នេះជាបញ្ហាថ្មីមួយដែលប្រព័ន្ធផ្សព្វផ្សាយមានការចាប់
អារម្មណ៍យ៉ាងខ្លាំង បើទោះជាតុលាការយុត្តិធម៌អន្តរជាតិមួយនេះ
បានសម្រេចសាលក្រម
ឲ្យកម្ពុជាទទួលជ័យជំនះក្នុងរឿងក្តីប្រាសាទព្រះវិហារក៏ដោយ
ក៏រយៈពេលជិតកន្លះសតវត្សទៅហើយ ទំនាស់ប្រាសាទព្រះវិហារ
នៅតែមានទំនាស់បន្តរហូតមកដល់សព្វថ្ងៃនេះ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលរិះគន់ប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា មួយចំនួនដែលបានផ្សាយថា ដីទំហំ៤,៦គីឡូម៉ែត្រការ៉េ នៅជិតតំបន់ប្រាសាទព្រះវិហារ ដែលភាគីទាំងពីរ គឺកម្ពុជា និង ថៃ កំពុងបកស្រាយទាមទារនៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ថាជាតំបន់ត្រួតស៊ីគ្នានោះ គឺជាការនាំឲ្យកម្ពុជា ខាតបង់។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍នៅថ្ងៃទី១៦ មេសា ថា មានប្រព័ន្ធផ្សព្វផ្សាយខ្លះបានផ្សាយថា ដីទំហំ ៤,៦គ.ម.ការ៉េ នៅជិតតំបន់ប្រាសាទព្រះវិហារ ដែលភាគីទាំងពីរ (កម្ពុជា-ថៃ) កំពុងបកស្រាយទាមទារនៅតុលាការទីក្រុងឡាអេ ថាជាតំបន់ត្រួតស៊ីគ្នា។ លោកយល់ថា ការផ្សព្វផ្សាយដូច្នេះ នាំឲ្យមានការយល់ច្រឡំ។ ជាងនេះទៅទៀត កម្ពុជា ជាអ្នកខាតបង់ទៅវិញ។
លោក ប៉ូ សំណាង៖ «សូមឲ្យប្រជាជនខ្មែរយើងដឹងហើយថា ៤,៦ គឺជារបស់ខ្មែរទេ ថៃគេគូសវាសតាមអំពើចិត្តគេ ដូច្នេះគ្មាននរណាស្គាល់ផែនទីរបស់ថៃទេ។ ថៃហាក់បីដូចធ្វើហ្នឹងចង់បានមួយចំហៀងប្រាសាទព្រះវិហារហ្នឹងតែ ម្ដង ដូច្នេះយើងត្រូវខាតបង់ច្រើនណាស់។ សូមឲ្យរដ្ឋាភិបាលត្រូវប្រកាន់ជំហរឲ្យបានច្បាស់ ៤,៦ គឺគ្មានដីថៃទេ គឺជាដីរបស់កម្ពុជា តាំងពីឆ្នាំ១៩៦២ ហ្នឹង ប្រាសាទព្រះវិហារហ្នឹងប្រគល់មរតកមកទាំង ៣ ទាំងប្រាង្គប្រសាទមកកម្ពុជា រួចទៅហើយ។ រដ្ឋាភិបាលយើងគាត់មានគោលជំហរល្អណាស់ ប៉ុន្តែភាគីថៃ ស្អែកខានស្អែកហ្នឹង គឺគេកំពុងបំភាន់ភ្នែកអន្តរជាតិហើយ ថា ៤,៦ គីឡូម៉ែត្រការ៉េ មានដីថៃ នៅក្នុងហ្នឹង។ ដូច្នេះគ្មានទេ គឺជាការគូសវាសរបស់ភាគីថៃ ពួកអ្នកជ្រុលនិយមរបស់ថៃទេ»។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ នេះ បានសម្រេចសាលក្រមឲ្យកម្ពុជា ទទួលជ័យជំនះ ក្នុងរឿងក្ដីប្រាសាទព្រះវិហារ។
