A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 May 2013

Hun Sen appeals to the United States to arrest leaders of "Khmer People Power Movement" lead by Sourn Serey Ratha, including one prince, for planning armed insurrection against the Cambodian government [Hun Sen is building up his case against the oppositions in case he loses the election?] សម្តេច​​តេ​ជោ​បើក​កកាយ​ឈ្មោះ​ក្រុមប្រឆាំង​មាន​ប្រដាប់​អាវុធ​ ដែល​មាន​​បំណង​​ប្តូរ​​របប​នៅ​កម្ពុជា​​ហើយ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​

Hun Sen shows a pamphlet of the alleged armed groups which changed the Cambodian flag.
ស្រុក ​ព្រះស្តេច ៖ ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​មួយ​ចេញពី​ខេត្តព្រៃវែង សម្តេច​អគ្គ​មហាសេ​នាប​តី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រុមប្រឆាំង​ដែល​មាន​​ប្រដាប់​អាវុធ ដោយ​រួមមាន​ទាំង ព្រះអង្គម្ចាស់​មួយ​ព្រះអង្គ​ផង បាន​និង​កំពុងតែ​ចង់​ដូរ​របប​តាមរយៈ​សកម្មភាព​ជាក់ស្តែង​មួយចំនួន​របស់​ ពួកគេ​នោះ​។​
នៅក្នុង​ពិធី​សម្ពោធ​ សមិទ្ធផល​នៅ​វត្ត​សិរី​សារ​ពេជ្រ ស្ថិត​នៅ​ក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ដ ព្រៃវែង កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះ​មាន​អង្គ​ម្ចាស់​មួយ​អង្គ ដែល​កំពុង​ខិតខំ​បំផ្លាញ​របប​រាជានិយម បំផ្លាញ​ព្រះ​មហាក្សត្រ បំផ្លាញ​រាជបល្ល័ង្គ បំផ្លាញ​ព្រះ​កិត្តិនាម​ព្រះរាជវង្សានុវង្ស​តាមរយៈ​នៃ​ការចូលរួម​ជាមួយ​ គណបក្ស​ប្រឆាំង ដែល​មាន​​ពួក​ក្រុម​​ប្រដាប់​អាវុធ និង​ក្រុម​ដែល​មាន​ទង់ជាតិ​ដែល​បាន​បង្ហាញ​នេះ ចង់​ផ្លាស់ ប្តូរ​​របប​រាជានិយម​តាមរយៈ​ទង់ជាតិ​របស់​គេ​។ ​សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា មិនមែន​ត្រឹមតែ ចង់​ដូរ​គណបក្ស​ប្រជាជន និង​ដូរ ហ៊ុន សែន ទេ តែ​ដូរ​របប​តែម្តង​។ហ៊ុន សែន គ្រាន់តែ​ជា​រនាំង​ការពារ ហើយ​វាយ​បើកផ្លូវ​ដើម្បី​ទំលាយ​ចូល​ឲ្យ​ដល់​រាជវាំង​តែប៉ុណ្ណោះ​។​
នៅក្នុង ​សង្កថា​ក្នុង​ពិធី​ដែល​មាន​មហាជន​ចូលរួម​រាប់​ពាន់​នាក់​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋ មន្ត្រី​បាន​លើក​បង្ហាញ​ម្តង​មួយៗ​នូវ​រូបភាព​របស់​ចលនា​ប្រឆាំង​ទាំងនោះ ដោយមាន​ប្រសាសន៍​ថា បើសិនជា​ដូរ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ដូរ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញពី​អំណាច​អត់​បញ្ហា​ទេ ប៉ុន្តែ​សូម មើល​ឲ្យ​ច្បាស់​នេះ​ជា​ទង់ជាតិ​នៃ​ចលនា «​អំណាច​ពលរដ្ឋ​ខ្មែរ​» ដែល ​បាន​ដូរ​ទង់ជាតិ ដែល​ប្រធាន ចលនា​នេះ​ធ្លាប់បាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ក្រុម​អាវ​លឿង​ថៃ​។​ សម្តេច​តេ​ជោ​​ថ្លែង​ថា លោក​បាន​ស្នើ​ឲ្យ សហរដ្ឋអាមេរិក​ជួយ​ស្រាវជ្រាវ​សំណុំ​រឿង​នេះ នៅ​ពេល​ដែល CIA បាន ​មក​ជួប​ដើម្បី​រៀបចំ​ដំណើរ ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ ​ខ្ញុំ​ស្នើ​ឲ្យ​អាមេរិក​ជួយ​ស្រាវជ្រាវ ព្រោះ​អាមេរិក ប្រឆាំង​នឹង​ទង្វើ​អ្នកណា​ក៏ដោយ ដែល​ពលរដ្ឋ​របស់​ខ្លួន​ប្រឆាំង​នឹង​រដ្ឋ​មួយ ដែល​ជា​មិត្តភក្តិ​របស់​អា​មេរិក ដែល​មាន​ទំនាក់ទំនង​ការទូត​។ ​សម្តេច​​តេ​ជោ​​ថ្លែង​ថា គេ​ចង់​ដូរ​បែប​ហ្នឹង បើ​ដូរ​តែ​ខ្ញុំ ដូរ​តែ​គណបក្ស ប្រជាជន​វា​អត់​ចោទ​ទេ តែ​គេ​ដូរ​របប​រាជានិយម​ចេញ​តែម្តង ហើយ​ក្រុម​នេះ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​មាន​កម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ហ្វឹកហាត់​នៅក្នុង​ប្រទេស​ថៃ​។​
សម្តេច ​​តេ​ជោ​បាន​គូស​បញ្ជាក់​ថា ករណី​ដូចជា ឈុន យ៉ាសិទ្ធិ ដែល​បាន​ប្រើ​កម្លាំង​ប្រដាប់ អាវុធ​ធ្វើ​ភេរវកម្ម​ឆ្នាំ ២០០០ នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​សហរដ្ឋអាមេរិក​កាត់ទោស​ឲ្យ​ជាប់គុក​មួយ​ជីវិត ហើយ​បាន​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​គុក​ទៅហើយ​។​
ចលនា​«​ខ្លា​រំដោះ​»​ជា ​ចលនា​ទី ២ ដែល​បាន​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញថា បាន​ដូរ​ទង់ ជាតិ​ដែរ ហើយ​ការ​ដូរ​ទង់ជាតិ​នេះ​គឺជា​បញ្ហា​សំខាន់ ហើយ​ដែល​ក្រុម​ទាំងពីរ​នេះ​កំពុង​ជ្រក​ក្រោម​នៅ ក្រោម​បក្ស​ប្រឆាំង​សព្វថ្ងៃ ព្រោះ​គេ​មិន​អាច​មក​ជ្រក​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មក​ជ្រក​ជាមួយ គណបក្ស​ប្រជាជន​បានទេ គេ​ជ្រក​ជាមួយ​គណបក្សប្រឆាំង ដើម្បី​ធ្វើ​សកម្មភាព​ម្ខាង​យក​ភាព​ស្រប​ច្បាប់​ខាង​នយោបាយ​ក្នុង​គណបក្ស​ នយោបាយ ម្ខាង​ទៀត​ធ្វើ​ចលនា​ប្រដាប់​អាវុធ​ដូរ​ទង់ជាតិ​តែម្តង​។​
ចលនា​«​មហាចក្រ​ខម​»​ជា ​ចលនា​ទី ៣ ដែល​​មាន​ទីតាំងនៅ​សហរដ្ឋអាមេរិក ដែល​ចលនា នេះ​ក៏​មាន​មនុស្ស​មួយចំនួន​កំពុង​សំងំ​នៅក្នុង​គណបក្សប្រឆាំង​ទាំងពីរ​ឥឡូវ ​ផ្គុំ​ចូលគ្នា​តែមួយ ដែល សម្តេច​​តេ​ជោ​ថ្លែង​ថា «​ចំណុច​នេះ​ប្រជាពលរដ្ឋ​​ត្រូវ​ក្តាប់​ឲ្យ​បាន​ច្បាស់​មិនមែន​ខ្ញុំ​បំភ័យ​ទេ ហើយ ដែល​អះ​អាង​ថា កើតសង្គ្រាម​គឺ​វា​កន្លែង​ហ្នឹង​»​។ ​សម្តេច​​តេ​ជោ​​ថ្លែង​ថា ចលនា​មួយទៀត​ជា​ចលនា​ទី ៤ ទង់ជាតិ​ក៏​ត្រូវ​បាន​ដូរ​ដែរ ដែល​យើង​ទើបនឹង​ចាប់បាន​ជាមួយ​វត្ថុតាង​គឺ​«​រណសិរ្ស​រំដោះជាតិ​ខ្មែរ​» ដែល ​បាន​បង្កើត​នៅ​បាងកក ដែល​ប្រទេស​ថៃ​បាន​ដេញចេញ ហើយ​រត់​ចូល​មក​ស្រុក​ខ្មែរ​ហើយ​ត្រូវ​យើង​ចាប់ ដែល​មនុស្ស​មួយចំនួន​របស់​ពួក​គេ​កំពុង​ហ្វឹកហាត់​កម្លាំងប្រដាប់អាវុធ និង​មួយ​ចំនួន​ទៀត​កំពុង ស្ថិត​នៅក្នុង​គណបក្សប្រឆាំង​។​
ក្រុម ​ចលនា​អតីត​ទាហាន​កន្សែង​ស គឺជា​ក្រុមទី ៥ ដែល​ទង់ជាតិ​របស់​ពួកគេ​ក៏បាន​ដូរ​ទៀត ហើយ​មាន​ទាំង​កម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង​នៅក្នុង​ប្រទេស​ថៃ ហើយ​យើង​នឹង​សហការ​ជាមួយ ថៃ ដើម្បី​បំផ្លាញ​កម្លាំង​អស់នេះ ហើយ​ដែល​ក្រុម​នេះ​មួយចំនួន​កំពុង​លាក់ខ្លួន​នៅក្នុង​ខ្សែ​បណ្តាញ របស់​គណបក្សប្រឆាំង ដែល​ខ្ញុំ​សូម​ផ្តាំ​ទៅ​គណបក្សប្រឆាំង​ផង បើ​មានការ​ចាប់ខ្លួន​ណាមួយ​កើតឡើង កុំ​ថា​ចាប់​សមាជិក​បក្សនយោបាយ គឺ​កម្លាំង​ភេរវកម្ម​ទេ​៕​
ស្នាយ​ពល​

7 comments:

Anonymous said...

Some say Sour sereyrotha is Hai Phuc dog? Whatta heck is going on here? Whats games Hai Phuc is playing here? Heng Virak,how do you response to that?

Anonymous said...

Hun Sen is at his best again, fabricating something to crack down on dissidents and to arrest his critics, especially the opposition activists.

Anonymous said...

oh, shut up Hun Sen, your time is coming soon. Hun Sen loves power which has been installed by Hanoi. He betrays the country and being a puppet of youn communist Hanoi. He wants to destroy khmer nationalists who protect the interest of khmer people. Your time is up. Don't even try, the world knows who you are.

Anonymous said...

let capture soun S Ratha and to extradite to PNH to face justice,

I fully supported decho SEN by asking USA to arrest Serey Rotha

can't let this guy to destroy our country again,,

Anonymous said...

Screw you! Sournsereyrotha is in Srok Siam not in USA.Ask abisit for help ok ah gook.

Anonymous said...

if, serey rotha was in Thailand,then decho SEN can asks yingluck admn to arrest them asap,

can't let this guy, to destroy my country again,

Anonymous said...

Soun Sereiratha still lives illegaly in the US and try to get his green card.