A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 May 2013

CNRP plan to register for the election at the end of this week បក្ស​ប្រឆាំង​គ្រោង ចុះ​បញ្ជី​ឈ្មោះ បេក្ខជន តំណាងរាស្ត្រ នីតិ​កាល​ទី ៥ នៅ​ចុង​សប្តាហ៍​នេះ

​ម្សិលមិញនេះអ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងថា ជាគោលការណ៍ គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​នៅក្នុង​ការ​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣​ នឹង​យក​បញ្ជី​ឈ្មោះ​បេក្ខជន ទៅ​ដាក់​នៅ​គ​.ជ​.ប​ នៅក្នុង​សប្តាហ៍​នេះ​។​
លោក យ៉ែម បុញ្ញ​ឫទ្ធិ អគ្គនាយក​រដ្ឋបាល និង​ជាអ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា ការ​ដែល​គណបក្ស​ មិនទាន់​បាន​យក​បញ្ជី​បេក្ខជន ទៅ​ដាក់​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ដោយសារ​តែ​គណបក្ស​ប្រឆាំង​នេះ កំពុង​ទាមទារ តវ៉ា​ទាក់ទង​ទៅ​នឹង​រឿង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​  “​តាម​គំរោង យើង​នឹង​យកទៅ​ដាក់​នៅ​ចុង​សប្តាហ៍​នេះ​ដែរ ប៉ុន្តែ​ខ្ញុំ​មិនទាន់​អាច​កំណត់​ថ្ងៃ​ច្បាស់លាស់​បាន​ទេ​”​។​
​អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​បញ្ជាក់ទៀតថា ចំពោះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ដែល​កំពុង​តែ​រៀបចំ​នោះ គឺជា​គោលការណ៍ លោក កឹម សុខា អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ឈរ​ឈ្មោះ​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម នៅ​លេខ​រៀង​ទី​១​។ ចំពោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស នៅ​មិនទាន់​បាន​កំណត់​ថា ដាក់​ឲ្យ​ឈរ នៅ​ខេត្ត​ណា ច្បាស់លាស់​ទេ​។​
គួររម្រឹកថា លោក សម រង្ស៊ី មេ​ដឹក​នាំ គណ​បក្ស​ប្រឆាំង​ ត្រូវបាន​តុលាការ​កំពូល សម្រេច​តម្កល់​សាលក្រម​របស់​តុលាការខេត្ត​ស្វាយរៀង ដែលបានកាត់ទោស​ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ ក្នុង​សំណុំរឿង​ ដក​តម្រុយ​បង្គោល​ព្រំដែន-កម្ពុជា​-​វៀតណាម កាលពី​ឆ្នាំ​២០០៩​។

តាមច្បាប់គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បុគ្គល​ណា មានជាប់ទោសជាទណ្ឌិត គ.ជ.ប មិនអាចទទួលចុះឈ្មោះ ធ្វើជាបេក្ខជនឈរឈ្មោះ ឬឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ។
សូមបព្ជាក់ថា ការចុះបញ្ជី​ គណបក្ស នយោបាយ ​ឈរឈ្មោះ ​បោះឆ្នោត និង​ការ ចុះបញ្ជី​បេក្ខជន ​ឈរឈ្មោះ​ បោះឆ្នោត សម្រាប់​ការ បោះឆ្នោត​ ជ្រើសតាំង ​តំណាងរាស្ត្រ នីតិកាល​ទី​៥ ប្រព្រឹត្តទៅ​ ចាប់ពី​ថ្ងៃទី ​២៩ ​ខែមេសា ដល់​ថ្ងៃទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៣ ហើយការបោះឆ្នោត នឹង​ធ្វើឡើងនៅ​ថ្ងៃទី​២៨​កក្កដា ឆ្នាំ​២០១៣​ ​៕​

2 comments:

Anonymous said...

CPP will win with the help of NEC (CPP dogs) no matter if there is an election held or no election held.

Anonymous said...

តាមពិតបក្សប្រឆាំងមិនបាច់ចុះឈ្មោះបោះឆ្នោតទេ
នាំតែពិបាគ ទុកពេលដើរជេរគេឯងទៅវាប្រសើរជាង

ពីព្រោះវាពូកែខាងជេរ ។

អ្នកតំណាង បក្ស គឹម សុខា នឹង  សម រង្សី
កំពិង មានការអក់អន់ចិត្ត ឈ្លោះគ្នា ពីរឿង
ដំណែងខ្យល់។

មិនទាន់ទាំងឈ្នៈឆ្នោតផង នឯបរទេសឈ្លោះគ្នា
ដណ្តើមចុះទៅស្រុកខ្មែរធ្វើធំ។