A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 May 2013

Bun Rany, wife of Prime Minister Hun Sen, has been granted a knighthood title of "Samdech" by King Sihamoni អ្នកស្រី ប៊ុន រ៉ានី ត្រូវ​បាន​ប្រទាន​ងារ​ ​"សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត"

Bun Rany's previous title was "Lok Chumteav Ketti Prithapundith Bun Rany Hun Sen" [Lady Reputable Iminent Scholar Bun Rany Hun Sen].
Her new title is "Samdech Ketti Prithapundith Bun Rany Hun Sen" [Royal or Her Highness Reputable Iminent Scholar Bun Rany Hun Sen].

The title of Ketti Prithapundith was bestowed upon her by unknown sources due to the multiple honourary Ph.D degrees awarded to her by unscrupulous universities.



ដោយ ដែន អយុធ្យា 2013-05-08  RFA
ប៊ុន រ៉ានី ៣០៥
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
Photo: RFA
ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រថាប់​ព្រះរាជ​លញ្ឆករ ឬ​ពាក្យ​សាមញ្ញ​ថា បោះ​ត្រា ប្រោស​ព្រះរាជទាន​គោរមងារ​ជូន​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា «សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន»។
ព្រះរាជក្រឹត្យ​ប្រទាន​គោរមងារ​របស់​ព្រះមហាក្សត្រ​ជូន​អ្នកស្រី ប៊ុន រ៉ានី ជា​សម្ដេច​នេះ គឺ​បន្ថែម​លើ​គោរមងារ​អ្នកស្រី​ចាស់​ដែល​មាន​ស្រាប់​​​ហៅ​ថា «កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី»។ ការ​តែង​តាំង​នេះ​ បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​កាកបាទ​ក្រហម​កម្ពុជា បាន​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣។

ព្រះមហាក្សត្រ បាន​បញ្ជាក់​ក្នុង​ព្រះរាជក្រឹត្យ​ថា ការ​ប្រោស​ព្រះរាជទាន​គោរមងារ ជា​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​អ្នកស្រី ប៊ុន រ៉ានី ដោយ​ព្រះអង្គ​​យល់​ថា អ្នកស្រី ប៊ុន រ៉ានី បាន​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​អង់​អាច និង​ដោយ​​ស្វាមី​ភក្តិ ជា​អ្នក​រំដោះ​ប្រទេស​ជាតិ ស្នេហា​ជាតិ ការពារ​ជាតិ និង​សាសនា។ បាន​គាំពារ​ឥត​ល្អៀង​តាម​មាគ៌ា​នយោបាយ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ​របស់​ព្រះករុណា ព្រះបាទ​​សម្ដេច​ព្រះ​នរោត្តម សីហនុ ដើម្បី​ជាតិ​មាតុ​ភូមិ​កម្ពុជា។
ទាក់ទិន​ការ​ផ្ដល់​គោរមងារ​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​មិន​ជំទាស់​ចំពោះ​ការ​ផ្ដល់​គោរមងារ​ជា​សម្ដេច​ជូន​អ្នកស្រី ប៊ុន រ៉ានី របស់​ព្រះ​មហាក្សត្រ​ទេ។ ប៉ុន្តែ​លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​មនុស្ស​ជា​ច្រើន​ដែល​គួរ​ទទួល​បាន​គោរមងារ​ជា​វីរជន​ឆ្នើម តែង​តាំង​ដោយ​ព្រះមហាក្សត្រ​ដែរ។ អ្នក​ទាំង​នោះ​មាន​ដូច​ជា​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​​ការពារ​ធនធាន​ធម្មជាតិ និង​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ជា​ដើម ដែល​​​កំពុង​ត្រូវ​បាន​គេ​គំរាម​កំហែង និង​សម្លាប់ ដោយ​សារ​​ខំ​ប្រឹង​ការពារ​ផល​ប្រយោជន៍​រួម។
លោក កែម ឡី៖ «មនុស្ស​យើង​បើ​កាល​ណា​ផ្ដល់​គោរមងារ​អ៊ីចឹង​ជួន​ជា​ការ​ ប្រសើរ។ បើ​យើង​មិន​ទាន់​គ្រប់​លក្ខណៈ​នៃ​ការ​ទទួល ក៏​យើង​ខំ​ប្រឹង​ដែរ នៅ​ពេល​ដែល​យើង​ទទួល។ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ផ្ដល់​អនុសាសន៍​ថា ឲ្យ​មាន​ការ​រៀបចំ​ជា​ច្បាប់​ជា​ទម្លាប់​ថា តើ​អ្នក​អនុវត្ត​បាន​ប៉ុណ្ណា ស្នាដៃ​ប៉ុណ្ណា យើង​ត្រូវ​រៀបចំ​គោរមងារ​យ៉ាង​ដូច​ម្ដេច។ ឲ្យ​មាន​ជា​ច្បាប់​តែម្ដង ឲ្យ​មាន​ជា​លក្ខខណ្ឌ​ត្រឹមត្រូវ​តែម្ដង​ជា​ការ​ប្រសើរ»
ដូច​គ្នា​ដែរ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា សង្គម​ខ្មែរ​បច្ចុប្បន្ន បើ​ថ្នាក់​ដឹកនាំ​ប្រទេស គេ​ចង់​បាន​អ្វី​គឺ​ព្រះមហាក្សត្រ ព្រះអង្គ​មិន​ហ៊ាន​ជំទាស់​ទេ៖ «ធម្មតា ​ទេ កាលណា​គណបក្ស​ប្រជាជន មេដឹកនាំ​សព្វថ្ងៃ​ហ្នឹង​គេ​ចង់​បាន​អី ព្រះមហាក្សត្រ​តែងតែ​ប្រទាន​ឲ្យ​គេ​ហើយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ហ្នឹង​សប្បាយ​ចិត្ត កុំ​ធ្វើ​បាប​រាស្ត្រ​ត​ទៅ​ទៀត។ ប៉ុន្តែ​កន្លង​មក​គេ​នៅ​តែ​ធ្វើ​បាប​រាស្ត្រ​អ៊ីចឹងៗ ចេះ​តែ​ខំ​ឲ្យ​ទៅ​គេ​ទៅ ក្រែង​លោ​គេ​ដូរ​គំនិត ដូរ​មារយាទ​អី​ខ្លះ លើក​ទឹក​ចិត្ត​ខ្លះ។ ដូច្នេះ​ហើយ​ខ្ញុំ​មិន​មាន​ការ​ចាប់​អារម្មណ៍​អី​ទៅ​លើ​ការ​ផ្ដល់​គោរមងារ​ នេះ​ទេ។ ទិតៀន ក៏​ខ្ញុំ​មិន​ទិតៀន រិះគន់​ខ្ញុំ​ក៏​មិន​រិះគន់ ហើយ​សរសើរ​ក៏​ខ្ញុំ​មិន​សរសើរ​ដែរ»
​ទោះ​យ៉ាង​ណា ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ​​ព្រះអង្គ​​ទ្រង់​ស្វែង​យល់​ថា ការ​ផ្ដល់​គោរមងារ​ជា​សម្ដេច ជូន​អ្នកស្រី ប៊ុន រ៉ានី ដោយសារ​តែ​អ្នកស្រី ប៊ុន រ៉ានី ជា​អគ្គមគ្គុទ្ទេសក៍​ដ៏​ល្អ​ឆ្នើម ជា​ទី​​គោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ដឹកនាំ​កសាង និង​គោរព​ព្រះពុទ្ធ​សាសនា ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​រីក​ចំរើន។ ក្រៅ​ពី​នេះ គឺ​អ្នកស្រី ប៊ុន រ៉ានី ក៏​ជា​អគ្គមគ្គុទ្ទេសក៍​​ដ៏​​ឆ្នើម​ និង​មាន​ស្វាមីភក្ដិ​​ចំពោះ​ព្រះរាជបល័្លង្ក និង​បាន​ចូល​រួម​ដង្ហែ​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ តាំង​ពី​ដើម​រហូត​ដល់​ព្រះអង្គ​យាង​សោយ​ព្រះ​ទិវង្គត។
ព្រះរាជសារ​បន្ត​ថា ជាង​នេះ​ទៀត អ្នកស្រី ប៊ុន រ៉ានី ក៏​ជា​អ្នក​ដឹកនាំ​កាកបាទ​ក្រហម​កម្ពុជា ដែល​ទទួល​បាន​ការ​គាំទ្រ ទាំង​​ក្នុង​សង្គម​ជាតិ និង​អន្តរជាតិ ដោយ​មាន​សមត្ថភាព​ជួយ​ជន​រង​គ្រោះ​ពី​គ្រោះ​មហន្តរាយ​នានា នៅ​កម្ពុជា បាន​ទាន់​ពេល​វេលា។
កន្លង​មក​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ បាន​ផ្ដល់​ងារ​ជា​សម្ដេច​ជូន​ឥស្សរជន​ខ្មែរ​ជាន់​ខ្ពស់​មួយ​ចំនួន ដែល​ជា​មន្ត្រី​គណបក្ស​​ប្រជាជន​កាន់​អំណាច​យូរ​មក​ហើយ មាន​ដូច​ជា៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ។ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា សម្ដេច​អគ្គ​មហា​ធម្មពោធិសាល និង​លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ជា សម្ដេច​អគ្គ​មហា​ពញា​ចក្រី។
ទាក់ទិន​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ក្នុង​​ពិធី​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០ ថា កាកបាទ​ក្រហម​កម្ពុជា បាន​សម្រេច​សមិទ្ធផល និង​ទទួល​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់។
លោក​បញ្ជាក់​ថា ​ឆ្នាំ​២០១២ កន្លង​ទៅ កាកបាទ​ក្រហម​កម្ពុជា បាន​អនុវត្ត​ការងារ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​ពី​គ្រោះ​​​ធម្មជាតិ​នានា ដូចជា​ខ្យល់​ព្យុះ រាំង​ស្ងួត ទឹក​ជំនន់ និង​គ្រោះ​មហន្តរាយ​ដោយ​ប្រការ​ផ្សេងៗ​ បាន​ចំនួន ២៨.៤៥៨​គ្រួសារ។ លោក​បន្ត​ថា នៅ​ដើម​ឆ្នាំ​២០១៣ នៅ​គ្រា​ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ​នូវ​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ២.៧១៤​ខ្នង ត្រូវ​ខូចខាត និង​មាន​មនុស្ស​ស្លាប់ ១២​នាក់​នោះ កាកបាទ​ក្រហម​កម្ពុជា បាន​ផ្ដល់​អំណោយ​ជួយ​​សង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាន់​ ពេល​វេលា។
ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥០ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា នេះ កាកបាទ​ក្រហម​កម្ពុជា ប្រមូល​បាន​ថវិកា​ជិត ១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

19 comments:

Anonymous said...

What has she been eaten? Why is she soooo fat? Tell her do not look @ the sun,if she does it will block the sun ray the world will be in trouble....
Bravo! Sdach ktouey kissin'big-ASS of PhD without stepin'foot in any university....What's a joke!!!!

Anonymous said...

What a ridiculous title. She is almost illiterate, can't even talk properly - her language is very crude - yet she received many, may useless Ph.D degrees and got this ridiculous title? We are a laughing stock of the world.

Anonymous said...

AS FOR KHMER, I'M PROUD OF HER

Anonymous said...

Does anybody know how many people has been killed by this pig?

Anonymous said...

Before too long , The Bun Rany picture will be on " one million Riel note " , she will
be promoted to a higher title than SAMDECH TA's . At the Capital of each Province ,Sadech Kadet Pret Bandit statue will be erected under a Banyan tree , all Khmer citizens & King Sihamoni must go worship her every Sunday , Choyo Sadech Kadet
Bun Rany ! Choyo ! Choyo ! Choyo !
PS : To all US citizens in Cambodia Quick Reaction Unit ,
When Mrs Clinton & Mr Obama competed each other for US Presidency , they both
had war of words . After loosing the primary to Mr Obama , Mrs Clinton joined Mr Obama to defeat the ruling Party ( Republican ) . The Republican Party DID NOT MAKE THE AYAI ( war of words ) COLLECTION BECAUSE POLITICAL ENDOSE
MENT IS THE PART OF " DEMOCRACY " .
From Young Khmer voters

Anonymous said...

Ass-kisser,she'll evicts you out of your land soon,i hope you have her connection or share her blood-line or pray to your God to help you when she evict you from your shack-hut made out of hays....Wake up idiot!

Anonymous said...

Would you put a fangs on her up jar!? Its looking good that way,look like Yiek ke'nei....Lol....Bravo! Yiek ke'nei please eats Dogs,don't eats human.....

Anonymous said...

1:58 am, at least we know she ordered the assassination of one famous person in 1999 - actress Pisith Pilika - for having an affair with her husband Hun Sen.

Anonymous said...

Vietnam installed a very beautiful and colorful Cambodian ruling class, they will continue to rule Cambodia for decades to come, all Cambodians should be proud.

Anonymous said...

madame, pls don't take it personal
it democracy country, it freedom of expression, it freedom of speech,

I'M PROUD OF U, U HAD EARNED YOUR TITLE

Anonymous said...

12:41 pm. Why are you proud of this lady piggy?

This lady piggy has killed many women and watched and encouraged her husband Hun Sen to kill thousands of Khmer people.

Her family owns massive land across Cambodia and build many schools using borrowed money from Vietnam and China and claiming to have used her own money.

This lady piggy is also a leader of Red Cross Cambodia. Yet, millions of Khmer received no donation from Red Cross but from CPP.

She is ugly and dumb. Even a dumb person an see how uneducated she is.

Anonymous said...

How can one deserve a title like that.lil miss piggy is more like it

Anonymous said...

The " SAMDECH " title will be awarded to all members of Hun Sen family . There have been the inflation of Star Generals in the ranks in police & military units , inflation in HE & Oknha titles , in PhD - now the " SAMDECH " title will soon be awardEd to Hun Sen Cronies too ( Yeay Phu , Yeay Phann ,etc ..) . In the future , any title which are signed
& awarded by the Puppet King will value nothing & deserved less respect . This is the
Hun Sen 's way of protecting ( & using ) The Khmer Monarchy as for he promised in front of Samdech Ta body in state .
Hun Sen : - Lose election = No more Buddhism
- Useless King. = No more Monarchy

Anonymous said...

This is what Google translates:
Her old title លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី = Madam reputation Senate Dr. Bun Rany

Her new title សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន = Prince reputation Senate Dr. Bun Rany Hun Sen

Anonymous said...

wont make a difference to me, to me I will still call her by her own title. Yuon Pig. She owns red cross of Cambodia and doesn't help the poor people. Her monkey pig yuon army CPP don't care about poor people of Cambodia. Only of their money.

Anonymous said...

I was flabbergasted upon learning this sad news. This is a real tragedy upon our whole nation ,
perhaps seconded only to the Koh Pich event. How much more deterioration must our
beloved Cambodia have to endure before things getting better ??? My dear friend,I'm sure you
agree with me that this paladin fiasco is undeserving and unbecoming. It is ludicrous to magnify
a shrimp and then put the golden label as Grand Lobster !!! I do not know how much pressure CPP
had exerted on the Palace to have this unhealthy cookie baked.

KPCS

Anonymous said...

2:55 am, Hun Sen wrote the decree and forced the king to sign. The same with all the decrees, if Hun Sen wanted something he ordered his subordinates to write the decrees then forced the king to sign.

Anonymous said...

What's a crooked's pigs society,if you all Cpp has no shame to yourself or to your country-men just be ashamed to your Boss Hanoi-yuons they laught at you all everyday about your stupidity greeds and earned more PhD without schooling.Are you ashame at your childrens? They knew that you have never been in any school beside JUNGLE'S LAWLESSNESS'S APE! How do you teach your children,to play by the rules or cheating to get ahead?

Well,we all knew that you [Cpp] teach your kids to steal,to rob,to kill to get ahead in life with shamelss's faces.I personally so ashame of you all Cpp greedy's pigs stole from the poor giving to foreigners Yuon hanoi& Chen Beijing.you must be prouded of your PhD from Hanoi or title from Sdach ktuoey komrook,Right?

All Cpp greedy pigs will face judgement soon Karma won't let you greedgy's pigs gets away front your greedy actions.You're all Cpp greedy pigs =thieves has no honor nor code of ethic as a human being living in civilize society at all,you all should go back to your Jungle and dies there.

Hai Phuc



Anonymous said...

HAHA had a really good laugh reading all the comments! Bravo!! Let us slaughter the fat pig and roast it for the CPP possy to eat.