A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 16 April 2013

Thai and Cambodian border soldiers having lunch and celebrating the new year together ទាហានថៃ និងទាហានកម្ពុជា នៅព្រំដែន ហូបបាយសាមគ្គី និងធ្វើបុណ្យចូលឆ្នាំថ្មីរួមគ្នា

(ថ្ងៃទី 16 មេសា 2013,) | ដោយ: សូផុន CEN

ឧត្តរមានជ័យ: កាលពី​វេលា​ម៉ោង​ ១១​ ព្រឹក​ថ្ងៃ​ទី១៥ ខែមេសា ឆ្នាំ២០១៣ នៅ​ចំណុចដើម​ចំបក់ ត្រង់​ចន្លោះ​ព្រំដែន​កម្ពុជា​-​ថៃ នៅក្នុង​ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ ភាគី​ថៃ​ ដែលមាន​ទាហាន​ប៉ា​រ៉ា និង​ទាហាន​ឈុតខ្មៅ បានមក​ជួប ទាហាន​កម្ពុជា នាយប៉ុស្តិ៍​ព្រំដែន ដើម្បី​ហូបបាយ​សាមគ្គី ធ្វើ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​រួមគ្នា​ក្នុង​បំណងពង្រីក និង​ពង្រឹង​ទំនាក់ទំនងឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​ទាហាន​ប៉ា​រ៉ា​ ថៃ នៃ​វរ​សេនា​តូច​លេខ​៣០៣ កងពល​លេខ​២ ដឹកនាំ​ដោយ​មេ​បញ្ជ​ការ​សក្តិ​៤​កន្លះ លោក​ សិត​វណ្ណ​ ដិ​ន​យ៉ា​ក្លាយ និង​ទាហាន​ឈុតខ្មៅ​ថៃ កង​លេខ​៦០៦ ដឹកនាំ​ដោយ​លោ​កវេ​សេនី​យ៍ គ្រីត​សុ​ដា ​អា​រី​រ៉ុ​ម រួម​កម្លាំង​ទាហាន​ថៃ​ចំនួន​ ២៨​នាក់ បានមក​ជួបគ្នា​ជាមួយយោធាកម្ពុជា ដឹកនាំដោយ​លោក​វរសេនីយ៍ឯក ទិន ប៊ុន​ហ៊​ន ជា​យោធា​ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក​វរសេនីយ៍ ក្លឹង យូ​ឡុង មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​៧០២ ​ថ្ម​ដូន​។​

​ក្នុងជំនួប​ ទាហាន​ប៉ា​រ៉ា​ថៃ ទាហាន​ឈុន​ខ្មៅ​ថៃ ជាមួយ​យោធា និង​នាយ​ប៉ុស្តិ៍នគរបាល​ព្រំដែន​កម្ពុជា នាពេលនោះ ​ក្នុង​បំណង​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ក្នុងនោះ ​គឺ​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​រួមគ្នា និង​ហូបបាយ​សាមគ្គី​។​


​ ការជួបគ្នា​នេះ ក្នុងពេលដែល​ប្រទេស​ទាំងពីរ ​កំពុង​តស៊ូ​មតិ​នៅ​ក្រុងឡាអេ ដើម្បី​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សាលក្រម ​ស្តីពី​ ប្រាសាទព្រះវិហារ​។​

មក​ដល់ពេល​នេះ នៅព្រំដែន​ភូមិ​ថ្ម​ដូន ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ស្ថិតក្នុង​សភាព​ស្ងប់ស្ងាត់​ដដែល ប៉ុន្តែ​កងកម្លាំង​នៃ​ប្រទេស​កម្ពុជា និង​ថៃ ស្ថិតនៅក្នុង​សភាព​ប្រុង​ជើងការ​យ៉ាងខ្ពស់​បំផុត ហើយ​ពួកគេ ក៏​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី នៅក្នុង​លេណដ្ឋាន​តែម្តង​៕
- See more at: http://www.cen.com.kh/localnews/show_detail/129?token=MWU4MWI1Yz#sthash.HypqNzRr.dpuf

No comments: