A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 May 2013

Hun Sen says Thomico doesn't defend royal family ហ៊ុន សែន ពន្លះ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​ចូល​គណបក្ស​ប្រឆាំង​


Give our kids a better deal
Prime Minister Hun Sen
 
PREY VENG (The Cambodia Herald) --  Prime Minister Hun Sen strongly criticized Prince Sisowath Thomico who believed himself to be a royalist defender during last month's National Rescue Party (NRP) public forum, saying that it was just a game of politics to him.

Speaking Thursday during an inauguration ceremony at the  Buddhist Secondary School, Hun Sen said the participation of Thomico in politics was opposite to what the King Father wanted because he banned the royal family from entering politics.

He said he had received a letter from Prince Norodom Ranariddh last month and in that letter, Ranariddh dismissed the comments made by Thomico and stated that he was not a representative of the royal family or any royalist movement.

Hun Sen said the message to Prince Sisowath Thomico is to secure the position of current King, Norodom Sihamoni, and the royal family.

Because of Thomico’s claim, citizens and other Cambodian People’s Party (CPP) officials may get the wrong idea and place the Queen Mother and King on opposing sides, he added.

He also appealed to the Queen Mother to re-examine the position of Thomico because he was recently nominated as her personal assistant but he had also joined the opposition party.

Sisowath Thomico has not responded yet to Hun Sen’s comments.


ថ្ងៃទី 16 ឧសភា 2013
ដោយ: រិទ្ធី
Cambodia Express News

ខេត្តព្រៃវែង: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​រិះគន់​ដោយ​សម្តី​ខ្លាំងៗ លើ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ខណៈ​ដែល​សព្វថ្ងៃនេះព្រះអង្គម្ចាស់ បាន​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​របស់​សម្តេច​ហ៊ុន​សែន​។​ ​ក្នុង​ពិធី​សម្ពោធ​សាលា​ពុទ្ធិក​អនុវិទ្យាល័យ ហ៊ុន សែន សិរី​ពេជ្ញ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ខេត្ត​ព្រៃវែង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា សារ​របស់​សម្តេច​ជូន​ចំពោះ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅថ្ងៃនេះ ដើម្បី​ការពារ​អាយុជីវិត​រាជា​និយម និង​ការពារ​តួអង្គ​ព្រះមហាក្សត្រ​ តែម្តង​។ ​សម្តេច ហ៊ុន សែន បាន​លើកយក​បន្ទូល​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​កាលពី​ថ្ងៃ​ទី​២៨​មេសា បាន​លើកឡើង​នៅ​ខេត្ត​កំពត ដោយ​អះអាង​ថា ខ្លួន​នឹងជា​តំណាង​ឲ្យ​រាជវង្ស​ខ្មែរ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៩​មេសា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ បាន​ផ្ញើ​លិខិត​មក​សម្តេច ដោយ​បាន​បដិសេធ​នឹង​ការលើកឡើង​របស់​ព្រះអង្គម្ចាស់​ធម្មិកោ ហើយ​បាន​អះអាងថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនមែន​តំណាង​ឲ្យ​រាជវង្ស និង​សង្គម​រាស្ត្រនិយម​ទេ ហើយ​ការធ្វើ​នយោបាយ​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផ្ទុយទៅនឹង​ព្រះរាជចំណារ​របស់​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១១ ដែល​ហាមមិន​ឲ្យ​រាជវង្ស ធ្វើ​នយោបាយ​។​ ​សម្តេច ហ៊ុន សែន បាន​លើកយក​បទសម្ភាសន៍រ​បស់​ព្រះអង្គម្ចាស់ ធម្មិកោ ដែល​បាន​ធ្វើ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៣ ដែល​ព្រះអង្គម្ចាស់​ថា ខ្លួន​ជា​អ្នកតំណាង​ឲ្យ​រាជានិយម ហើយ​សង្ឃឹមថា សង្គ្រោះជាតិដែលកើតចេញពីការរួមគ្នារវាងគណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​ឈ្នះ​ការបោះឆ្នោតជាតិ នា​ខែ​កក្កដា​។ ព្រះអង្គម្ចាស់ ធម្មិកោ ក៏បាន​អំពាវនាវ​ដល់​អ្នកបោះឆ្នោត ឲ្យ​ជ្រើសរើ​សរវាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ព្រះអង្គ​ហៅថា ជា​ក្រុម​កុម្មុយនីស្ត និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ព្រះអង្គ ហៅថា ជា​គណបក្ស​ប្រកាន់​របប​សង្គម​រាស្ត្រនិយម ជាដើម​។​ ​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បាន​បន្តថា ដោយសារ​តែ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​តាំងខ្លួន​ជា​អ្នករាជានិយម និង​ជា​អ្នក​សង្គមរាស្ត្រនិយម ដែល​បាន​នាំ​ឲ្យ​មហាជន អ្នកនយោបាយ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន បាន​យល់ច្រឡំ​ថា ព្រះមហាក្សត្រ និង​សម្តេចម៉ែ កំពុង​ចាប់​ត្រី​ដៃ​ពីរ​។ ដៃ​ម្ខាងកំពុង​ត្រូវរ៉ូវ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដៃ​ម្ខាង​ទៀតកំពុង​ប្រើ​ឲ្យ​ព្រះអង្គម្ចាស់ ធម្មិកោ ចូលទៅ​រួមជាមួយ​គណបក្ស​ប្រឆាំង ហើយ​អ្នក​នយោបាយ​ទាំងនោះក៏​បាន​យល់ច្រឡំថា នេះ​ជា​ឧបាយកល​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​។ ​ប៉ុន្តែ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី និង​ក្នុងនាម​ជា​អ្នកការពារ​រាជានិយម សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា នៅពេលនេះ សម្តេច​សូម​ចេញមុខ​ការពារ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដោយ​យក​ជីវិត​មក​ប្តូ​រថា សកម្មភាព​របស់​ព្រះអង្គម្ចាស់ ធម្មិកោ គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ទេ គឺ​ជា​ទង្វើ​របស់​បុគ្គល​មួយ​រូប​តែ​ប៉ុណ្ណោះ​។ ហើយនោះ​គ្រាន់តែ​ជា​ល្បែង​នយោបាយ ដែល​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ប្រើប្រាស់​ប៉ុណ្ណោះ​។​ ​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ សម្តេច ហ៊ុន សែន ក៏​បាន​ប្រកាស​ពន្យល់​ម​ហា​ជន ថា ​តើ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជា​នរណា​?​។​ ​តាម​សម្តេច ហ៊ុន សែន ព្រះអង្គម្ចាស់ ធម្មិកោ ជា​ទាហាន​លន់​នល់ ដែល​បាន​ចូលរួមចំណែកធ្វើ​រដ្ឋប្រហារទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ កាលពី​ឆ្នាំ​១៩៧០​។ ដូច្នេះ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​មាន​សិទ្ធិ​ប្រើពាក្យ​ថា ជា​អ្នកការពារ​រាជានិយមជាអ្នកការពារ​ព្រះមហាក្សត្រ និង​ការពារ​សង្គម​រាស្ត្រនិយម​បានទេ​។​ ​សម្តេច ហ៊ុន សែន ក៏​បាន​ថ្លែង​ព្រលយ​ដល់​សម្តេចម៉ែ ឲ្យ​ពិនិត្យលើ​តួនាទី​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ទើបតែ​ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​នាយ​ខុទ្ទកាល័យ​របស់​សម្តេចម៉ែ ត្បិត​អី​សព្វថ្ងៃនេះ ព្រះអង្គម្ចាស់ បាន​ទៅ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ហើយ​។​ ​នៅ​មិនទាន់​មាន​ប្រតិកម្ម​តប​បែបណា ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជុំវិញ​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ខាងលើ​នៅ​ឡើយ​ទេ​៕​

10 comments:

Anonymous said...

How can Hai Phuc says shit like this? What is more important to you? Your country or fuckin's monarchy? This is how incompetence Hai Phuc rules by choosing side not interest in well-being of his country.Thomico do not worry about monarchy is right,because look at Sdach Ktouey Sihanmoni now,what can he do? Nothing....Sitting on the throne like TING MORNG=scare crows=ah yong =useless wasted state resources for absolutely NOTHING....Can even help his so called SUBJECTS, while they cried for help during Cpp robbed them their land and destroyed their houses.Further more,this useless's king can't even stop the robbers=Cpp thugs from putting the victims in jail despite public out cry from the childrens of the victims pleading for the king to intervene,this king ignored them staying in his palace playing with his TOYBOY who know whatta hell this king did in his palace.Its time to abolish useless king or monarchy once and for all....

Yobal Khmer

Anonymous said...

Ar Hun(Chker-Dog)missed count all royal member who is in politic. Who is the head of fundinpec now? Ar chker chkuort leelear vong veng mer bar.

Anonymous said...

He!Anonymous Yuon! The more you scorn the king the more you help Hun,the same you help Yuon to divide Kh.High intellectual like you must abolish not our King. Khmer will continue to kill each other because of arrogant intellectual like you...our choice is Hun to protect our King.Small mind but proud to be wise like your band will be cursed by spiritual court,and Khmer people.Down with your band...long live the King and Hun...

Unknown said...


All khmer!! Please clean your ears, open your eyes!!! do your homework!!! What government would loaded the land to a country for 99 years????

Cambodian King Chay Chetha II only least Khmer-Krom land to Vietnamese for 7 years. And we never get it back!

Hun Sen least land to Vietnamese for 99 years!! do you really think we will get it back?????

Sisowath Thomico!! we're very proud of what you're doing. You have the balls to stand with the people. You are willing to give up a lot to protect Khmer people.

People that are supporting Hun Sen is either being brainwashed or really is stupid.

All khmer. You have the choice to do something before is too late.
99 years!!!!!! It will be call (Cong Hoa xa Hoi chu nghia Vietnam)!!!!!

Anonymous said...

Which one do you think he/she was Yuon? You're Yuon who supported the thugs regime-ah yong Yuon hanoi,leasing the land to Yuon for 99 years Yuon will own Cambodia and change to Nambodia,Cheyjatha II (som kmas) ah Hun sen....Thomico did the right thing fucking Norodumb side they all useless,Sisowat was more patriotism then Norodumb side,look at Sisowat Srimatak died for his country.All Norodumb either playboys or Gay nothing good.

Kmenhwatt.

Anonymous said...

A real king wouldn't sit around the throne doing nothing. A real king should stand up and fight for his people and make sacrafice to protect his country from foreigners.

Anonymous said...

The King is above politics. He just hold the title for ceremonial duties only. It is up to political parties to win election, winner rule, losers go home. He cannot favor one party over the others, he is neutral. In this way, he can work with every party. Hope you show some respect in words for the King and the monarchy.

Anonymous said...

12:10 am, Hun Sen only has the problem with the royals who joined the oppositions, but the royals who joined him he will not count them. Princess Arun Reaksmey is president of Funcinpec which supports his power, but Prince Thomico joined the opposition which try to unseat him, so Hun Sen has a problem with him, but not with Princess Reaksmey. Hun Sen is a hypocrite!

Anonymous said...

Ah Kwak Hun Sen, your mouth is full of shit from Hanoi. What about the Royal family member who are in CPP?

Are you scared of dying that you have to keep lying?

Anonymous said...

Before you blame the king, you should know, we are living on a modern time and not during the year 1000 or old time.

The new Cambodian constitution limited most activities and actions of the King, but the King is always the head of State and above the government. The king is able to sign a memorandum, whenever the country in a difficult situation or attack by foreigner enemies.

The Government elected direct by the people has their responsibility to run and manage the country.