A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 May 2013

CNRP created Supreme Political Council and appointed Kem Sokha's daughter named Kem Monovichea as deputy public relations officer គណបក្សសង្គ្រោះជាតិ បង្កើតឧត្តមក្រុមប្រឹក្សានយោបាយ ដោយតែងតាំងកូនស្រីលោក កឹម សុខា ជាអគ្គនាយករង ទំនាក់ទំនងសាធារណៈ

(ថ្ងៃទី 7 ឧសភា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​រួបរួម​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី បាន​រុះរើ​សមាសភាព​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​បាន​បង្កើត​អង្គភាព​ថ្មី​មួយទៀត ឧ​ត្ត​ម​ក្រុមប្រឹក្សា​នយោបាយ រួមទាំង​ធ្វើ​វិសោធន៍កម្ម​បទបញ្ជាផ្ទៃក្នុង​គណ​បក្ស​មួយចំនួន​ផងដែរ​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​តែងតាំង​កូនស្រី​លោក កឹម សុខា ជា​អគ្គនាយករង ផ្នែក​ទំនាក់ទំនង​សាធារណៈ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ ជាតិ បាន​ឲ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៣​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រុះរើ​សមាសភាព​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​បាន​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នយោបាយ និង​ធ្វើ​វិសោធន៍កម្ម​បទបញ្ជ​ផ្ទៃក្នុង​គណបក្ស សង្គ្រោះ​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៣​។ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាការ​នាយ​ក ដឹកនាំ​ដោយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ នៅ​ស្នាក់ការ​គណបក្ស នៅ​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​    ​
​ មន្ត្រីជាន់ខ្ពស់ បាន​ឲ្យ​ដឹង​បន្តថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​នយោបាយ មាន​សមាសភាព​ឥស្សរៈជន​នយោបាយ​ចំនួន ៣​រូប រួមមាន​៖ ១-​លោក គង់ គាំ ប្រធាន គណបក្ស សម រង្ស៊ី​។ ២-​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ប្រធាន​គណបក្ស សិទ្ធិមនុស្ស​ ​និង​៣-​លោក ប៉ែន សុវណ្ណ ប្រធាន​គណៈកម្មាធិការ​វិន័យ នៃ​គណបក្ស សង្គ្រោះ​ជាតិ​។

​ចំពោះ​ការរុះរើ​សមាសភាព​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ មានដូចជា​៖

​ លោក អ៊ូ ច័ន្ទ​ឫទ្ធិ អគ្គនាយករង ទំនាក់ទំនង​សាធារណៈ ត្រូវបានតែងតាំង​ជំនួស​តំណែង​លោក ប៉ែន សុវណ្ណ ជា​ប្រធាន​ប្រធាន​គណៈកម្មាធិការ​វិន័យ​។ កញ្ញា កឹម មនោ​វិជ្ជា កូនស្រី​បង្កើត​របស់លោក កឹម  សុខា ត្រូវបានតែងតាំង ជា​អគ្គនាយករង ទំនាក់ទំនង​សាធារណៈ ជំនួស​តំណែង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ដែលជា​អគ្គនាយករង​ទំនាក់ទំនង​សាធារណៈ​។ ចំណែក​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ នៅតែ​ជា​ប្រធាន​គណបក្ស សិទ្ធិមនុស្ស ដដែល​។

​សមាជិក​ណ​បក្សប្រឆាំង ដែល​ត្រូវបានតែងតាំង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នយោបាយ នៃ​គណបក្ស សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​នយោបាយ គឺជា​អ្នកផ្តល់យោបល់ នៅពេលណា ដែល​ខាង​គណបក្ស គេ​ចង់បាន​យោបល់​ពី​បញ្ហា​ធំៗ របស់​ប្រទេសជាតិ ឬ​នៅក្នុង​គណបក្ស​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=MjI3ODcyM2#sthash.aGH8WINM.dpuf

No comments: