A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 25 April 2013

Ministry of Labour to approve the sending of 400 Cambodian domestic workers to Singapore [According to the ministry, currently there are 120,000 Cambodian workers working in 4 Asian countries, namely Thailand, Malaysia, South Korea and Japan] ក្រសួងការងារ កំពុងរៀបចំ បញ្ជូនពលករកម្ពុជា ទៅប្រទេស សិង្ហបុរី


ភ្នំពេញ៖ មន្រ្តីក្រសួងការងារបានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំឲ្យមានពលករ ក្នុងការបញ្ជូនទៅប្រទេសសិង្ហបុរី ជាលើកដំបូង ដែលជាប្រទេស មានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្មួលខ្ពស់ បើប្រៀបធៀបទៅប្រទេសក្នុងតំបន់អាស៊ាន។
ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីពិគ្រោះយោបល់លើសេចក្តីប្រកាស និងអនុក្រឹត្យ ពីការគ្រប់គ្រងការបញ្ជូនពលករ ទៅការបរទេសនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៣ លោក ហ៊ូ វុទ្ធី អគ្គនាយករង នៃក្រសួងការងារ បានថ្លែងឲ្យដឹងថា ក្រសួងកំពុងរៀបចំ ឲ្យមានពលករកម្ពុជាជិត ៤០០នាក់ ដើម្បីទៅធ្វើការ នៅប្រទេសសិង្ហបុរីជាលើកដំបូង បន្ទាប់ពីប្រទេសសិង្ហបុរី បានអនុញ្ញាត ឲ្យមានទីផ្សារពលករកម្ពុជា នៅប្រទេសជឿនលឿន ក្នុងអាស៊ានមួយនោះ។
លោកថា “ យើងសាកបញ្ជូនលើកដំបូង ទៅកាន់ប្រទេសប្រទេសសិង្ហបុរី។ ដោយឡែកនៅពេលណា យើងមិនទាន់កំណត់ច្បាស់លាស់នោះទេ តែនៅពេលបញ្ចប់ការរៀបចំ យន្តការច្បាស់លាស់ក្នុងកិច្ចការពារពលករ”។
លោកបន្ថែមថា បច្ចុប្បន្នក្រសួងកំពុងសម្លឹងមើលក្រុមហ៊ុន ជ្រើសរើសពលករនៅក្នុងប្រទេសកម្ពុជា ចំនួនពីរ ឬបី ដើម្បីធ្វើការជ្រើសរើស ពលករ ដោយទទួលបាន ការបណ្តុះបណ្តាលត្រឹមត្រូវ ពីជំនាញច្បាស់លាស់ ពិសេសច្បាប់ប្រទេសសិង្ហបុរី។
ជំហានដំបូងប្រទេសការងារ ដែលត្រូវបញ្ជូនទៅ គឺការងារតាមផ្ទះ និងសំណង់ ដែលខាងប្រទេសសិង្ហបុរី ចង់ជ្រើសរើសក្នុងដំណាក់កាលដំបូង។

សូមជម្រាបថា នេះជាលើកទីមួយហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបញ្ចូនពលករ ទៅប្រទេសប្រទេសសិង្ហបុរី បន្ទាប់ពីប្រទេសកម្ពុជា បាន បញ្ជូនពលករចំនួន ៤ប្រទេស រួចមកហើយ មានដូចជាប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុន ដែលមានចំនួនជិត ១២ម៉ឺននាក់ រហូតមកទល់ ពេលបច្ចុប្បន្ននេះ៕

No comments: