A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 28 May 2013

NRP supports Hun Sen’s new law proposal គណបក្សប្រឆាំង គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​ថ្មី ដាក់ទោស​អ្នក​មិន​ទទួលស្គាល់​ការសម្លាប់​មនុស្ស ក្នុងសម័យ​ខ្មែរក្រហម​


Give our kids a better deal
PHNOM PENH, 28th May 2013 (The Cambodia Herald) --​ The National Rescue Party (NRP)  supports Hun Sen’s law proposal to punish those who says the Khmer Rouge didn’t kill millions of Cambodian people.

In a statement dated Tuesday, the NRP condemned those groups who were trying to incite, separate, and overstating the facts to ​cause chaos and social instability​ and swindle people for their own political benefit before the general election on July 28.

In an inauguration ceremony for a monk’s building in Wat Langka Monday, Prime Minister Hun Sen attacked Kem Sokha's statement, when he said that Tuol Sleng Prison was an artificial place.

Hun Sen said he will call on the lawmakers of the Cambodian People’s Party (CPP) and the Funcinpec Party to create a law in this term to sentence those who say the Khmer Rouge didn’t kill people.

However, Kem Sokha dismissed the charges by Hun Sen, saying that Hun Sen’s comments misconstrued what he actually meant.

Kem Sohka conceded that the victims of the Khmer Rouge were tortured and killed in Tuol Sleng Prison (S21) but it was with Vietnamese support. He believes that he was misquoted by Hun Sen saying that Tuol Sleng was artificial.


A day after the misunderstanding over Kem Sokha’s remarks, Chum Mey and Bo Meng, Khmer Rouge survivors demanded Kem Sokha apologise to the spirits of the millions of Cambodians who had died in the regime commemorated in the Tuol Sleng Genocide Museum,
But Kem Sokha will not apologize because he believes he didn't say anything wrong.
(ថ្ងៃទី 28 ឧសភា 2013,) | ដោយ: លី សិលា CEN

ភ្នំពេញ: មួយថ្ងៃ បន្ទាប់​ពី​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋសភា បង្កើត​ច្បាប់​ថ្មី​មួយ ដើម្បី​ដាក់ទោស​អ្នក​មិន​ទទួលស្គាល់​ការសម្លាប់​មនុស្ស ក្នុងសម័យ​ខ្មែរក្រហម គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង បាន​ប្រកាស​ជំហរ គាំទ្រ​ឲ្យមាន​ការបង្កើត​ច្បាប់​បែបនោះ​។​

​ក្នុង​ សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​គោលជំហរ ឥត​ងាករេ ៦ ចំណុច ក្នុង​អ្វី​ដែល​បក្សប្រឆាំង​នេះ ហៅថា ជា​ការសង្គ្រោះ បម្រើ ការពារ​ជាតិ​មាតុភូមិ​ខ្មែរ​។​

​ជំហរ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​៖ ១-​គោរព​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ( របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ )​។ ២-​ការពារ​ឯករាជភាព អធិបតេយ្យ បូរណភាព​ទឹកដី​ខ្មែរ​។ ៣-​នីតិរដ្ឋ ប្រជាធិបតេយ្យ សេរី ពហុបក្ស​។ ៤-​សេដ្ឋកិច្ច​ទីផ្សារសេរី ដើម្បី​សង្គម​។ ៥-​សីលធម៌​សង្គម អហិង្សា ខ្មែរ​តែ​មួយ ផ្សះផ្សា​ជាតិ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ មិន​គុំកួន​សងសឹក​ខ្មែរ និង​ទី​៦-​គាំទ្រ​ការបង្កើត​ច្បាប់​ស្តីពី​ការ​ដាក់ទោស​លើ​បុគ្គ​លណ ដែល​និយាយថា គ្មាន​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​។​

​ក្នុង​ សេចក្តីថ្លែងការណ៍ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ថ្កោលទោស ចំពោះ​បុគ្គល​ណា ក្រុម​ណា ដែល​ព្យាយាម​ញុះញង់ បំបែកបំបាក់​ខ្មែរ បំផ្លើស បំភ្លៃ​ការពិត មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គំនិត​ទុច្ចរិត កេងចំណេញ​នយោបាយ ចង់​បង្ក​ឲ្យមាន​ភាពច្របូកច្របល់ ភាពវឹកវរ អស្ថិរភាព​សង្គម ក្នុង​រយៈពេល​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​ឆ្លើយតប​ចំពោះ​ជំហរ​របស់​បក្ស​ ប្រឆាំង ដែល​គាំទ្រ​ការបង្កើត​ច្បាប់​ស្តីពី​ការដាក់ទោ​សលើបុគ្គល​ណ ដែល​និយាយថា គ្មាន​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា ត្រូវបាន​លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចាត់ទុកថា ជា​រឿង​ល្អ ដែល​គណបក្ស​ប្រឆាំង បាន​បង្ហាញ​ឆន្ទៈ ចង់ឲ្យ​មាន​ច្បាប់​នេះ​។ ការផ្តួចផ្តើម​ឲ្យមាន​ច្បាប់​ថ្មី​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ផងដែរ​។​

​ សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​វាយប្រហា​រលោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក​កឹម សុខា បានចាត់ទុក​គុក​ទួលស្លែង ឬ​មន្ទី​រស​២១ ជា​គុក​សិប្ប​និម្មិត្ត​របស់​ខ្មែរក្រហម​ដែល​រៀបចំឡើង ដោយ​វៀតណាម​។​

​ សម្តេច ហ៊ុន សែន ក៏​បាន​ចាត់ទុក​សេចក្តី​អត្ថាធិប្បាយ​នោះ​ថា ជា​ការប្រមាថ​ជនរងគ្រោះ និង​ដើម្បី​តែ​បន្តុះបង្អាប់ វាយប្រហារ​មកលើ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។​

សម្តេច​ហ៊ុន ​សែន ក៏បានអំពាវនាវដល់សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ប្រើប្រាស់ពេលវេលាសេសសល់ ក្នុងរដ្ឋសភា អាណត្តិទី៤ ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ដើម្បីតាក់តែងសេចក្តីស្នើច្បាប់ ដាក់ទោសដល់ជនណា ដែលមិនទទួលស្គាល់ថា នៅកម្ពុជា មានរបបប្រល័យពូជសាសន៍ប៉ុលពត។

​យ៉ាងណាក៏ដោយ លោក កឹម សុខា បានឲ្យដឹងថា សម្តេច ហ៊ុន សែន បាន​បក​ស្រាយ​​ខុស​​ពី​​សម្តី​​ដើម​​របស់​​លោក​។​

​ លោក កឹម សុខា បានបញ្ជាក់​ថា លោក​មិន​មាន​និយាយ ដូច​ការបកស្រាយ​នោះ​ទេ​។ ករណី​គុក​ទួលស្លែង ដែល​លោក​បាន​និយាយ​នោះ គឺ​លោក​និយាយ​ពី​សាក្សី ចម្លើយ ដែល​ពួក​ខ្មែរក្រហម បានធ្វើ ដើម្បី​ចាប់ ដើម្បី​ចោទ ដើម្បី​សម្លាប់ ដើម្បី​ធ្វើ​ទារុណកម្ម​ប្រជាពលរដ្ឋ​យើង នៅ​ក្នុង​គុក​ទួលស្លែង គឺ​សុទ្ធតែ​ពួក​ហ្នឹង ច្នៃប្រឌិត​ទាំងអស់ សុទ្ធតែ​ជា​រឿង​សិប្បនិម្មិត​ទាំងអស់​។ នេះ​ជា​អត្ត​ន័យ ដែល​លោក​ចង់​ថា មិនមែន​លោក​ចង់​ថា ឥត​មាន​គុក​ទួលស្លែង​ពិត​ទេ​។ គុក​ទួលស្លែង មាន​ពិត​។​

​ កាលពី​ថ្ងៃ​ចន្ទ ទី​២៧​ឧសភា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ប្រជាជន​កម្ពុជា និង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ថ្កោលទោស​នូវ​ពាក្យ​សម្តី​របស់​លោក កឹម សុខា រួមទាំង​ការលើកឡើង​របស់​លោក គង់ គាំ ប្រធាន​គណបក្ស​សម​រង្ស៊ី ដែល​គេ​អះអាងថា លោក គង់ គាំ បាន​លើកឡើង​ថា រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​១៨​មីនា ឆ្នាំ​១៩៧០ គឺ​លោក លន់ នល់ ធ្វើ​តាម​សម្តេច​ព្រះ នរោត្តម សីហនុ​។​

​ជាមួយគ្នា​ នោះ កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៣ លោក ជុំ ម៉ី និង​លោក ប៊ូ ម៉េង​អតីត​អ្នកទោស​គុក​ទួលស្លែង ក្នុងនាម​សមាគម​ជនរងគ្រោះ ដោយ​របប​ខ្មែរក្រហម បានទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ចំពោះ​ព្រលឹង​អ្នកស្លាប់ នៅ​គុក​ទួលស្លែង តាមរយៈ​ការអុជ​ធូប សុំ​ខ​មាល​ទោស នៅ​ទីនោះ​។​

​យ៉ាងណាក៏ដោយ លោក កឹម សុខា បានបញ្ជាក់​ថា លោក​មិន​បាន​និយាយ​ខុស​នោះទេ​។ ប៉ុន្តែ​មាន​ការបកស្រាយ​ខុស លើ​សម្តី​របស់​លោក​។ លោក នឹង​មិន​សុំ​ទោស​ទេ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=YTRkZmIzMG#sthash.bBtNikVz.dpuf

No comments: