A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 May 2013

Chea Yeap, chairman of the National Assembly Committee of Finance and Audit, sent a letter to the parliament and Prime Minisyer Hun Sen requesting to freeze the salary of of opposition MPs for "defecting" to the new party CNRP ប្រធាន គណៈកម្មាធិការ សេដ្ឋកិច្ចសភា ដាក់លិខិតជូន ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី ដើម្បីសុំបង្កក ប្រាក់ខែ តំណាងរាស្រ្ត បក្សប្រឆាំង

 
Chea Yeap made a speech in the parliament requesting the parliament to freeze opposition MPs' pay for "defecting" to the newly-formed CNRP.

Thursday, 09 May 2013 ដោយៈ ដើមអម្ពិល(DAP News)ID-067

ភ្នំពេញ៖ ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា លោក ជាម យៀប នៅ ព្រឹកថ្ងៃ ទី៩ ខែឧសភា ឆ្នាំ២០១៣នេះ ក្នុងកិច្ចប្រជុំសភា បានថ្លែងថា លោកបានដាក់លិខិត ជូនប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី ដើម្បីស្នើឲ្យបង្កប្រាក់ខែ អ្នកតំណាងរាស្រ្ត បក្សប្រឆាំងមួយចំនួន ដែលបានចូល ទៅក្នុង គណបក្សថ្មី។ បើតាមលោកជៀម យៀប អ្នកតំណាងរាស្រ្តបក្សប្រឆាំង ទាំងនោះមានប្រហែល ជា១១រូប។
លោក ជាម យៀប បានឲ្យដឹងថា លោកបានស្នើសុំឲ្យប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ព្រមទាំង គណៈកម្មាធិការអចិន្រ្តៃយ៍របស់សភា ដើម្បីធ្វើការពិចារណាក្នុងការបង្កកប្រាក់ខែ អ្នកតំណាងរាស្រ្តបក្ស ប្រឆាំងមួយចំនួន ដែលបានលៈបង់ជាសមាជិកភាពអ្នកតំណាងរាស្រ្ត ទៅចូលរួមជាមួយ គណបក្ស នយោបាយថ្មីមួយទៀត ដែលពុំមានអាសនៈនៅក្នុងរដ្ឋសភាក្នុងពេលបច្ចុប្បន្ននេះ ដែលគេស្គាល់ ថាជាគណបក្សសង្រ្គោះជាតិនោះ។
លោក ជាម យៀប បានបន្តថា«ខ្ញុំបានធ្វើលិខិតហើយ លិខិតរបស់ខ្ញុំសុំគោលការណ៍អំពីសម្តេចប្រធានរដ្ឋសភា និង គណៈកម្មាធិការអចិន្រ្តៃយ៍របស់សភា ដែលមានសិទ្ធិពេញទី ក្នុងការរៀបចំប្រាក់បំណាច់ របស់អ្នក តំណាងរាស្រ្ត សុំឲ្យពិនិត្យសារឡើងវិញ ថាតើបុគ្គលមួយចំនួន ដែលចាកចេញបាត់សមាជិកភាព ហើយ កាលណាបាត់សមាជិកភាព បាត់សមាជិកភាពជាតំណាងរាស្រ្តតែម្តង ហើយកាលណាបាត់ សមាជិក ជាតំណាងរាស្រ្ត ខ្ញុំជាអ្នកទទួលខុសត្រូវក្នុងការងាររៀបចំ គឺខ្ញុំត្រូវបង្កកបង់ចូលថវិការដ្ឋវិញ»។
លោកបានបញ្ជាក់ថា«ខ្ញុំបានទៅស្នើ រហូតដល់ខ្ញុំស្នើសុំបង្កក និងសុំជូនដំណឹងនេះទៅសម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាអណាបក្សដើមខ្សែ ក្នុងការចំណាយថវិកាជាតិផង»។

បើតាមលោក ជាម យៀប ដោយនិយាយយោងទៅលើច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត ត្រង់មាត្រា១២០ បានចែងយ៉ាងច្បាស់ថា សមាជិកគណបក្សនយោបាយណាមួយ ដែលបានបោះបង់ គណបក្សរបស់ខ្លួន ទៅចូលរួមនៅក្នុងគណបក្សនយោបាយថ្មីមួយទៀត គណបក្សនោះអស់ សមាជិកភាពនៃគណបក្សចាស់ ហើយគណបក្សថ្មីទុកជាបានការ៕
Below: parliament in session chaired by National Assembly Chairman Heng Samrin (bottom).

No comments: