A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 17 April 2013

Opposition activist arrested after being threatened and beaten by the village chief and his brother-in-law who are from the ruling CPP សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​

(ថ្ងៃទី 15 មេសា 2013,) | ដោយ: មុនីរាជ CEN

ភ្នំពេញ: ​លោក ឆែ ចែង ហៅ សិទ្ធិ លេខាធិការ​គណៈកម្មាធិកា​រប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរ​ស្រុក​ស្ទោង ចាប់ខ្លួន កាលពី​វេលា​ម៉ោង ៧ និង ៣០ ​យប់ ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ ខណៈដែល​ឈ្មោះ ឃុ​ត ហៃ បានមក​គំរាមកំហែង និង​វាយ​ធ្វើបាប​ដល់ផ្ទះ នៅ​ភូមិ​ចំបក់​ខ្ពស់ ឃុំ​សំព្រោច ស្រុក​ស្ទោង ខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សសង្គ្រោះជាតិ។

សេចក្តីប្រកាសបន្តថា ​ក្នុង​ហេតុការណ៍​នោះ ឈ្មោះ ឃុ​ត ហៃ និង​ឈ្មោះ ឃុ​ត សែន ព្រមទាំង​លោក​មេភូមិ ឈ្មោះ នុត នឿន បាន​គំរាមកំហែង និង​វាយ​ធ្វើបាប​លោកស្រី ឃុត បញ្ញា ជា​ភរិយា​របស់លោក ឆែ ចែង ហៅ សិទ្ធិ ដោយ​គំរាមថា "​បើ​ហ៊ាន​រាយ​ការណ៍ គេ​នឹង​ចាប់ដាក់គុក ពីព្រោះ​អាសិទ្ធិ វា​ចូល​គណបក្សប្រឆាំង​" ។​

​​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពង់ធំ បានថ្កោលទោស​យ៉ាងខ្លាំងក្លា ​ចំពោះ​ការចាប់ខ្លួន​នេះ ហើយ​ស្នើ​ឲ្យ​អាជ្ញាធរខេត្ត ដោះលែងលោក ឆែ ចែង ហៅ សិទ្ធិ ឲ្យ​មាន​សេរីភាព​វិញ​ជាបន្ទាន់ និង​សូមអំពាវនាវ​ឲ្យ​សហគម​ន៍ជាតិ​-​អន្តរជាតិ តាមដាន និង​ដាក់​សម្ពាធ​ទៅ លើ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុ​ជា ចំពោះ​ការចាប់ខ្លួន​នេះ។


មិនទាន់មានការអត្ថាធិប្បាយបែបណាពីអាជ្ញាធរ និងសមត្ថកិច្ច ខេត្តកំពង់ធំ នៅឡើយទេ៕
- See more at: http://www.cen.com.kh/localnews/show_detail/135?token=ZmM1NTFkOD#sthash.tcHQdUkW.dpuf

No comments: