On April 4, 2013, ព័ត៌មានជាតិ
តាមការគ្រោងទុកលោកប្រធាន សម រង្ស៊ី
ត្រូវធ្វើដំណើរទៅបំពេញបេសកកម្មនៅទ្វីបអាមេរិកខាងជើង
ចាប់ពីថ្ងៃទី១២ ខែមេសា រហូតដល់ថ្ងៃទី៦
ខែឧសភា ឆ្នាំ២០១៣ ដែលនៅទីនោះលោកប្រធាន សម រង្ស៊ី
មានកម្មវិធីណាត់ជួបជាមួយសមាជិកសភានិងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ
របស់អាមេរិក កាណាដា
ហើយក៏មានកម្មវិធីណាត់ជួបជាមួយជនរួមឈាមខ្មែរនៅទីនោះ
ដើម្បីជជែកពិភាក្សាពីបញ្ហាសំខាន់ៗទាក់ទិនអា យុជីវិតជាតិ
ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ដូចដែលលោកប្រធាន សម រង្ស៊ី
បានបញ្ជាក់ថា យើងត្រូវស្រឡាញ់ប្រទេសជាតិ ឲ្យដូចជាម្តាយបង្កើត
ហើយពេលជាតិយើងជួបគ្រោះថ្នាក់
យើងត្រូវធ្វើការលះបង់ដើម្បីជួយសង្គ្រោះប្រទេសជាតិឲ្យបានទាន់ពេលវេលា
ហើយខ្មែរស្នេហាជាតិនិងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យរាប់លាននាក់
កំពុងរួបរួមសាមគ្គីគ្នាយ៉ាងរឹងមាំជាមួយគណបក្សសង្គ្រោះជាតិដើម្បី
បំពេញ
បេសកកម្មដ៏មានតម្លៃក្នុងការរំដោះប្រជារាស្ត្រខ្មែរឲ្យរួចផុតពី
ទុក្ខវេទនា និងភាពក្រីក្ររហេមរហាម។
តាមកម្មវិធីដែលបានគ្រោងទុកលោកប្រធាន សម រង្ស៊ី
នឹងត្រូវអញ្ជើញទៅកាន់ក្រុង មីនាប៉ូលី នៅថ្ងៃទី១២ ខែមេសា
ឆ្នាំ២០១៣,ទៅកាន់ក្រុង ឡូវ៉ែល នៅថ្ងៃទី១៣ ខែមេសា
ឆ្នាំ២០១៣,ទៅកាន់ក្រុង ហ្គ្រីនបូរ៉ូ និង ឡិចស៊ីនតុន នៅថ្ងៃទី១៤
ខែមេសា ឆ្នាំ២០១៣, ទៅកាន់ក្រុង វ៉េនឃូវើ តាកូម៉ា និងស៊ីអាថល
នៅថ្ងៃទី១៦-១៩ ខែមេសា ឆ្នាំ២០១៣,ទៅកាន់ក្រុង ឡុងប៊ិច និងក្រុង
សង់ឌីយ៉ាកូ នៅថ្ងៃទី២០-២១ ខែមេសា
ឆ្នាំ២០១៣,ទៅកាន់ក្រុងអូឡាហូម៉ា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣,
ទៅកាន់ក្រុងហាវស្តុន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣,
ទៅកាន់ក្រុងស្តុកតុន សាន់ហូសេ អក់ឡែន មូ៉ដេសស្តូ
និងហ្វ្រេសណូ នៅថ្ងៃទី២៦-២៨ ខែមេសា ឆ្នាំ២០ ១៣
និងទៅកាន់ក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា
ឆ្នាំ២០១៣។ ដោយឡែកលោកប្រធាន សម រង្ស៊ី
ត្រូវបន្តដំណើរទៅកាន់ប្រទេសកាណាដា
ដើម្បីបំពេញបេសកកម្មជាច្រើនទៀតដូចជា ទៅកាន់ក្រុង អូតាវ៉ា
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ទៅកាន់ក្រុង ម៉ុងត្រេអាល់ នៅថ្ងៃទី៤-៥
ខែឧសភា ឆ្នាំ២០១៣ និងធ្វើដំណើរទៅកាន់ក្រុងប៉ារីស នៅថ្ងៃទី៦ ខែឧសភា
ឆ្នាំ២០១៣ ដែលនៅទីនោះមានវេទិកាជួបជុំដ៏ធំមួយ។
តាមកម្មវិធីដែលបានគ្រោងទុកលោកប្រធាន សម រង្ស៊ី
ត្រូវអមដំណើរដោយមន្ត្រីសំខាន់ៗរបស់បក្សសង្គ្រោះជាតិ
ហើយនៅតាមបណ្តារដ្ឋមួយចំនួន អាចនឹងមានការចូលរួមពីលោក កឹម សុខា
ដែលជាអនុប្រធានបក្សសង្គ្រោះជាតិផងដែរ ហើយទីកន្លែងកាលបរិច្ឆេទ
និងពេលវេលានៃការជួបជុំជនរួមឈាមខ្មែរនៅតាមបណ្តា
រដ្ឋមួយចំនួនដូចដែលបានបង្ហាញពីខាងលើនេះនឹងត្រូវជូនដំណឹងលម្អិត
នៅពេលក្រោយ តាមរយៈក្រុមការងារ
ឬអ្នកសម្របសម្រួលកម្មវិធីជួបជុំរវាងជនរួមឈាម ខ្មែរនិងលោកប្រធាន
សម រង្ស៊ី ដែល ជាអ្នកស្នេហាជាតិ និងជាអ្នកស្រ
ឡាញ់លទ្ធិប្រជាធិបតេយ្យដ៏ឆ្នើម។ លោកប្រធាន សម រង្ស៊ី
ក៏មានកម្មវិធីណាត់ជួបជាមួយសមាជិកសភា ព្រឹទ្ធសភា
និងមន្ត្រីរដ្ឋាភិបាលរបស់អាមេរិកមួយចំនួនផងដែរ ដើម្បីពិ
ភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើនទាក់ទិននឹងស្ថានភាពនយោបាយនៅក្នុង
ប្រទេសកម្ពុជា ជាពិសេសការ
បំពេញបេសកកម្មដើម្បីទាញអារម្មណ៍បណ្តាប្រទេសមហាអំណាច
ឲ្យយកចិត្តទុកដាក់ជួយស្រោចស្រង់ប្រទេសកម្ពុជា
និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ក្នុងសមាជដ៏អធឹកអធ័មរបស់គណបក្សសង្គ្រោះជាតិ នាថ្ងៃទី៧
ខែមេសា ឆ្នាំ២០១៣ មានការតែងតាំងលោក កឹម សុខា
ជាអនុប្រធានគណបក្សសង្គ្រោះជាតិផ្លូវការនិងជាបេក្ខភាព
ប្រធានរដ្ឋសភាជាតិរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក កឹម សុខា
បានលាលែងពីមុខតំណែងជាប្រធានគណបក្សសិទ្ធិមនុស្សតាមរយៈមហាសន្និបាត
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ។
ជនរួមឈាមខ្មែរនៅក្រៅប្រទេសដែលធ្លាប់ជួយជ្រោមជ្រែងទាំងកម្លាំងកាយ
ចិត្តនិងធនធានផ្ទាល់ខ្លួនដល់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ក៏បានបន្តជួយដល់បក្សសង្គ្រោះជាតិ
ដែលជាការរួបរួមកម្លាំងខ្មែរស្នេហាជាតិ
និងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ដើម្បីពួតដៃគ្នាជួយរំដោះប្រ
ទេសជាតិឲ្យរួចផុតពីគ្រោះថ្នាក់បានទាន់ពេលវេលា។
ដំណើរបេសកកម្មរបស់លោកប្រធាន សម រង្ស៊ី ទៅ កាន់សហរដ្ឋអាមេរិក
និងកាណាដា នៅពេលនេះមានតម្លៃខ្លាំងណាស់ក្នុងការលាតត្រដាងរឿងពិតឲ្យម
ហាអំណាចបានដឹង ហើយជួយបញ្ចៀសនូវរាល់អំពើទាំងឡាយណា
ដែលនាំឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាជួបគ្រោះថ្នាក់។
បើតាមការលើកឡើងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា
នៅក្នុងពិធីសមាជដ៏មានសារៈសំខាន់នេះ
មានការជជែកនិងចាត់តាំងសមាសភាពមន្ត្រីសំខាន់ៗនៅតាមថ្នាក់មូលដ្ឋាន
និងថ្នាក់ជាតិ
និងមានការប្រកាសសុពលភាពរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិនៅ
គ្រប់ទិសទីផងដែរ
ហើយក្រុមការងារពិសេសត្រូវបន្តជជែកពិភាក្សាគ្នាដើម្បីពិនិត្យលើ
បទបញ្ជាផ្ទៃក្នុង
និងគោលការណ៍សំខាន់ៗដែលត្រូវធ្វើរួមគ្នាឲ្យបានលម្អិត។
សេចក្តីសម្រេចចិត្តរបស់អង្គសមាជដ៏មានសារៈសំខាន់នេះ
នឹងក្លាយជាគោលនយោបាយសម្រាប់គណបក្សសង្គ្រោះជាតិ
ក្នុងការដឹកនាំប្រទេសកម្ពុជាក្រោយពេលឈ្នះឆ្នោត
ហើយវាជាគោលជំហរដ៏សំខាន់ដែលគណបក្សសង្គ្រោះជាតិត្រូវធ្វើ
ការសម្រេចចិត្តថាតើត្រូវរៀបចំខ្លួនរបៀបណាសម្រាប់ដំណើរការបោះឆ្នោត
នាថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
បើតាមសេចក្តីបញ្ជាក់របស់មន្ត្រីសំខាន់ៗមួយចំនួនបានឲ្យដឹង
ថាគោលការណ៍និងវិធានផ្ទៃក្នុងសំ
ខាន់ៗរបស់បក្សសង្គ្រោះជាតិនឹងត្រូវធ្វើការអនុម័តជាផ្លូវការនា
វេលាយប់រំលងអធ្រាត្រ ថ្ងៃទី១៣ េមសា ឆ្នាំ២០១៣
គឺជាឱកាសដែលរាស្ត្រខ្មែរទូទៅបានរៀបចំខ្លួនចាកចេញពីឆ្នាំចាស់
ចូលឆ្នាំថ្មីដែលមានសិរីសួស្តី និងមហាជ័យជំនះ ធំធេង
សម្រាប់ជាតិខ្មែរទាំងមូល
ដែលកំពុងប្រវេប្រវាក្នុងការផ្លាស់ប្តូរមេដឹកនាំថ្មី។
លោកប្រធាន សម រង្ស៊ី បានយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះអនាគតប្រទេសកម្ពុជា ក៏ដូចជាទុក្ខលំបាករបស់រាស្ត្រខ្មែរ ដែលកំពុងរស់ក្នុងភាពក្រីក្ររហេមរហាមរកទីបំផុតគ្នា ដោយសារតែការដឹកនាំមិនត្រឹមត្រូវផ្ទុយពីគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យជាពិសេសផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ធ្វើឲ្យប្រទេសកម្ពុជាលង់ខ្លួនយ៉ាងជ្រៅក្នុងវិបត្តិរាប់ម៉ឺនជំពូក ដោះស្រាយ មិនចេញ ហើយប្រជាពលរដ្ឋខ្មែរទូទៅកំពុងអស់ជំនឿលើការដឹកនាំរបស់លោក ហ៊ុន សែន ដែលគ្មានអ្វី រីកចម្រើនទៅមុខ និងធ្វើឲ្យវិនាសហិនហោចធនធានធម្មជាតិ ជំពាក់ បំណុលបរទេសវ័ណ្ឌក ហើយជនអន្តោប្រវេសន៍យួនខុសច្បាប់ បានចូលមកតាំងទីលំនៅលើទឹកដីខ្មែរកាន់តែអនាធិបតេយ្យខ្លាំងឡើង។ លោកប្រធានសម រង្ស៊ី ធ្លាប់បានណែ នាំឲ្យរាស្ត្រខ្មែរទូទៅស្រឡាញ់ប្រទេសជាតិឲ្យដូចការស្រឡាញ់ ម្តាយបង្កើតរបស់ខ្លួន ហើយបើគ្រប់ៗ គ្នាហ៊ានទទួលស្គាល់ការពិតពីភាពវិនា សហិនហោច និងភាពប្រឈមនៃគ្រោះថ្នាក់របស់ប្រទេសកម្ពុជា យើងត្រូវតែហ៊ានធ្វើពលិកម្មដើម្បីការពារប្រទេសជាតិជួយស្រោចស្រង់ ប្រទេស ជាតិឲ្យរួចផុតពីគ្រោះថ្នាក់។
លោកប្រធាន សម រង្ស៊ី បានយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះអនាគតប្រទេសកម្ពុជា ក៏ដូចជាទុក្ខលំបាករបស់រាស្ត្រខ្មែរ ដែលកំពុងរស់ក្នុងភាពក្រីក្ររហេមរហាមរកទីបំផុតគ្នា ដោយសារតែការដឹកនាំមិនត្រឹមត្រូវផ្ទុយពីគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យជាពិសេសផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ធ្វើឲ្យប្រទេសកម្ពុជាលង់ខ្លួនយ៉ាងជ្រៅក្នុងវិបត្តិរាប់ម៉ឺនជំពូក ដោះស្រាយ មិនចេញ ហើយប្រជាពលរដ្ឋខ្មែរទូទៅកំពុងអស់ជំនឿលើការដឹកនាំរបស់លោក ហ៊ុន សែន ដែលគ្មានអ្វី រីកចម្រើនទៅមុខ និងធ្វើឲ្យវិនាសហិនហោចធនធានធម្មជាតិ ជំពាក់ បំណុលបរទេសវ័ណ្ឌក ហើយជនអន្តោប្រវេសន៍យួនខុសច្បាប់ បានចូលមកតាំងទីលំនៅលើទឹកដីខ្មែរកាន់តែអនាធិបតេយ្យខ្លាំងឡើង។ លោកប្រធានសម រង្ស៊ី ធ្លាប់បានណែ នាំឲ្យរាស្ត្រខ្មែរទូទៅស្រឡាញ់ប្រទេសជាតិឲ្យដូចការស្រឡាញ់ ម្តាយបង្កើតរបស់ខ្លួន ហើយបើគ្រប់ៗ គ្នាហ៊ានទទួលស្គាល់ការពិតពីភាពវិនា សហិនហោច និងភាពប្រឈមនៃគ្រោះថ្នាក់របស់ប្រទេសកម្ពុជា យើងត្រូវតែហ៊ានធ្វើពលិកម្មដើម្បីការពារប្រទេសជាតិជួយស្រោចស្រង់ ប្រទេស ជាតិឲ្យរួចផុតពីគ្រោះថ្នាក់។
លោកប្រធាន សម រង្ស៊ី
បានធ្វើការប្រៀបធៀបថាស្ថានភាពនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ
គឺមិនខុសពីម្តាយរបស់យើងដែលកំពុងមានជំងឺធ្ងន់ធ្ងរនោះទេ
ហើយយើងជាកូនៗត្រូវតែនាំគ្នាតបស្នងសងគុណចំពោះម្តាយបង្កើតរបស់យើង
តាមរយៈការធ្វើពលិកម្មសព្វបែបយ៉ាងក្នុងការនាំម្តាយទៅពេទ្យ
ទៅព្យាបាលជំងឺឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យរួចផុតពីគ្រោះថ្នាក់
យើងមិន ត្រូវព្រងើយកន្តើយបណ្តែតបណ្តោយ
ឲ្យមេរោគតាមយាយីបំផ្លាញម្តាយរបស់យើងបានទេ។ ស្រដៀងគ្នានេះ ផងដែរ
នៅពេលជនរួមឈាមខ្មែរទូ ទៅបានមើលឃើញកាន់តែច្បាស់អំ
ពីភាពប្រឈមនៃគ្រោះថ្នាក់របស់ប្រទេសជាតិ
ដោយសារអំពើពុករលួយជំងឺសង្គមនិងភាពក្រីក្ររហេមរហាម
ដោយសារការដឹកនាំមិនត្រឹមត្រូវ
មានការរំលោភសិទ្ធិមនុស្សការវាយធ្វើបាបបំពារបំពានលើាស្ត្រក្រីក្រ
ទន់
ខ្សោយយើងត្រូវតែនាំគ្នារើបម្រះជំរុញឲ្យមានការផ្លាស់ប្តូរដ៏ធំមួយ
នៅក្នុងប្រទេសកម្ពុជា តាមរយៈការបោះឆ្នោតនាពេលខាងមុខនេះ។
មានការបញ្ជាក់ផងដែរថា
សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីដំណើរការ
ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា
ហើយនៅពេលគ្មានវត្តមានរបស់លោកប្រធាន សម រង្ស៊ី
មកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះច្បាស់ណាស់
ដែលថាសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោតតាមរបៀប
ក្លែងបន្លំនោះទេ ដែលទីបំផុតរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោតនេះ
គ្មានតម្លៃគ្មានភាពស្របច្បាប់មិនអាចខ្ចីប្រាក់ពីបរទេសឬសុំជំនួយ
បរទេសយកមកបម្រើឲ្យគម្រោងអភិវឌ្ឍន៍បានទេ។ លោកប្រធាន សម រង្ស៊ី
បានបញ្ជាក់ថា
លោកមិនវិលត្រឡប់មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងការបោះឆ្នោត
តាមរបៀបប្រថាប់ត្រាឲ្យក្រុមអ្នកកាន់អំណាចបច្ចុប្បន្ននេះមាន
ភាពស្របច្បាប់នោះទេ ហើយបើទោះបីជាលោក
មិនមកចូលរួមក្នុងការបោះឆ្នោតក៏អាចធ្វើឲ្យក្រុមអ្នកកាន់អំណាច
ដួលរលំដូចគ្នានៅពេលដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោត
ក្លែងបន្លំមិនផ្តល់ប្រាក់ ជំនួយនិងប្រាក់កម្ចី ធ្វើឲ្យរដ្ឋាភិបាល
មិនស្របច្បាប់របស់លោកហ៊ុន សែន ដួលរលំដោយមិនបាច់ច្រាន
ពោលគឺការបោះឆ្នោតណាមួយដែលគ្មានវត្តមានរបស់លោកប្រធាន សម រង្ស៊ី
និងធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតក្លាយជាឥតន័យ៕
2 comments:
Looked and analy Samram sy face, his face are not sharp, no strenght and do not have quality for leadership , he samram sy is a very good follwer, he event cant lead his own family, i bet his wife is more responsible than him, wsnt it true...? Samram sy will never ever be success in anythings, let me say it again samram sy is not a leader at all, it s ubsolutelg not, wasnt he....?..Mike
Post up your picture Mike, let see what kind of a face you have so i can have a clue of what kind of a person you are. Are you a leader, in your family, community, or party? How successful are you? Will you have enough courage to show your face?
Post a Comment