A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 May 2013

Cambodian and U.S troops conduct a joint "Angkor Sentinel 2013" military exercise កងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក ហ្វឹកហ្វឺនលំហាត់ប្រតិបត្តិការរក្សាសន្តិភាព “ឆ្មាំអង្គរ២០១៣”

U.S charge d'affaires Jeff Daigle and Cambodian Commander-in-chief Gen. Pol Saroeun inspect troops.

(ថ្ងៃទី 16 ឧសភា 2013, ) | ដោយ: ពលទោ CEN

ភ្នំពេញ: កង​យោធា​កម្ពុជា​ចំនួន ៣១៧ នាក់ និង​កងកម្លាំង​សហរដ្ឋអាមេរិក​ចំនួន ១៣៩ នាក់​មកពី​កងទ័ព​ឆ្មាំ​ជាតិ​រដ្ឋ Idaho សហរដ្ឋអាមេរិក តំណាង​បញ្ជាការដ្ឋាន​ប៉ាស៊ីហ្វិក​កងទ័ព​សហរ​ដ្ឋ​អាមេរិក (USRPAC និង USPACOM) បានរួម​គ្នា​ដំណើរការ​សកម្មភាព​ហ្វឹក​ហ្វឹ​ន​លំ​ហាត់​ប្រតិបត្តិ​ការរក្សា​ សន្តិភាព ក្រោម​ប្រធានបទ “​ឆ្មាំ​អង្គរ​២០១៣” នៅឯ​សាលា​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព​ពហុ​ជាតិ ស្ថិតក្នុង​មូលដ្ឋាន​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៣​។​
​    ​
​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​លោកនាយ​ឧ​ ត្ត​ម​សេនីយ៍​ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ នូវ​រាល់​កិច្ចប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) ក្រោម​ការជួយ​គាំទ្រ​ឧបត្ថម្ភ​ពី​សំណាក់​កងទ័ព​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ចដំណើរការ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​ប្រតិបត្តិ​ការរក្សា​ សន្តិភាព នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣​នេះ​។​
​    ​
​លោក​ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​ថ្លែង​បញ្ជាក់ថា ឆ្លងកាត់​សកម្មភាព​ហ្វឹកហ្វឺន​រួមគ្នា ដែល​ធ្វើ​ឡើងជា​បន្តបន្ទាប់ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​សហរ​ដ្ឋ​អាមេរិក នា​រយៈកាល​កន្លងទៅនេះ បានផ្តល់​លទ្ធភាព​ឱ្យដល់​កងទ័ព​កម្ពុជា បង្កើនបាន​នូវ​កម្រិត​សមត្ថភាព​ក្នុង​តំបន់ និង​អនុតំបន់​ដើម្បី​ត្រៀមលក្ខណៈ​គ្រប់គ្រង និង​អនុវត្ត​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ក្នុង​កម្រិត​ជា​កល​យុទ្ធ​។ ទន្ទឹមនេះ​កងយោធពល​ខេមរភូមិន្ទ នឹង​បង្កើនបាន​នូវ​ចំណេះដឹង​ផ្នែក​យុទ្ធវិធី​និង​នីតិវិធី ដើម្បី​ជម្រុញ​ដល់​ការបង្កើន​សមត្ថភាព​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ ផ្ទៃក្នុង ជា​ពហុ​សាសន៍​ផ្នែក​រចនាសម្ព័ន្ធ​តួនាទី​ភារកិច្ច របស់​អង្គការសហប្រជាជាតិ សម្រាប់​អនុវត្ត​លើ​បេសកកម្ម​រក្សា​សន្តិភាព ដែល​នឹង​កើតមាន​ឡើងជា​សកល​។​

​    ​
​លោក​ជេ​ហ្វ​ដាយ​ហ្គ័​ល (Jeff Daigle) អនុប្រធាន​បេសកកម្ម និង​ជា​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី សម្រាប់​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នេះ បាន​ថ្លែង​បញ្ជាក់ថា នេះ​ជា​ឱកាស​លើក​ទី​៤ ដែល​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា និង​សហរដ្ឋអាមេរិក បានរួម​គ្នា​ក្នុង​កិច្ចដំណើរការ​សកម្មភាព​ហ្វឹកហ្វឺន លំ​ហាត់​ប្រតិបត្តិ​ការរក្សា​សន្តិភាព “​ឆ្មាំ​អង្គរ​” ដែល​ចាប់ផ្តើម​ដំណើរការ​ជា​លើកដំបូង​នា​ខែកក្កដា ឆ្នាំ​២០១០ កន្លងទៅ​ក្នុង​ទឹកដី​កម្ពុជា​។ លោក​ជេ​ហ្វ ដាយ​ហ្គ័​ល បាន​បន្តថា ការធ្វើ​លំ​ហាត់​រួមគ្នា ពិតជា បានផ្តល់​ឱ្យដល់​កងទ័ព​កម្ពុជា សម្រាប់​កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ ដូចដែល​កងទ័ព​រប​ស់​សហរដ្ឋអាមេរិក បាន​អនុវត្ត​កន្លងទៅ​ជាមួយនឹង​បណ្តា​ប្រទេស​នានា ផងដែរ​។​
​    ​
​ មេបញ្ជាការ​កងកម្លាំង​សហរដ្ឋអាមេរិក ដែល​បាន​ដឹកនាំ​កង​យោធា​សម្រាប់​លំ​ហាត់​នៅ​កម្ពុជា លោក​វរសេនីយ៍ឯក DonBlunck បាន​វាយតម្លៃ​ខ្ពស់​ពី​កម្រិត​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ សម្រាប់​កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព ជាមួយ​អង្គការសហប្រជាជាតិ ដែល​បាន​ដំណើរ​ការធ្វើ​ឡើងជា​បន្ត​បន្ទាប់ នៅ​ប្រទេស​ស៊ូដង់ និង​លី​បង់​។ លោក​មេបញ្ជាការ​បា​នប​ន្ត​ថា បទពិសោធន៍​របស់​ក​ង​យោធា​កម្ពុជា ក្នុង​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន បានផ្តល់​ឱ្យ​កាស​ឱ្យដល់​កងទ័ព​សហរដ្ឋ​អាមេរិក ដកស្រង់ និង​សិក្សា​ផងដែរ​។​
​    ​
​ នាយក​សាលា​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព​ពហុ​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុន ស៊ី​យឿន បានលើកឡើង​ពី​កម្មវិធី​សម្រាប់​លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការរក្សា​ សន្តិភាព “​ឆ្មាំ​អង្គ​២០១៣” ខាងលើនេះ ដោយ​ផ្តោតជាសំខាន់​លើ​ខ្លឹមសារ​ហ្វឹកហាត់​ចំនួន​បួន រួមមាន​ទី​១ ផ្នែក​លំ​ហាត់​នៅ​ទីបញ្ជាការ ទី​២ ផ្នែក​ហ្វឹកហ្វឺន​ផ្លាស់ប្តូរ​ជំនាញការ​វិស្វកម្ម ទី​៣ ផ្នែក​ហ្វឹកហ្វឺន​សង្គ្រោះ​បឋម និង​ទី​៤ ផ្នែក​ហ្វឹកហ្វឺន​ប្រឆាំង​ឧ​បករ​ណ៏​គ្រឿងផ្ទុះ​កែច្នៃ​៕



- See more at: http://www.cen.com.kh/localnews/show_detail/135?token=NGMwMmNiMD#sthash.seCmdGyH.dpuf

1 comment:

Anonymous said...

Feel very bad to see or watch on the televisions the leaders of the Royal Cambodian government acted, by walking and sitting like the mafia bands during most officially ceremonies.
We are here to represent our Khmer people and the country Cambodia and not in a restaurant, in a disco or in a bar.

They should learn from foreigner people or watch themselves on the television.