សាលក្រមឆ្នាំ១៩៦២ ផ្អែកជាសំខាន់ទៅលើផែនទីដែលបារាំង គូរនៅឆ្នាំ១៩០៧។ ខាងភាគីខ្មែរ បកស្រាយថា សាលក្រមនោះបានប្រគល់មកឲ្យខ្មែរនូវប្រាសាទ និងដីនៅក្បែរប្រាសាទដែលកំពុងមានទំនាស់នេះ។ ឯភាគីថៃវិញ បានបកស្រាយថា តុលាការក្រុងឡាអេ ប្រគល់តែតួប្រាសាទទេ មិនប្រគល់ដីឡើយ។ ការបកស្រាយខុសគ្នានេះហើយ ជាមូលហេតុចម្បងដែលជំរុញឲ្យកម្ពុជា ស្នើឲ្យតុលាការពិភពលោកនេះ បកស្រាយសាលក្រមនោះម្ដងទៀត។
កាលពីថ្ងៃច័ន្ទ ទី១៥ ខែមេសា តុលាការក្រុងឡាអេ បានបើកសវនាការ ដើម្បីស្ដាប់ការបកស្រាយផ្ទាល់មាត់អំពីទំនាស់ទាក់ទងទៅនឹងដីទំហំ ៤,៦គ.ម.ការ៉េ នៅជិតតំបន់ប្រាសាទព្រះវិហារ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានស្វាគមន៍ចំពោះមន្ត្រីសង្គមស៊ីវិលដែលបានចាប់អារម្មណ៍ចំពោះ បញ្ហានេះ៖ «ខ្ញុំសូមចាប់អារម្មណ៍ខ្ពស់ ហើយវាយតម្លៃខ្ពស់ចំពោះអង្គការសង្គមស៊ីវិល ដែលលោកមានសន្ដានចិត្តមួយដែលមានការចាប់អារម្មណ៍ខ្ពស់អំពីផល ប្រយោជន៍របស់កម្ពុជា។ យើងអត់មានតំបន់សទេ យើងគ្មានតំបន់ ៤,៦គីឡូម៉ែត្រការ៉េទេ។ អាស្រ័យទៅលើផែនទីដងរែក ដែលជាផែនទីមួយដែលយើងយកទៅតតាំងនៅក្នុងការបកស្រាយនៅតុលាការ យុត្តិធម៌អន្តរជាតិ នៅឆ្នាំ១៩៦២។ ដូច្នេះតាមរយៈខ្សែព្រំដែនមានស្រាប់ តាមរយៈខ្សែព្រំដែនស្ថាពរនេះ បង្ហាញថា យើងមានដែនដីមិនច្បាស់លាស់ ដែនដីត្រួតស៊ីគ្នា ឬទឹកដីជម្លោះរបស់ថៃ នៅក្នុងទឹកដីកម្ពុជាទេ។ ដូច្នេះ ៤,៦គីឡូម៉ែត្រការ៉េនេះ គឺជាពាក្យប្រឌិតសុទ្ធសាធដែលមិនមាននិន្នាការណាមួយបង្ហាញជាផ្លូវ គតិយុទ្ធ ឬបង្ហាញនូវឯកសារណាមួយ ក្រៅតែពីការប្រឌិតឡើងដោយឯកតោភាគីរបស់ថៃ»។
សវនាការនេះនឹងប្រព្រឹត្តទៅរយៈពេលបួនថ្ងៃ គឺថ្ងៃច័ន្ទ ទី១៥ ថ្ងៃពុធ ទី១៧ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទី១៨ និង ទី១៩ ខែមេសា ឆ្នាំ២០១៣នេះ។
កាលពីថ្ងៃច័ន្ទ ទី១៥ មេសា នេះ ភាគីកម្ពុជាបានឡើងបកស្រាយមុនគេ។ ប្រតិភូនៃប្រទេសកម្ពុជា ដឹកនាំដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ដល់វេនភាគីប្រទេសថៃ នឹងឡើងបកស្រាយផ្ទាល់មាត់វិញម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment