A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 25 April 2013

A landmine explosion destroyed a tractor ploughing the field, killing the driver instantly in Sala Krao district between Battambang and Pailin ត្រាក់ទ័រភ្ជួរដីចម្ការជាន់មីនតោន ផ្ទុះស្លាប់យុវជនម្នាក់ នៅស្រុកសាលាក្រៅ

(ថ្ងៃទី 25 មេសា 2013,) | ដោយ: មង្គល CEN

ប៉ៃលិន:  យុវជន​ម្នាក់ បាន​ដាច់​ខ្លួន​ជា​បំណែកៗ ស្លាប់​ភ្លាមៗ ដោយសារ​មីនតោន​ផ្ទុះ ពេល​កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរ​ដី​ក្នុង​ចម្ការ ដែល​ធ្លាប់ធ្វើ ២ ទៅ ៣ ឆ្នាំ​កន្លងមកហើយ កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ត្រពាំង​រាល​បេ ស្ថិត​ក្នុងភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​។​
​    ​
​លោក​រី ដា​រ៉ា នាយប៉ុស្តិ៍​ឃុំ​ស្ទឹងត្រង់ បាន​ឲ្យ​ដឹងថា យុវជន​ដែល​ស្លាប់​ឈ្មោះ ឡុង ឈី​វ អាយុ ១៨​ឆ្នាំ ជា​អ្នកបើកបរ​ត្រាក់ទ័រ មាន​ទីលំនៅ​ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ មីនតោន បាន​ផ្ទុះ បណ្ដាល​ឲ្យ​សព​យុវជន​នេះ ដាច់​ជា​បំណែកៗ​ខ្ទេច​។​

​លោក​រី ដា​រ៉ា បាន​បញ្ជាក់ថា ជនរងគ្រោះ បាន​បើកបរ​ត្រាក់ទ័រ​មួយគ្រឿង​ផ្ទាល់ខ្លួន​ទៅ​ភ្ជួរដីចម្ការ ដើម្បី​ដាំដំឡូង​មី ដែល​ដីចម្ការ​នោះ​មិន​ធ្លាប់​ភ្ជួរ​ពីមុន​ទេ​។ នៅ​ឆ្នាំ​២០១៣​នេះ ម្ចាស់​ចម្ការ​បាន​យក​គ្រឿងចក្រ ទៅ​ឈូស​ពង្រាបដី ហើយ​បាន​ឲ្យ​កូនប្រុស​បើកបរ​ត្រាក់ទ័រ ចូលទៅ​ភ្ជួរដីចម្ការ​នោះ ជាន់​ចំ​មីនតោន​មួយគ្រា​ប់​ផ្ទុះ ឡើង​កក្រើក​ដី បណ្ដាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​    ​
​លោក រី ដា​រ៉ា បាន​បញ្ជាក់ថា នៅ​ចំណុច​ដីចម្ការ​នោះ លោក​ពុំ​ដឹង​ច្បាស់​ដែរ​ថា ខាង​ស៊ីម៉ាក់ បាន​ដោះមីន​ហើយ ឬ​នៅទេ​។ ប៉ុន្តែ​នៅ​ដីចម្ការ​ជិតៗ ជុំវិញ​នោះ ឃើញ​មាន​ស្លាក​សញ្ញា​បង្ហាញ​គ្រោះថ្នាក់​គ្រាប់មីន​របស់​អង្គការ​ហេ​ឡូ​ដែរ​ ៕​



- See more at: http://www.cen.com.kh/localnews/show_detail/22?token=ODM2NDIxOW#sthash.iiiO4iob.dpuf

No comments: