A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 22 May 2013

Khmer Krom to commemorate the the 64th anniversary of the loss of Kampuchea Krom territory to Vietnam on 4th June ខ្មែរកម្ពុជាក្រោម ប្រារព្ធទិវាបាត់បង់ទឹកដី ៤មិថុនា នៅសហគមន៍បុរីព្រៃនគរ

(ថ្ងៃទី 21 ឧសភា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​លិខិត​ជូនដំណឹង​ទៅ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ស្តីពី ការធ្វើ​បុណ្យរាប់បាត្រ​ព្រះសង្ឃ ១៩៤៩ អង្គ នៅ​សហគមន៍​បុរី​ព្រៃនគរ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លិខិត​ជូនដំណឹង​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ ហើយ​បាន​ដាក់ជូន​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣​។​

​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ជម្រាបជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​លិខិត​ថា នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៣ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​រៀបចំ​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១៩៤៩​អង្គ ដើម្បី​ឧទ្ទិស​ក​កុសល​ប្រគេន​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរៈ​សមណៈ ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​មហាក្សត្រ និង​វិញ្ញាណក្ខន្ធ​វីរបុរស វីរនារី​ស្នេហា​ជាតិ​ទាំងអស់ ដែល​បាន​ពលី​ជីវិត​ក​ក្នុង​បុព្វហេតុ​ជាតិ សាសនា និង​ទឹកដី ពូជសាសន៍ សាសនា និង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​។​

​ លោក ថាច់ សេដ្ឋា បាន​បន្តថា កម្មវិធី​នេះ និង​ប្រព្រឹត្តទៅ​ក្រោម​ព្រះអធិបតីភាព ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះ​កុរ​ណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៧​ព្រឹក រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ និង​មាន​រាប់បាត្រ​ព្រះសង្ឃ ១៩៤៩​អង្គ និង​មាន​ប្រជារាស្ត្រ​ចូលរួម​ប្រមាណ​ជាង ១០០០ នាក់​។​


​សូម​រម្លឹកថា អាណានិគម​បារាំង បាន​កាត់​ដី​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩៕​
- See more at: http://www.cen.com.kh/localnews/show_detail/135?token=OGUzMzFiNW#sthash.cdosBKmj.dpuf

1 comment:

Anonymous said...

boring, oink oink