លោក សូរិយា ស៊ូប៊ែឌី
អ្នករាយការណ៏ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
នៅកម្ពុជាត្រូវបានគេរាយការណ៏ ថា នឹងមកបំពេញបេសកម្មលើកទី៩
របស់លោកនៅកម្ពុជា នាខែ ឧសភា ក្រោយនេះ។
លោក ជែម ហ៊ីណាន (James Heenan)
តំណាងស្ដីទីប្រចាំប្រទេសនៃត្តមស្នងការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានរាយការណ៏
ប្រាប់អ្នកកាសែតតាមរយៈសារអេឡិចត្រូវនិកមួយកាលពីម្សិលមិញថា លោក
សុរិយា ស៊ូប៊ែឌី នឹងចំណាយពេល៨ថ្ងៃ នៅកម្ពុជា
ក្នុងបេសកម្មលើកទី៩របស់លោក នឹងជាលើកដំបូងនៅឆ្នាំនេះ ។
សារនោះបានបន្តថា ”
បេសកម្មនេះនឹងចាប់ផ្ដើមពីថ្ងៃទី១៩ដល់ថ្ងៃទី ២៩ ខែ ឧសភា
ឆ្នាំ២០១៣ ។ លោកសុរិយា ស៊ូប៊ែឌី បានបញ្ជាក់ថា
លោកនឹងផ្ដោតលើការតាមដានអនុសាសន៏ដែលលោកបានលើកឡើង
នៅក្នុងរបាយការណ៏របស់លោកកាលពីលើកមុន
ព្រមទាំងកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល សង្គមស៊ីវិលនិង
អ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្ស
នៅកម្ពុជា ” ។
សេចក្ដីរាយការណ៏របស់លោក ស៊ូប៊ែឌី
ទៅកាន់កិច្ចប្រជុំនាទីក្រុងហ្សឺណែវ កាលពីឆ្នាំមុន
បានធ្វើការវាប្រហារយ៉ាងជូរចត់ទៅលើស្ថានភាពសិទ្ធិមនុស្ស និង
ការអនុវត្តន៏គោលការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនសប្បាយចិត្ត ៕
No comments:
Post a Comment