A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 19 April 2013

International tourists to Preah Vihear temple increased by 207 (20.34%) during the Khmer New Year out of 21,215 tourists ភ្ញៀវអន្តរជាតិ ទៅទស្សនា នៅខេត្តព្រះវិហារ សម្រាប់បុណ្យ ចូលឆ្នាំខ្មែរ មានការកើនឡើង

Photo by DAP-NEWS 
Thursday, 18 April 2013 ដោយ៖ ដើមអម្ពិល DAP News-ID-007

ព្រះវិហារ៖ ចំនួនភ្ញៀវអន្តរជាតិ ដែលបានធ្វើ ដំណើរទៅទស្សនា និងដើរលេងកំសាន្ត នៅតាម រមនីយដ្ឋាន និងប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ មានការកើនឡើង នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ក្នុងឆ្នាំ២០១៣នេះ។ នេះបើយោងតាម លោក គង់វិបុល ប្រធានមន្ទីរ ទេសចរណ៍ ខេត្តព្រះវិហារ បានឲ្យដឹងនៅ ក្នុងរបាយការណ៍ របស់ខ្លួន ។
យោងតាមរបាយការណ៍របស់ លោក គង់ វិបុល បានឲ្យដឹងទៀតថា ក្នុងរយៈពេល បុណ្យចូលឆ្នាំប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ភ្ញៀវជាតិ និងអន្តរជាតិ បានអញ្ជើញ ទៅទស្សនា និងដើរលេងកំសាន្ត នៅខេត្តព្រះវិហារ ក្នុងនោះ រួមមាន រមនីយដ្ឋាន ព្រះសាទ ព្រះវិហារ ប្រាសាទ កោះកែរ ប្រាសាទព្រះខ័ន និងទឹកធ្លាក់ ដែលមាន ចំនួនសរុប ២១២១៥នាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិ មានការកើនឡើង ចំនួន២០៧ កើនចំនួន២០,៣៤ភាគរយ។
យោងតាមមន្រ្តី សាលាខេត្តព្រះវិហារ បានឲ្យដឹងថា បើទោះបីនៅ មានបញ្ហាខ្លះៗ នៃបញ្ហាព្រំដែន ប្រទេសទាំងពីរកម្ពុជា ថៃ ប៉ុន្តែចំនួនភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ បានធ្វើដំណើរ ទៅកំសាន្ត និងទស្សនា ប្រាសាទព្រះវិហារ ចេះតែមានការកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំៗ ។

ជាមួយគ្នានេះ ដោយសារ តែខេត្តព្រះវិហារ បានប្រែខ្លួន និងប្រែមុខមាត់យ៉ាងច្រើន នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរាជាតិ ទៅទស្សនានៅទីនោះ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments: