A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 May 2013

Khmer Krom plan to commemorate the 64th anniversary of the loss of Kampuchea Krom on 4th June ខ្មែរកម្ពុជាក្រោម គ្រោងប្រារព្ធទិវា ថ្ងៃខួបលើកទី៦៤ នៃការបាត់បង់ទឹកដី នៅថ្ងៃទី៤ មិថុនា


កិច្វប្រជំរបស់ សមាគមខ្មែរកម្ពុជាក្រោម នៅរាធានីភ្នំពេញ នាពេលគន្លងមក។

ប្រពលរដ្ឋខ្មែរ ដែល​មាន​ដើម​កំណើត​​ពី​ទឹកដី​កម្ពុជា​ក្រោម និងសមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​គ្រោងរៀបចំ​ប្រារព្ធ​ទិវា​រម្លឹក​ដល់​ថ្ងៃ​ខួបលើកទី៦៤ នៃការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​សួនច្បារ មុខ​វត្ត​បទុម​វ​តី្ត ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​ព្រះមហាក្សត្រ​ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ២០១៣ ។​
តាមសេចក្តីអំពាវនាវ​រប​ស់​សហគមន៍​ខ្មែរក្រោម បាន​ឲ្យ​ដឹងថា ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៣ ជា​ខួប​គម្រប់ ៦៤ ឆ្នាំ ( ៤ មិថុនា ១៩៤៩-៤ មិថុនា ២០១៣ ) ដែលជា​ថ្ងៃ​អាណានិគម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​អាណានិគម​វៀតណាម ត្រួតត្រា​បន្ត រហូត​ម​មកដល់​សព្វថ្ងៃ​។
សេចក្តីប្រកាស​បានបព្ជាក់ថា ដើម្បី​សម្តែង​នូវ​កតញ្ញូតាធម៌ និង​គាវរ​កិច្ច ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​សមណៈ វិញ្ញាណក្ខន្ធ​វីរបុរស វីរនារី វីរ​យុទ្ធជន និង​ខ្មែរ​ស្នេហា​ជាតិ​ទាំងអស់ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​ធ្វើបុណ្យ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១៩៤៩ អង្គ និង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ថ្ងៃទី​០៤ មិថុនា ដូច​រៀងរាល់ឆ្នាំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ចងចាំ​នៅ​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ​។​

សហគមន៍​ខ្មែរ​ក្រោម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋខ្មែរទាំង​នៅក្នុង​ស្រុក និង​នៅក្រៅ​ស្រុក ដែលមាន​ឈាមជ័រ​ជា​ខ្មែរ​កម្ពុជា​ក្រោម ជួយឧបត្ថម្ភ ដូចជាចង្ហាន់​សម្រាប់​ប្រគេន​ព្រះសង្ឃ ទឹកបរិសុទ្ធ ឬ​ជា​ថវិកា​យកមក​រៀបចំ​ប្រារព្ធ​ទិវា​កាន់ទុក្ខ ៤ មិថុនាជា​ថ្ងៃ​ដែល​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ទៅ​ប្រទេស​វៀតណាម​ ៕

2 comments:

Anonymous said...

I really feel ashamed of myself when I hear about Khmer Krorm strong heart to conserve Khmer identity - Khmer language, art, music. I once stumbled upon channel VN6 which broadcasted about Khmer Krorm. I was terribly shocked to see Buddhist monks and temple, Khmer community and Musical performance. I was shocked because I thought Khmer people didn't exist in Prey Nokor any more. I was shocked because I forgot Prey Nokor and its people. I was shocked to see they tried their best to help one another while in Cambodia, under a corrupt government, every man for himself, mostly. I was shocked to see that they tried to conserve Khmer culture while in Cambodia, people were adopting foreign cultures. I still feel ashamed whenever I think of Khmer Krorm.

Anonymous said...

Vietnamese people are still very good to Khmer Krom otherwise they would not allow Khmer Krom to preserve their culture. Their government don't care about anybody culture except to make sure they are in power forever.