A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 24 April 2013

Kampong Chhnang authority and police block opposition activists from travelling to join protest in Phnom Penh to demand electoral reforms [This is communist or Khmer Rouge style] អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​រារាំង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បាតុកម្ម

ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស សម រង្ស៊ី ខេត្ត​កំពង់ឆ្នាំង គឺ​លោក ដួង ចិន្ត្រា បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា បាន​ធ្វើ​សកម្មភាព​រារាំង​មិន​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ។
ដោយ មណ្ឌល កែវ
2013-04-24
លោក ដួង ចិន្ត្រា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៤ មេសា ថា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ចំនួន ១៦០​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ចំនួន ៨​គ្រឿង ដើម្បី​ទៅ​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម។ តែ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​រង​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ប៉ូលិស​ ខេត្ត​កំពង់ឆ្នាំង ជាច្រើន​កន្លែង។
លោក ដួង ចិន្ត្រា៖ «បាទ! មក​ដល់​សាលា​ឃុំ​ទឹកហូរ មាន​ប៉ូលិស​មួយ​ក្រុម​ដែល​ជា​កង​កម្លាំង​ខាង​ចរាចរណ៍​ជើង​គោក​ហ្នឹង ហើយ​គេ​យក​លេស​ថា​គេ​ត្រួត​ពិនិត្យ​រថយន្ត ពេល​ពិនិត្យ​រថយន្ត​នោះ​គឺ​គេ​មិន​ឲ្យ​រថយន្ត​ដែល​ដឹក​សកម្មជន​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​លោក​អញ្ជើញ​មក​ចូលរួម​បាតុកម្ម​នោះ គឺ​គេ​កាក់​ទាំងអស់។ បន្ត​មក​ទៀត ខាង​សកម្មជន​យើង ក៏​បាន​ធ្វើ​ដំណើរ​បន្ត​ដោយ​ថ្មើរ​ជើង រហូត​មក​ដល់​ចំណុច​មួយ​គឺ​នៅ​សាលា​ជនជាតិ​ឥស្លាម យើង​ក៏​ហៅ​ឡាន​តាក់ស៊ី​តូចៗ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ហ្នឹង​ដើម្បី​ធ្វើ​ ដំណើរ​បន្ត ប៉ុន្តែ​មក​ដល់​ត្រង់​ចំណុច​បន្ទាយ​ទាហាន នៅ​វត្ត​ត្រឡែងកែង ហ្នឹង គឺ​មាន​ការ​ឃាត់​ម្ដង​ទៀត មាន​ន័យ​ថា ពេល​នោះ​ឲ្យ​តែ​មាន​មនុស្ស​ភាគ​ច្រើន​ជិះ​ឡាន​តាក់ស៊ី​ក៏ដោយ គឺ​គេ​ឃាត់​ទាំងអស់»
ប៉ុន្តែ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​បដិសេធ។ មន្ត្រី​ប៉ូលិស​ចរាចរណ៍​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការ​ត្រួត​ពិនិត្យ​ផ្នែក​ចរាចរណ៍​ជា​ធម្មតា ដែល​ប៉ូលិស​បាន​ធ្វើ​ជា​ប្រចាំ​រៀង​រាល់​ថ្ងៃ ពុំ​មែន​ជា​ការ​រារាំង​ដំណើរ​នរណា​ម្នាក់​នោះ​ឡើយ។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ចូល​មក​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៤ មេសា ក៏​ត្រូវ​សមត្ថកិច្ច​ហាមឃាត់​ដូច​គ្នា​ដែរ ប៉ុន្តែ អ្នក​ខ្លះ​ក៏​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​បាន​មក​ដល់​ភ្នំពេញ អ្នក​ខ្លះ​ទៀត​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: