A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 23 April 2013

The opposition CNRP says it will still march to the NEC headquarter even if the Interior Ministry banned the march គណបក្ស សង្គ្រោះជាតិ នៅតែដង្ហែក្បួន បើទោះបីជា ក្រសួងមហាផ្ទៃ មិនអនុញ្ញាតិ ក៏ដោយ

គួយ ប៊ុនរឿន ៣០៥
សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន (ស្ដាំ)។ រូបភាព​ឯកសារ RFA/Mom Sophon
 
Tuesday, 23 April 2013 ដោយៈ ដើមអម្ពិល(DAP News)ID-067

ភ្នំពេញ៖ តំណាងគណបក្ស សង្គ្រោះជាតិបាន អះអាងថា បើទោះក្រសួងមហាផ្ទៃ មិនអនុញ្ញាតិឲ្យ មានការដើរដង្ហែ ជាក្បួន ដើម្បីយកញ្ញត្តិទៅដាក់ នៅគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) យ៉ាងក៏ដោយ ក៏ខាងគណបក្ស នៅតែជំនះដើរដង្ហែដដែល
លោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ថា លោកមិនទាន់បានទទួលព័ត៌មានពីខាងក្រសួងនៅឡើយទេ ហើយគណបក្សក៏បានរៀបចំ និងធ្វើការកំណត់ជាមួយសាលារាជធានីភ្នំពេញរួចហើយផងដែរអំពី ធ្វើបាតុកម្មនិងហែរក្បួនដើម្បីដាក់ញ្ញត្តិនៅ គ.ជ.ប នៅថ្ងៃទី២៤ ខែមេសានេះដោយបានធ្វើការ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដោយមានអ្នកចូលរួមប្រហែលជា៤.០០០នាក់។
លោកបានបន្តថា “យើងបានឯកភាពជាមួយសាលារាជធានីភ្នំពេញ១០០ភាគរយហើយ យើងបានចាត់ចែងការងារ និងចាត់ក្បួនរួចរាល់អស់ហើយដែល។ ខ្ញុំអត់មានយល់ថា ក្រសួងអត់អនុញ្ញាតិទេក្រសួងគ្រាន់តែផ្តល់គោលការណ៍ទេ ព្រោះជារួមការងារហ្នឹងសាលារាជធានីនិង គណបក្ស បានឯកភាពគ្នាអស់ហើយ”។
នៅព្រឹកថ្ងៃទី២៣ ខែមេសា នេះក្រសួងបានអនុញ្ញាតិឲ្យគណបក្សសង្រ្គោះជាតិ ជួបជុំគ្នាធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែមិនអនុញ្ញាតិឲ្យដង្ហែរក្បួនទេ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ប្រសិនបើគណបក្សសង្រ្គោះជាតិ មានៈដង្ហែក្បួនទៀតនោះ អាជ្ញាធរនឹងមានវិធារ។ "ពួកគេគួរតែ ធ្វើពិធីនៅទីលានប្រជាធិបតេយ្យ និងចាត់តំណាងយកញ្ញត្តិទៅដាក់ (គ.ជ.ប) ជាការស្រេច។ ពួកគេធ្វើនេះ ដើម្បីហេតុផលនយោបាយ។ យើងនឹងមានវិធានការ ប្រសិនបើ នៅតែដង្ហែក្បួនមែននោះ"។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ បដិសេធ មិនផ្តល់ព័ត៌មានលំអិត អំពីកម្លាំងសមត្ថកិច្ច ដែលត្រូវចុះអន្តរាគម៍ នោះទេ។
កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បាន ជាមួយគណបក្សតំណាងសង្រ្គោះ ជាតិ ដើម្បីពិភាក្សាការធ្វើមហាបាតុកម្មមួយ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ហើយខាងសាលារាជធានីក៏បានអនុញ្ញាតិប៉ុន្តែត្រូវ បានស្នើសុំគោលការណ៍ អនុញ្ញាតិពីក្រសួង មហាផ្ទៃ ជាមុនសិន។
លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានជម្រាបជូនអង្គប្រជុំជ្រាបថា គោលបំ ណងនៃការធ្វើបាតុកម្មនេះ គឺចង់ទាមទារ ឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលយកអនុសាសន៍ របស់តំណាងពិសេស អង្គការសហប្រជាជាតិលោក សូរិយ៉ា ស៊ូប៊ែរឌី និង របាយការណ៍ធ្វើសវនកម្មបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ របស់វិទ្យាស្ថាន ជាតិសម្រាប់កិច្ចការអន្តរជាតិ (NDI) អង្គការនីចហ្វិច (NICFEC) និងអង្គការខុមហ្វ្រែល (COMFREL) ក្នុងការរៀបចំការចុះឈ្មោះ អ្នកបោះឆ្នោត និង បញ្ជីឈ្មោះអ្នកបោះឆ្នោតសាឡើងវិញ ព្រមទាំងចាត់វិធានការ គ្រប់បែបយ៉ាងធានាអំពីយន្តការ និងនីតិវិធីសម្រាប់បម្រើការងារ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ឲ្យប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងដោយស្មើភាពគ្នា ស្របតាមបទដ្ឋានអន្តរជាតិ។
ព្រមជាមួយគ្នានោះដែរ យោងតាមកំណត់ហេតុ ប្រជុំពិភាក្សាកាលពីព្រឹកថ្ងៃដដែលនោះ ការដង្ហែក្បួន សាលារាជធានីភ្នំពេញ ស្នើសុំធ្វើការជួបជុំ និងសម្តែងមតិ នៅទីឲ្យដឹងទៀថា លានប្រជា ធិបតេយ្យ រួចដង្ហែក្បួនតាមផ្លូវលេខ៥១ ឆ្ពោះទៅតីរវិថីព្រះស៊ីសុវត្ថិ បត់ស្តាំកាត់តាមវិមានរដ្ឋស ភាជាតិ រួចបត់ស្តាំ តាមផ្លូវខាងជើងរបងស្ថានទូតរុស្ស៊ី ហើយបត់ឆ្វេងតាមផ្លូវសុធារស រហូតដល់ ស្តុបជលផល បត់ឆ្វេងតាមមហាវិថីព្រះនរោត្តម សំដៅទៅ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ)៕

No comments: