A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 May 2013

Crocodile Grandmother lodged a corruption complaint to Anti-Corruption Unit against former Phnom Penh Governor Kep Chuktema លោក កែប ជុតិមា ត្រូវ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ


អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ដែល​ទើប​តែ​ចប់​អាណត្តិ​ថ្មីៗ និង​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​រាជធានី​ភ្នំពេញ រង​ការ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​លើ​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​ អំពើ​ពុករលួយ។
ដោយ ទេព សុរ៉ាវី RFA
2013-05-07
កែប ជុតិមា ៣០៥
អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​សាលា​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ​២០១៣។
RFA/Sok Serey
ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡាយអ៊ីម៉ិច (Layimex Holding Group) អ្នកស្រី ឈិន សុគន្ធារី ហៅ យាយ​ក្រពើ ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ជួយ​ស៊ើប​អង្កេត​អំពើ​ទុច្ចរិត​របស់​លោក កែប ជុតិមា អភិបាល​ផុត​អាណត្តិ​ថ្មីៗ និង​គូកន ដែល​ក្រុមហ៊ុន​នេះ​បាន​ចោទ​ថា លោក​អតីត​អភិបាល​ក្រុង​បាន​ប្រើ​អំណាច​រំលោភ​យក​ដី​ក្រុមហ៊ុន​ទំហំ ៣៤​ហិកតារ ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ។
ក្នុង​លិខិត​២​ដោយ​ឡែក​ពី​គ្នា​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ដែល​វិទ្យុ​អាស៊ីសេរី ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ពិពណ៌នា​ថា លោក កែប ជុតិមា និង​បក្សពួក​បាន​ប្រើ​ឧបាយកល​ទុច្ចរិត​ធ្វើ​របាយការណ៍​ភូត​កុហក​ នាយរដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ឲ្យ​ចេញ​អនុក្រឹត្យ​ដក​ហូត​យក​ដី​ជាង ៣៤​ហិកតារ ដែល​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន។
អ្នកស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន ដោយ​សង្កត់​ធ្ងន់​ថា ដី​ទាំង​នោះ​ជា​ដី​ឯកជន​របស់​ក្រុមហ៊ុន​ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ ស្រប​ច្បាប់។ មិន​មែន​ជា​ដី​រំលោភ​យក​ពី​រដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក កែប ជុតិមា និង​បក្សពួក​នោះ​ឡើយ។
ជុំវិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស លោក ឱម យ៉ិនទៀង ប្រធាន​ស្ថាប័ន​ទាំង​ពីរ​នេះ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា៖ «សុំ​ទោស​ខ្ញុំ​កំពុង​ជាប់​ជាមួយ​គណៈ​ប្រតិភូ​កូរ៉េ»

អ្នកស្រី ឈិន សុគន្ធារី ត្រូវ​បាន​ជាប់​ងារ​ជា​យាយ​ក្រពើ បន្ទាប់​ពី​អ្នកស្រី​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ជាង ៣៤​ហិកតារ នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ត្រៀម​សាងសង់​សួន​អភិរក្ស​សត្វ​ក្រពើ​ខ្នាត​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។
អ្នកស្រី​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ច្បាប់​ខ្លួន​របស់​ អាជ្ញាធរ បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ៦​ខែ ពី​បទ​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​លើ​ដី​ទំហំ​ជាង ៣៤​ហិកតារ តាម​បណ្ដឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ អ្នកស្រី ឈិន សុគន្ធារី បាន​ប្ដឹង​បក​ទៅ​លោក កែប ជុតិមា វិញ បន្ទាប់​ពី​ដី​រឹប​អូស​រួច ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ផ្សេង និង​មិន​បាន​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ។ យ៉ាង​ណា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​តម្កល់​រឿង​បណ្ដឹង​អ្នកស្រី​ទុក​ឥត​ចាត់ការ។
ចំពោះ​បណ្ដឹង​របស់​យាយ​ក្រពើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ​វិញ ត្រូវ​លោក កែប ជុតិមា បញ្ជាក់​ថា លោក​បាន​ដឹង​ពី​រឿង​នេះ តែ​លោក​មិន​បាន​បក​ស្រាយ​អ្វី​ឡើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។
លោក កែប ជុតិមា ផុត​អាណត្តិ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឈរ​ឈ្មោះ​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៣ មណ្ឌល​រាជធានី​ភ្នំពេញ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាង​មុខ។ លោក​ត្រូវ​បាន​យាយ​ក្រពើ ចោទ​ថា បាន​យក​ដី​ទំហំ ១០៦​ហិកតារ ដែល​ក្នុង​នោះ​មាន​ដី​របស់​អ្នកស្រី ៣៤​ហិកតារ​ដែរ​ទៅ​ដោះដូរ​ដី​ទំហំ​ជាង ៨៥​ហិកតារ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សម្រាប់​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេជោ ដែល​ស្ថិត​នៅ​ខាង​កើត​ស្ពាន​ព្រែកព្នៅ ដោយ​ប្រែ​ក្រឡាស់​ដី​ទាំង​នោះ​លែង​មាន​មុខ​ងារ​ជា​អាង​ស្តុក​ទឹក​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

This what i called "pel si pel" Yeay Kro'pouer was pel and Kep Yutima is Pel as well....If she innocent why run away from court,both parties were quilty by stealing from innocent people(Khmers)

Anonymous said...

kep chutema is pel, he has murdered and has killed a lot of innocent khmers directly and indirectly. He's been married to srey youn who had been arranged by youn boss from hanoi.