A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 17 April 2013

An opposition official arrested due to political differences with his brother-in-law who is an official from the ruling CPP មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ​ត្រូវ​ចាប់​ខ្លួន

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ ត្រូវ​ចាប់​ឃុំ​ខ្លួន ដោយសារ​មាន​ទំនាស់ និង​មាន​អំពើ​ហិង្សា​ជាមួយ​សាច់​ញាតិ​ដែល​គាំទ្រ​គណបក្ស​នយោបាយ​ខុស​គ្នា។ គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​សមាជិក​របស់​ខ្លួន។
ដោយ កែវ និមល RFA Service
2013-04-16
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រពន្ធ​របស់​ជន​ជាប់​ចោទ បាន​អះអាង​នៅ​ថ្ងៃ​ទី​១៦ មេសា ថា លោក ឆែ ចែង ហៅ សិទ្ធិ ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ មេសា ដោយសារ​មាន​ទំនាស់​ជាមួយ​ឈ្មោះ ឃុត ហៃ ជា​បង​ថ្លៃ ពី​រឿង​គាំទ្រ​គណបក្ស​នយោបាយ​ខុស​គ្នា ហើយ​មាន​ទំនាស់​គ្នា​រហូត​ដល់​មាន​របួស​ស្នាម។ ឈ្មោះ ឃុត ហៃ ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នកស្រី ឃុត បញ្ញា ជា​ប្រពន្ធ​របស់​ឈ្មោះ ឆែ ចែង បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ប្ដី​របស់​គាត់។ ឈ្មោះ ឆែ ចែង ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​លើ​ឈ្មោះ ឃុត ហៃ ដែល​ត្រូវ​ជា​បង​ថ្លៃ៖ «ដំបូង​បង​ប្រុស​ខ្ញុំ​គាត់​ស្រវឹង ប្ដី​ខ្ញុំ​គាត់​ចាក់​បាយ​ឲ្យ​ឆ្កែ។ បង​ប្រុស​ខ្ញុំ​គាត់​ទាត់​ចាន​ទាត់​ឆ្នាំង។ គាត់​ឈរ​មាត់​ទ្វារ ហើយ​កាង​ដៃ​សង​ខាង មិន​ឲ្យ​ប្ដី​ខ្ញុំ​គាត់​ចុះ។ ប្ដី​ខ្ញុំ​ចុះ គាត់​ប្រកាន់ គាត់​វាយ​ប្ដី​ខ្ញុំ​មួយ​ដៃ ប្ដី​ខ្ញុំ​ខឹង គប់​ចាន​ដាក់​បាយ​ឆ្កែ​លើ​គាត់។ គេ​ចោទ​ប្ដី​ខ្ញុំ​ថា កាប់​មួយ​កាំបិត ហើយ​កាប់​ម៉ូតូ​ឲ្យ​ដួល។ ប្ដី​ខ្ញុំ​ត្រូវ​គេ​យក​ទៅ​ដាក់​នៅ​កំពង់ធំ។ កំពុង​តែ​រឿង​នេះ ប្រជាជន​គេ​ថា វាយ​វា​សម្លាប់​ទៅ វា​គណបក្ស សម រង្ស៊ី»
ទាក់​ទង​រឿង​នេះ មេ​ឃុំ​សំព្រោច នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា រឿង​ទំនាស់​រហូត​ដល់​មាន​របួស​ស្នាម​នេះ ចាប់​ផ្ដើម​ពី​រឿង​ទំនាស់​តូចតាច​នៅ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ការ​ជជែក​គ្នា​ចុះ​ឡើង​បាន​កើត​មាន​ទៅ​ជា​រឿង​ធំ៖ «ដឹង​ថា ដំបូង​វា​ជា​ទំនាស់​នៅ​ក្នុង​គ្រួសារ​ទេ។ យូរ​ទៅ​វា​រីក​ក្លាយ​ជា​រឿង​ធំ​ណា»

លោក ចាន់ ធី មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ ដោយសារ​មាន​ការ​រើសអើង​ការ​គាំទ្រ​គណបក្ស​នយោបាយ​នៅ​ក្នុង​រង្វង់​គ្រួសារ​ របស់​លោក ឆែ ចែង។ លោក​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​គំរាមកំហែង​ផ្នែក​នយោបាយ​នៅ​ពេល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត ​ជិត​មក​ដល់៖ «ដើម​ហេតុ​ដោយសារ​គ្រួសារ​នេះ មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ។ លោក ឆែ ចែង គាត់​ជា​កូន​ប្រសា ដែល​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ខាង​ប្រពន្ធ​នោះ​ចែក​ផ្ទះ​ឲ្យ​នៅ។ លោក ឆែ ចែង ជាមួយ​ប្រពន្ធ មាន​និន្នាការ​នយោបាយ​ខុស​គ្នា​ពី​គ្រួសារ​របស់​គាត់។ គាត់​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ស្រុក​ស្ទោង​នេះ»
ប៉ុន្តែ​អធិការ​ប៉ូលិស​ស្រុក​ស្ទោង លោក យ៉ង់ សំ បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​លោក ឆែ ចែង នេះ​មិន​ទាក់ទិន​ជាមួយ​រឿង​គាំទ្រ​គណបក្ស​នយោបាយ​ខុស​គ្នា​នោះ​ទេ គឺ​ទាក់ទង​ជាមួយ​ការ​បង្ក​របួស​ស្នាម​ជា​បទល្មើស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ៖ «រឿង​គណបក្ស​ដូច​គ្នា ឬ​ខុស​គ្នា ខ្ញុំ​ក្ដាប់​មិន​បាន​ដែរ។ ប៉ុន្តែ​ខ្ញុំ​គិត​ពី​រឿង​ព្រហ្មទណ្ឌ​កាប់​ចាក់​គ្នា​របួស​ស្នាម»
ការ​បោះ​ឆ្នោត​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ គឺ​ត្រូវ​ថ្ងៃ​ទី​២៨ កក្កដា។ រឿង​ទំនាស់​គ្នា​ក្នុង​សមាជិក​គ្រួសារ ដោយសារ​គាំទ្រ​គណបក្ស​នយោបាយ​ខុស​គ្នា​នេះ​តែង​កើត​មាន​ជា​រឿយៗ នៅ​ពេល​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: