើបមានគុណភាព កម្រិតបទដ្ឋានអន្តរជាតិ និងអនុញ្ញាត ឲ្យនិស្សិត អាចចេះភាសា អង់គ្លេស បានស្ទាត់ជំនាញ។
អាណាព្យាបាល ត្រូវបង្ខំចិត្តចំណាយជាប្រាក់ ច្រើនម៉ឺនដុល្លារ អាមេរិក ក្នុងមួយឆ្នាំៗ ដើម្បីបញ្ជូនកូនឲ្យ ទៅរៀននៅសហរដ្ឋអាមេរិក ឬទៅសិក្សា នៅទ្វីបអឺរ៉ុប។ ប៉ុន្តែសម្រាប់ពេលនេះ អាណាព្យាបាល និងនិស្សិតទាំងឡាយ លែងបារម្ភពីការ ឃ្លាតឆ្ងាយពីស្រុកកំណើត និងលែងបារម្ភពី ការចំណាយខ្ពស់ ទៀតហើយ ពោល ពួកគេអាច បន្តការសិក្សានៅ ក្នុងប្រទេសបាន ជាមួយសាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ។
សាកលវិទ្យាល័យ អាមេរិកកាំង ភ្នំពេញ ដែលអនុវត្តកម្រិត បទដ្ឋានអាមេរិកាំង នឹងដាក់ឲ្យដំណើការ នៅក្នុងរាជធានី ភ្នំពេញ នៅខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ។ ទីតាំងរបស់ សាកលវិទ្យាល័យអាមេរិកកាំង ភ្នំពេញ ស្ថិតនៅវិទ្យាស្ថាន ភាសាអង់គ្លេស Collingwood (Collingwood English Institute) ចាស់ទួលគោក ខាងលិចសាលា ZAMAN។ នេះគឺជាលើកទីមួយ ហើយដែល សាកលវិទ្យាល័យកម្រិតស្តង់ដា អាមេរិកកាំង ដាក់ឲ្យដំណើរការ នៅក្នុងប្រទេសកម្ពុជាក្នុងចំណោម វិទ្យាស្ថាន មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ចំនួនជាង១០០ផ្សេងទៀត ដែលកំពុងដំណើរការ នៅក្នុងព្រះរាជាណាចក្រ កម្ពុជា។
សាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ គឺអនុវត្តកម្មវិធី បង្រៀនតាម បែបអាមេរិកកាំង បង្រៀនដោយគ្រូ ជនជាតិអាមេរិកកាំងមកពីសហរដ្ឋ អាមេរិក មានគរុកោសល្យ ពិតប្រាកដ និងបង្រៀនជា ភាសាអង់គ្លេសសុទ្ធសាធ។
និស្សិតនៅទីនេះ តម្រូវឲ្យមានកម្រិត ភាសាខ្ពស់។  លោក សាស្ត្រាចារ្យ Kenneth Dunn ប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យអាមេរិកកាំង ភ្នំពេញ បានបញ្ជាក់ថា ៖ “សាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញនឹង បណ្តុះបណ្តាលតែនិស្សិតឆ្នើម ឬបណ្តុះបណ្តាលនិស្សិត មធ្យម ឲ្យក្លាយទៅជា និស្សិតឆ្នើម ដើម្បីឲ្យពួកគេក្លាយ ទៅអ្នកដឹកនាំក្នុងស្ថាប័នរដ្ឋ ឯកជន និងនៅក្នុងអង្គការក្រៅរដ្ឋាភិបាល”។
 លក្ខណៈពិសេសរបស់សាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ គឺកម្មវិធីសិក្សានៅក្នុងប្រទេសកម្ពុជានេះ មានកម្រិតស្មើនឹង កម្មវិធីសិក្សានៅក្នុងសាកលវិទ្យាល័យ សហរដ្ឋអាមេរិក។

សាកលវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ ទទួលស្គាល់កម្រិតសិក្សាគ្នា ទៅវិញទៅមក មានន័យថា និស្សិតអាចផ្លាស់ប្តូរ ទៅរៀនសហរដ្ឋអាមេរិកក៏បាន និងនៅប្រទេសកម្ពុជាក៏បាន។  កម្រិតសិក្សាដូចគ្នាទាំងស្រុង រវាងសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក និង សាកលវិទ្យាល័យអាមេរិកកាំង ភ្នំពេញ ។ ប៉ុន្តែការចំណាយ សម្រាប់ការសិក្សា នៅក្នុងប្រទេសកម្ពុជា មានកម្រិតទាបជាង។ ការចំណាយសម្រាប់ការ រស់នៅតិចជាង។
 នៅក្នុងសាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ និស្សិតត្រូវចំណាយ៩ពាន់ដុល្លារ អាមេរិកក្នុង មួយឆ្នាំ សម្រាប់ការសិក្សា។ នៅក្នុង សហរដ្ឋ អាមេរិកនិស្សិតម្នាក់ ត្រូវចំណាយជា មធ្យមពី១ម៉ឺន៥ពាន់ដុល្លារទៅ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំសម្រាប់ សាកលវិទ្យាល័យ ឯកជន។ ពី១ម៉ឺន ទៅ២ម៉ឺន ដុល្លារអាមេរិក សម្រាប់សាកលវិទ្យាល័យ របស់រដ្ឋ។
នៅក្នុងសហរដ្ឋ អាមេរិកដដែល ការចំណាយសម្រាប់ការ រស់នៅ អាចមានតម្លៃពី១ម៉ឺនដុល្លារទៅ១ម៉ឺន២ពាន់ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។  ការសិក្សានៅក្នុង ប្រទេសសិង្ហបុរី អាចមានកម្រិតទាបជាង ប្រទេសមួយចំនួន នៅអឺរ៉ុប និងនៅក្នុង សហរដ្ឋអាមេរិក។ សម្រាប់ការសិក្សា ពី២ទៅ៤ឆ្នាំ កម្រិតបរិញ្ញបត្រ តម្លៃសិក្សាអាចប្រែប្រួល នៅក្នុងចន្លោះពី២ម៉ឺន៤ពាន់ ដុល្លារអាមេរិក ទៅ៥ម៉ឺន៥ពាន់ ដុល្លារ អាស្រ័យទៅតាម សាកលវិទ្យាល័យផ្សេងៗគ្នា។
តម្លៃនេះគេនៅមិនទាន់ គិតពីការរស់នៅ នៅឡើយទេ។   លោកសាស្ត្រាចារ្យ Kenneth Dunn ប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យអាមេរិកកាំង ភ្នំពេញបានផ្តល់ប្រឹក្សាថា៖ “និស្សិតគួរជ្រើសរើសការសិក្សានៅក្នុងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញជាការប្រសើរជាង ពីព្រោះ ទីមួយ និស្សិតសិក្សាក្នុងកម្រិតដូចគ្នា និងទីពីរ និស្សិតអាចជួយកិច្ចការជំនួញឪពុកម្តាយរបស់ពួកគេបានផងដែរ នៅក្នុង ប្រទេសកម្ពុជា”។
លោក Kenneth Dunn បានមានប្រសាសន៍ថា សាស្រ្តាចារ្យអាមេរិក ល្បីៗចំនួន១៥រូប នឹងមកធ្វើបទបង្ហាញ អំពីប្រព័ន្ធអប់រំ និងការសិក្សា នៅសហរដ្ឋអាមេរិក ជាពិសេស សាកលវិទ្យាល័យអាមេរិក ភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ។
សូមទំនាក់ទំនង៖
1. Professor Kenneth Dunn (Esq.) at his email: info@aupp.edu.kh" target="_blank">info@aupp.edu.kh
2. Ms. Hean Polyne, (MA) Tel: 088 4444 068 or 097 3258 223
+
ទីតាំងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ នាពេលអនាគត

No comments: