A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 May 2013

CNRP ready to rumble លោក សម រង្ស៊ី នឹង​ឈរ​ឈ្មោះ​នៅ​ខេត្ត​កណ្តាល

Last Updated on 09 May 2013 
Phnom Penh Post 
By Vong Sokheng
4 afp hun sen sam rainsy
Prime Minister Hun Sen (right) with oppositon leader Sam Rainsy in Phnom Penh in February 2006. Photograph: AFP
Opposition party leader Sam Rainsy will be listed as a candidate in Kandal province, his party said yesterday, despite the fact that he has been repeatedly ruled ineligible to run.

In the unlikely event a deal is brokered and Rainsy is permitted to return to Cambodia and run, the listing would pit him head to head with Prime Minister Hun Sen, who is again standing in the central province.

The Cambodia National Rescue Party has yet to register, said spokesman Nhem Ponharith, but it will do so by the weekend. When it does, Rainsy will be among those listed.

“The reason we are late is because we are still studying the legal procedures to pave the way for Sam Rainsy, so he can contest with his candidate counterpart Hun Sen in Kandal province,” said Ponharith.

In the previous election, Rainsy stood in Kampong Cham province.

It is unclear what the legal avenues would be, and Ponharith declined to expound. In the past, the National Election Committee has repeatedly and in no uncertain terms ruled Rainsy ineligible to vote

NEC’s secretary-general, Tep Nytha, reiterated the point yesterday, saying that Rainsy has no right to stand as a candidate because of his conviction record.

“We will examine the candidate list of the CNRP when they do submit it to us, and if Sam Rainsy is in fact on the list, we will request them to change within five days,” Nytha told the Post.



According to election law, convicted persons are banned from either voting or running. Rainsy, who lives in self-imposed exile in France, faces 12 years in prison should he return on a raft of convictions including incitement, disinformation and destruction of public property. His supporters insist the charges are politically motivated, and officials as high profile as the US president have urged the government to drop them and allow Rainsy to return to run in the July elections. But even if charges were dropped, Rainsy’s name had been struck from the voter list for more than a year and – by law – could not be added back at this point.

Spokesman for the Council of Ministers Tith Sothea said the candidature push appeared to be little more than political theatre, and weak at that.

“I think that it is silly to match Sam Rainsy with Samdech Techo Hun Sen as a candidate for contesting in Kandal, because he was barred by the law and he has no right,” said Sothea.

But from a strategic standpoint, the party likely had little choice, pointed out Koul Panha, executive director of the Committee for Free and Fair Elections in Cambodia.

“They know that they almost certainly will not get that, but at least they show the public, the voters, that they’re trying, that they’re working hard to get Sam Rainsy back as a candidate,” he said.

If such decisions were based solely on law, said Panha, it would be clear there is no way Rainsy could stand. However, he continued, the party was likely holding out hope for a political compromise. Whether legal or not, “in Cambodia, sometimes political compromise can make something happen”.

There is little to suggest such compromise is viable, he  admitted.

“Based on the NEC’s [past] word or the Constitutional Council’s word, we have not gotten any signal of political compromise.”

ADDITIONAL REPORTING BY ABBY SEIFF
Thursday, 09 May 2013 វង្ស សុខេង Phnom Penh Post
130509_04
លោក សម​ រង្ស៊ី ​ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុ​ជា​​ ដែល​កំពុង​និរទេ​ស​ខ្លួន​។ រូបថត Bloomberg
ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ពី​ម្សិល​មិញ​ថា លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចុះ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ ក្នុង​ខេត្ត​កណ្តាល បើ​ទោះ​ជា​លោក​ត្រូវ គ.ជ.ប​សម្រេច​ថា គ្មាន​លក្ខណ​សម្បតិ្ត​ដើម្បី​ឈរ​ឈ្មោះ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ។
ក្នុង​ករណី​ដែល​អាច​ចរចា​នឹង​មាន​ការ​ព្រម​ព្រៀង ហើយ​លោក សម រង្ស៊ី ត្រូវ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ឈរ​ឈ្មោះ​បោះ​ ឆ្នោត នោះ​លោក សម រង្ស៊ី​នឹង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​មណ្ឌល​ខេត្ត​កណ្តាល​តទល់​ជាមួយ​នឹង​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​មិន​ទាន់​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ប៉ុន្តែ​គណបក្ស​នឹង​ចុះ​ ឈ្មោះ​នៅ​ចុង​សប្តាហ៍​នេះ។ នៅ​ពេល​នោះ​ឈ្មោះ លោក សម រង្ស៊ី នឹង​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​របស់​គណបក្ស​។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ បាន​បន្ត​ថា៖« មូលហេតុ​ដែល​យើង​យឺត​យ៉ាវ ព្រោះ​នៅ​តែ​សិក្សា​ពី​នីតិវិធី​ច្បាប់ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ដល់​លោក​សម រង្ស៊ី ដើម្បី​គាត់​អាច​ប្រជែង​ជាមួយ​នឹង​លោក ហ៊ុន សែន នៅ​ខេត្ត​កណ្តាល»។
ក្នុង​ពេល​បោះ​ឆ្នោត​លើក​មុន លោក សម រង្ស៊ី បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ខេត្ត​កំពង់ចាម។
វា​មិន​ច្បាស់​ទេ​ថា​តើ​មធ្យោបាយ​ច្បាប់​នោះ​ជា​អ្វី ហើយ​លោក ប៉ុញ្ញឫទ្ធិ បដិសេធ​មិន​ពន្យល់​បន្ថែម​ឡើយ។ កាល​ពី​មុន គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​សម្រេច​ម្តង​ហើយ​ម្តង​ទៀត​តាម​លក្ខខណ្ឌ​ច្បាប់​ថា​លោក សម រង្ស៊ី ពុំ​មាន​សិទិ្ធ​បោះ​ឆ្នោត​និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឡើយ។
លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​លើក​ឡើង​ពី​ចំណុច​នេះ​ម្តង​ទៀត កាល​ពី​ម្សិល​មិញ ដោយ​ថ្លែង​ថា លោក សម រង្ស៊ី គ្មាន​សិទិ្ធ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ទេ ដោយ​សារ​តែ​ប្រវត្តិ​ជាប់​ទោស។
លោក ទេព នីថា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​យើង​នឹង​ពិនិត្យ​លើ​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពេល​គេ​ដាក់​មក​ហើយ​ប្រសិន​បើ​លោក សម រង្ស៊ី ស្ថិត​ក្នុង​បញ្ជី យើង​នឹង​ស្នើ​សុំ​ឲ្យ​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​៥ថ្ងៃ​»។
យោង​តាម​ច្បាប់​បោះឆ្នោត ជន​ជាប់​ទោស​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​បោះឆ្នោត ឬ​ឈរ​ឈ្មោះ​។
លោក សម រង្ស៊ី​ដែល​បាន​និរទេស​ខ្លួន​ឯង​នៅ​ប្រទេស​បារាំង​បាន​ប្រឈម​នឹង​ទោស​ជាប់​ ពន្ធនាគារ ១២ឆ្នាំ ប្រសិន​បើ​លោក​វិល​មក​កម្ពុជា​វិញ​ក្រោម​ការ​កាត់​ទោស​ពី​បទ​ញុះញង់ ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​។
ក្រុម​អ្នក​គាំទ្រ​លោក សម រង្ស៊ី បាន​ទទូច​ថា ការ​កាត់​ទោស​នេះ​គឺ​ដោយ​មូល​ហេតុ​នយោបាយ ហើយ​មន្រ្តី​ជាន់​ខ្ពស់ ដូច​ជា​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បាន​ជំរុញ​រដ្ឋាភិបាល​លើក​ចោល​ការ​ចោទ​ប្រកាន់ និង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​។ ប៉ុន្តែ បើ​ទោះ​បទ​ចោទ​ត្រូវ​បាន​លើក​ចោល​ក៏​ដោយ ក៏​ប៉ុន្តែ ឈ្មោះ លោក សម រង្ស៊ី បាន​លុប​ចេញ​ពី​បញ្ជី​អ្នក​បោះឆ្នោត​ជាង​មួយ​ឆ្នាំ​មក​ហើយ​ហើយ​តាម​ច្បាប់​ មិន​អាច​ដាក់​បញ្ចូល​វិញ​បាន​ទេ នៅ​ក្នុង​រយៈ​ពេល​នេះ។
លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ ​មន្រ្តី ថ្លែង​ថា បេក្ខភាព​នេះ​ហាក់​ដូច​ជា​គ្រាន់​តែ​ជា​ឆាក​នយោបាយ។
លោក សុធា បន្ថែម​ថា៖​«ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្ងីល្ងើ ដែល​គេ​ផ្គូរ​ផ្គង​លោក សម រង្ស៊ី និង​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខជន​ប្រជែង​ក្នុង​ខេត្ត​កណ្តាល ព្រោះ​គាត់​ត្រូវ​បាន​គេ​ហាម​ឃាត់​ដោយ​ច្បាប់ ហើយ​គាត់​គ្មាន​សិទិ្ធ​ទេ​»។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែង​ថា តាម​ទស្សនៈ​យុទ្ធសាស្រ្ត គណបក្ស​អាច​មាន​ជម្រើស​តិច។
លោក​បន្ថែម​ថា៖ «​គេ​ដឹង​ថា គេ​មិន​អាច​ទទួល​បាន​បែប​នេះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​គេ​បង្ហាញ​សាធារណជន​អ្នក​បោះ​ឆ្នោត​ថា ពួកគេ​កំពុង​ព្យាយាម​ថា គេ​ខិត​ខំ​ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​និង​ឈរ​ឈ្មោះ​ជា​បេក្ខជន»។ លោក​បញ្ជាក់​ថា បើ​សេចក្តី​សម្រេច​នេះ​ផ្អែក​តែ​លើ​ច្បាប់​វា​ច្បាស់​ថា​លោក សម រង្ស៊ី គ្មាន​ផ្លូវ​ឈរ​ឈ្មោះ​បាន​ឡើយ។ ប៉ុន្តែ​ថា គណបក្ស​អាច​កំពុង​មាន​សង្ឃឹម​ថា នឹង​មាន​ការ​សម្រុះ​សម្រួល​នយោបាយ​។ ទោះ​ផ្លូវ​ច្បាប់​ឬ​មិន​មែន​ក្តី​«​នៅ​កម្ពុជា ពេល​ខ្លះ​ការ​សម្រុះ​សម្រួល​នយោបាយ​អាច​កើត​ឡើង​បាន។
លោក​ទទួល​ស្គាល់​ថា មាន​ឱកាស​តិច​តួច​ពី​ការ​សម្រុះ​សម្រួល​នេះ តែ​បើ​«​ផ្អែក​លើ​ពាក្យ​សម្តី​គ.ជ.ប​ពី​មុន ឬ​ពាក្យ​សម្តី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យើង​ពុំ​ទទួល​បាន​សញ្ញា​នៃ​ការ​សម្រុះ​សម្រួល​ផ្លូវ​នយោបាយ​ឡើយ​»។
រាយការណ៍​បន្ថែម​ដោយ ABBY SEIFF

No comments: