A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 April 2013

Sam Rainsy met American and Canadian politicians during a visit to the two countries លោក​ប្រធាន សម រង្ស៊ី ទៅ​បំពេញបេសកកម្ម​នៅ​សហរដ្ឋអាមេរិក និង​​កា​ណា​ដា​​ជួ​ប​សមាជិកសភា​និង​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​ទាក់ទិន​បញ្ហា​បោះឆ្នោត​

​តាម​ការគ្រោងទុក​លោក​ប្រធាន សម រង្ស៊ី ត្រូវធ្វើ​ដំណើរ​ទៅ​បំ​ពេ​​ញ​​បេ​​ស​ក​ក​ម្ម​នៅ​ទ្វីបអាមេរិក​ខាងជើង ចាប់ពី​ថ្ងៃទី​១២ ខែមេសា រហូតដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៣ ដែល​នៅ​ទីនោះ​លោក​ប្រធាន សម រង្ស៊ី មានកម្ម​វិធី​ណាត់ជួប​ជាមួយ​សមាជិកសភា​និង​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ របស់​អាមេរិក កាណាដា ហើយក៏​មានកម្ម​វិធី​ណាត់ជួប​ជាមួយ​ជន​រួម​ឈាម​ខ្មែរ​នៅ​ទីនោះ ដើម្បី​ជជែក​ពិភាក្សា​ពី​បញ្ហាសំខាន់ៗ​ទាក់ទិន​អា យុ​ជីវិត​ជាតិ ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​។​ដូចដែល​លោក​ប្រធាន សម រង្ស៊ី បាន​បញ្ជាក់ថា យើង​ត្រូវ​ស្រឡាញ់​ប្រទេសជាតិ ឲ្យ​ដូចជា​ម្តាយបង្កើត ហើយ​ពេល​ជាតិ​យើង​ជួប​គ្រោះថ្នាក់ យើង​ត្រូវធ្វើ​ការលះបង់​ដើម្បី​ជួយសង្គ្រោះ​ប្រទេសជាតិ​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​ខ្មែរ​ស្នេហា​ជាតិ​និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​រាប់លាន​នាក់ កំពុង​រួបរួមសាមគ្គី​គ្នា​យ៉ាងរឹងមាំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ បំពេញ បេសកកម្ម​ដ៏​មានតម្លៃ​ក្នុងការ​រំដោះ​ប្រជារាស្ត្រ​ខ្មែរ​ឲ្យ​រួច​ផុតពី​ ទុក្ខវេទនា និង​ភាពក្រីក្រ​រហេមរហាម​។​

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក​លោក​ប្រធាន សម រង្ស៊ី នឹងត្រូវ​អញ្ជើញ​ទៅកាន់​ក្រុង មីនា​ប៉ូ​លី នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៣,​ទៅកាន់​ក្រុង ឡូវ៉ែល នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៣,​ទៅកាន់​ក្រុង ហ្គ្រី​ន​បូ​រ៉ូ និង ឡិច​ស៊ីន​តុ​ន នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣, ទៅកាន់​ក្រុង វ៉េ​ន​ឃូ​វើ តា​កូ​ម៉ា និង​ស៊ី​អាថ​ល នៅ​ថ្ងៃទី​១៦-១៩ ខែមេសា ឆ្នាំ​២០១៣,​ទៅកាន់​ក្រុង ឡុង​ប៊ិច និង​ក្រុង សង់​ឌី​យ៉ា​កូ នៅ​ថ្ងៃទី​២០-២១ ខែមេសា ឆ្នាំ​២០១៣,​ទៅកាន់​ក្រុង​អូ​ឡា​ហូ​ម៉ា នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣, ទៅកាន់​ក្រុង​ហាវ​ស្តុ​ន នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣, ទៅកាន់​ក្រុង​ស្តុក​តុ​ន សាន់​ហូ​សេ អក់​ឡែ​ន មូ​៉​ដេ​ស​ស្តូ និង​ហ្វ្រេស​ណូ នៅ​ថ្ងៃទី​២៦-២៨ ខែមេសា ឆ្នាំ​២០ ១៣ និង​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​២៩ ខែមេសា រហូតដល់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៣​។ ដោយឡែក​លោក​ប្រធាន សម រង្ស៊ី ត្រូវ​បន្តដំណើរ​ទៅកាន់​ប្រទេស​កាណាដា ដើម្បី​បំពេញបេសកកម្ម​ជាច្រើន​ទៀត​ដូចជា ទៅកាន់​ក្រុង អូ​តា​វ៉ា នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣ ទៅកាន់​ក្រុង ម៉ុង​ត្រេ​អាល់ នៅ​ថ្ងៃទី​៤-៥ ខែឧសភា ឆ្នាំ​២០១៣ និង​ធ្វើដំណើរ​ទៅកាន់​ក្រុងប៉ារីស នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៣ ដែល​នៅ​ទីនោះ​មាន​វេទិកា​ជួបជុំ​ដ៏​ធំ​មួយ​។
​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក​លោក​ប្រធាន សម រង្ស៊ី ត្រូវ​អមដំណើរ​ដោយ​មន្ត្រី​សំខាន់ៗ​របស់​បក្ស​សង្គ្រោះ​ជាតិ ហើយ​នៅតាម​បណ្តា​រដ្ឋ​មួយចំនួន អាច​នឹងមាន​ការចូល​រួម​ពី​លោក កឹម សុខា ដែលជា​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ផងដែរ ហើយ​ទីកន្លែង​កាលបរិច្ឆេទ និង​ពេលវេលា​នៃ​ការជួបជុំ​ជន​រួម​ឈាម​ខ្មែរ​នៅតាម​បណ្តា រដ្ឋ​មួយចំនួន​ដូចដែល​បានបង្ហាញ​ពី​ខាងលើនេះ​នឹងត្រូវ​ជូនដំណឹង​លម្អិត​ នៅពេល​ក្រោយ តាមរយៈ​ក្រុមការងារ ឬ​អ្នកសម្របសម្រួល​កម្មវិធី​ជួបជុំ​រវាង​ជន​រួម​ឈាម ខ្មែរ​និង​លោក​ប្រធាន សម រង្ស៊ី ដែល ជា​អ្នកស្នេហាជាតិ និង​ជា​អ្នក​ស្រ ឡាញ់​លទ្ធិប្រជាធិបតេយ្យ​ដ៏​ឆ្នើម​។ លោក​ប្រធាន សម រង្ស៊ី ក៏មាន​កម្មវិធី​ណាត់ជួប​ជាមួយ​សមាជិកសភា ព្រឹទ្ធសភា និង​មន្ត្រី​រដ្ឋាភិបាល​របស់​អា​មេ​រិ​ក​មួយចំនួន​ផងដែរ ដើម្បី​ពិ ភា​ក្សា​អំពី​បញ្ហាសំខាន់ៗ​ជាច្រើន​ទាក់ទិន​នឹង​ស្ថានភាព​នយោបាយ​នៅក្នុង​ ប្រទេស​កម្ពុជា ជាពិសេស​ការ បំពេញបេសកកម្ម​ដើម្បី​ទាញអារម្មណ៍​បណ្តា​ប្រទេស​មហាអំណាច ឲ្យ​យកចិត្តទុកដាក់​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។
​ក្នុង​សមាជ​ដ៏​អ​ធឹ​ក​អ​ធ័​ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៣ មានការ​តែងតាំង​លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្លូវការ​និង​ជា​បេក្ខភាព​ ប្រធានរដ្ឋសភាជាតិ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក កឹម សុខា បាន​លាលែង​ពីមុខ​តំណែង​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​តាមរយៈ​មហាសន្និបាត​ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៣ កន្លងទៅនេះ​។ ជន​រួម​ឈាម​ខ្មែរ​នៅក្រៅ​ប្រទេស​ដែល​ធ្លាប់ជួយ​ជ្រោមជ្រែង​ទាំង​កម្លាំងកាយ​ ចិត្ត​និង​ធនធាន​ផ្ទាល់ខ្លួន​ដល់​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ក៏បាន​បន្ត​ជួយ​ដល់​បក្ស​សង្គ្រោះ​ជាតិ ដែលជា​ការរួបរួម​ក​ម្លាំ​ង​ខ្មែរ​ស្នេហា​ជាតិ និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ពួតដៃគ្នា​ជួយ​រំដោះ​ប្រ ទេស​ជាតិ​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​បាន​ទាន់ពេលវេលា​។ ដំណើរ​បេសកកម្ម​រប​ស់លោក​ប្រធាន សម រង្ស៊ី ទៅ កាន់​សហរដ្ឋអាមេរិក និង​កាណាដា នៅពេលនេះ​មានតម្លៃ​ខ្លាំងណាស់​ក្នុងការ​លាតត្រដាង​រឿង​ពិត​ឲ្យ​ម ហា​អំណាច​បានដឹង ហើយ​ជួយ​បញ្ចៀស​នូវ​រាល់​អំពើ​ទាំងឡាយណា ដែល​នាំ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ជួប​គ្រោះថ្នាក់​។​
​បើតាម​ការលើកឡើងរ​បស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹងថា នៅក្នុង​ពិធី​សមាជ​ដ៏​មាន​សារៈសំខាន់​នេះ មានការ​ជជែក​និង​ចាត់តាំង​សមាសភាព​មន្ត្រី​សំខាន់ៗ​នៅតាម​ថ្នាក់មូលដ្ឋាន​ និង​ថ្នាក់ជាតិ និង​មានការ​ប្រកាស​សុពលភាព​រចនាសម្ព័ន្ធ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ គ្រប់ទិសទី​ផងដែរ ហើយ​ក្រុមការងារ​ពិសេស​ត្រូវ​បន្ត​ជជែក​ពិភាក្សាគ្នា​ដើម្បី​ពិនិត្យ​លើ​ បទបញ្ជាផ្ទៃក្នុង និង​គោលការណ៍​សំខាន់ៗ​ដែល​ត្រូវធ្វើ​រួមគ្នា​ឲ្យ​បាន​លម្អិត​។​ សេចក្តីសម្រេចចិត្ត​រប​ស់​អង្គសមាជ​ដ៏​មាន​សារៈសំខាន់​នេះ នឹង​ក្លាយជា​គោលនយោបាយ​សម្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​ក្រោយពេល​ឈ្នះឆ្នោត ហើយ​វា​ជា​គោលជំហរ​ដ៏​សំខាន់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​ ការសម្រេចចិត្ត​ថា​តើ​ត្រូវ​រៀបចំខ្លួន​របៀប​ណា​សម្រាប់​ដំណើរការ​បោះឆ្នោត​ នា​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​។ បើតាម​សេចក្តីបញ្ជាក់​របស់​មន្ត្រី​សំខាន់ៗ​មួយចំនួន​បាន​ឲ្យ​ដឹង ថា​គោលការណ៍​និង​វិធាន​ផ្ទៃក្នុង​សំ ខាន់ៗ​របស់​បក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​ធ្វើការ​អនុម័ត​ជា​ផ្លូវការ​នា​ វេលាយប់​រំលងអធ្រាត្រ ថ្ងៃទី​១៣ េ​ម​សា ឆ្នាំ​២០១៣ គឺជា​ឱកាស​ដែល​រាស្ត្រ​ខ្មែរ​ទូទៅ​បានរៀបចំ​ខ្លួន​ចាក​ចេញពី​ឆ្នាំ​ចាស់​ ចូលឆ្នាំថ្មី​ដែលមាន​សិរី​សួស្តី និង​មហា​ជ័យជំនះ ធំធេង សម្រាប់​ជាតិខ្មែរ​ទាំងមូល ដែល​កំពុង​ប្រវេប្រវា​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​។​
​លោក​ប្រធាន សម រង្ស៊ី បាន​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ចំពោះ​អនាគត​ប្រទេស​កម្ពុជា ក៏ដូចជា​ទុក្ខលំបាក​របស់​រាស្ត្រ​ខ្មែរ ដែល​កំពុង​រស់ក្នុង​ភាពក្រីក្រ​រហេមរហាមរ​ក​ទីបំផុត​គ្នា ដោយសារតែ​ការដឹកនាំ​មិន​ត្រឹមត្រូវ​ផ្ទុយ​ពី​គោលការណ៍​នៃ​ លទ្ធិប្រជាធិបតេយ្យ​ជាពិសេស​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​លង់ខ្លួន​យ៉ាងជ្រៅ​ក្នុង​វិបត្តិ​រាប់ម៉ឺន​ជំពូក​ ដោះស្រាយ មិន​ចេញ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​អស់ជំនឿ​លើ​ការដឹកនាំ​របស់លោក ហ៊ុន សែន ដែល​គ្មានអ្វី រីកចម្រើន​ទៅមុខ និង​ធ្វើ​ឲ្យ​វិនាស​ហិនហោច​ធនធានធម្មជាតិ ជំពាក់ បំណុល​បរទេស​វ័ណ្ឌក ហើយ​ជនអន្តោប្រវេសន៍​យួន​ខុសច្បាប់ បាន​ចូលមក​តាំងទី​លំនៅ​លើទឹក​ដី​ខ្មែរ​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង​។ លោក​ប្រធាន​សម រង្ស៊ី ធ្លាប់បាន​ណែ នាំ​ឲ្យ​រាស្ត្រ​ខ្មែរ​ទូទៅ​ស្រឡាញ់​ប្រទេសជាតិ​ឲ្យ​ដូច​ការស្រឡាញ់​ ម្តាយបង្កើត​របស់ខ្លួន ហើយ​បើ​គ្រប់ៗ គ្នា​ហ៊ាន​ទទួលស្គាល់​ការពិត​ពី​ភាព​វិ​នា ស​ហិនហោច និង​ភាព​ប្រឈម​នៃ​គ្រោះថ្នាក់​របស់​ប្រទេស​កម្ពុជា យើង​ត្រូវតែ​ហ៊ាន​ធ្វើ​ពលិកម្ម​ដើម្បី​ការពារ​ប្រទេសជាតិ​ជួយ​ស្រោចស្រង់​ ប្រទេស ជាតិ​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​។​
​លោក​ប្រធាន សម រង្ស៊ី បានធ្វើការ​ប្រៀបធៀប​ថា​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ គឺ​មិន​ខុសពី​ម្តាយ​របស់​យើង​ដែល​កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ ហើយ​យើង​ជា​កូនៗ​ត្រូវតែ​នាំគ្នា​តបស្នង​សងគុណ​ចំពោះ​ម្តាយបង្កើត​របស់​យើង​ តាមរយៈ​ការធ្វើ​ពលិកម្ម​សព្វបែបយ៉ាង​ក្នុង​ការនាំ​ម្តាយ​ទៅ​ពេទ្យ ទៅ​ព្យាបាល​ជំងឺ​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ យើង​មិន ត្រូវ​ព្រងើយកន្តើយ​បណ្តែតបណ្តោយ ឲ្យ​មេរោគ​តាម​យាយី​បំផ្លាញ​ម្តាយ​របស់​យើង​បានទេ​។ ស្រដៀង​គ្នា​នេះ ផងដែរ នៅពេល​ជន​រួម​ឈាម​ខ្មែរ​ទូ ទៅបាន​មើលឃើញ​កាន់តែច្បាស់​អំ ពី​ភាព​ប្រឈម​នៃ​គ្រោះថ្នាក់​របស់​ប្រទេសជាតិ ដោយសារ​អំពើពុករលួយ​ជំងឺ​សង្គម​និង​ភាពក្រីក្រ​រហេមរហាម ដោយសារ​ការដឹកនាំ​មិន​ត្រឹមត្រូវ មានការ​រំលោភ​សិទ្ធិមនុស្ស​ការ​វាយ​ធ្វើបាប​បំពារបំពាន​លើ​ា​ស្ត្រ​ក្រីក្រ​ ទន់ ខ្សោយ​យើង​ត្រូវតែ​នាំគ្នា​រើបម្រះ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការបោះឆ្នោត​នាពេល​ខាងមុខនេះ​។​
​មានការ​បញ្ជាក់​ផងដែរ​ថា សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ដំណើរការ​ ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នៅពេល​គ្មាន​វត្តមាន​របស់លោក​ប្រធាន សម រង្ស៊ី មក​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខនេះ​ច្បាស់​ណាស់​ ដែលថា​សហគម​ន៍​អន្តរជាតិ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​តាមរបៀប ក្លែងបន្លំ​នោះទេ ដែល​ទីបំផុត​រដ្ឋាភិបាល​ថ្មី​កើតចេញពី​ការបោះឆ្នោត​នេះ គ្មាន​តម្លៃ​គ្មាន​ភាពស្របច្បាប់​មិនអាច​ខ្ចីប្រាក់​ពី​បរទេស​ឬ​សុំ​ជំនួយ បរទេស​យកមក​បម្រើ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​បានទេ​។ លោក​ប្រធាន សម រង្ស៊ី បាន​បញ្ជាក់ថា លោក​មិន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​ តាមរបៀប​ប្រថាប់ត្រា​ឲ្យ​ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន​នេះ​មាន​ ភាពស្របច្បាប់​នោះទេ ហើយ​បើទោះបីជា​លោក មិន​មក​ចូលរួម​ក្នុងការ​បោះឆ្នោត​ក៏​អាចធ្វើ​ឲ្យ​ក្រុម​អ្នកកាន់អំណាច​ ដួលរលំ​ដូចគ្នា​នៅពេលដែល​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​ការបោះឆ្នោត​ ក្លែងបន្លំ​មិន​ផ្តល់ប្រាក់ ជំនួយ​និង​ប្រាក់កម្ចី ធ្វើ​ឲ្យ​រដ្ឋាភិបាល មិន​ស្របច្បាប់​របស់លោក​ហ៊ុន សែន ដួលរលំ​ដោយ​មិនបាច់​ច្រាន ពោលគឺ​ការបោះឆ្នោត​ណាមួយ​ដែល​គ្មាន​វត្តមាន​របស់លោក​ប្រធាន សម រង្ស៊ី និង​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្លាយជា​ឥតន័យ​៕

2 comments:

Anonymous said...

Looked and analy Samram sy face, his face are not sharp, no strenght and do not have quality for leadership , he samram sy is a very good follwer, he event cant lead his own family, i bet his wife is more responsible than him, wsnt it true...? Samram sy will never ever be success in anythings, let me say it again samram sy is not a leader at all, it s ubsolutelg not, wasnt he....?..Mike

Anonymous said...

Post up your picture Mike, let see what kind of a face you have so i can have a clue of what kind of a person you are. Are you a leader, in your family, community, or party? How successful are you? Will you have enough courage to show your face?