
ឌួង គឹមឡុង ដែលត្រូវបាន សាលាឧទ្ធរណ៏ដោះលែងឲ្យ នៅ ក្រៅ ឃុំ បណ្ដោះ អាសន្ន Duong Kimlong was released on bail.
មានតួនាទីជាអនុប្រធាននគរបាលអន្តោប្រវេសន៏
ត្រូវបានតុលាការសាលាឧទ្ធរណ៏
សម្រេចដោះលែងឲ្យនៅក្រឃុំជាបណ្ដោះអាសន្នហើយ កាលពីព្រឹកមិញ
ក្រោយពីការឃុំខ្លួនរយៈពេលជាង១ខែ ពីបទព្រួតគ្នានិង
ប្រើស្វ័យកាំភ្លើងវាយក្បាលបុរសអ្នកបំរើហាងកម្នាក់
ឲ្យរងរបួសធ្ងន់មកនោះ ។
បន្ទាប់ពីមានសវនាការអសាធារណៈមួយលោក ជួន ស៊ុនឡេង
អនុប្រធានសាលាឧទរណ៏ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា
លោក បានសម្រេចដោះលែង ឈ្មោះ ឌួង គឹមឡុង ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន ។
ឌួង គឹមឡុង និង ឌួង ឆាយ ដែលអ្នកទាំងពីរជាកូនប្រុសរបស់លោកឧកញ៉ា
ឌួង ងៀប រួមទាំងអង្គរក្សម្នាក់របស់ឈ្មោះ យី រ៉ាយុទ្ធ
ពួកគេត្រូវបានចាប់ខ្លួនកាលពីខែ មេសា ជាមួយវត្ថុតាង
មានកាំភ្លើងខ្លីប្រភេទរ៉ឺឡូ ១ដើម និង អាកាស្វ័យបត់មួយដើម
បន្ទាប់ពីពួកគេបានយកស្វ័យកាំភ្លើង
វាយទៅលើបុរសជាអ្នកបំរើហាងម្នាក់ នៅក្នុងសង្កាត់បឹងកេងកង១
ខណ្ឌចំការមន ក្រុងភ្នំពេញ ។
ភ្លាមៗពួកគេត្រូវបានចោទដោយសាលាដំបូងរាជធានីភ្នំពេញ
ពីបទប្រើអំពើហិង្សាដោយចេនានិងប្រើប្រាសអាវុធខុសច្បាប់
។បុន្តែបើទោះជាដូច្នេះក្ដីពេលនេះ
ជនជាប់ចោទមួយរូបត្រូវបានតុលាការសម្រេចដោះលែងហើយ
ដោយពុំបានបញ្ជាក់ពីមូលហេតុលម្អិតដែលនាំឲ្យមានការដោះលែងនេះឡើយ ៕
No comments:
Post a Comment