A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 April 2013

Groundbreaking for the construction of "Hun Sen Legacy Stadium" launched on 12 April [What legacy? Corruption and human rights abuses?]បើកការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី១២ខែមេសា



PHNOM PENH, 11 April 2013 (The Cambodia Herald) -- Cambodia will start the construction of a new and more modern stadium on Friday, an official said.

Prime Minister Hun Sen will preside over the groundbreaking ceremony for the stadium's construction, covering 83 hectares of land in the commune of Bak Kheng, in the Russey Keo district.

Kep Chutema, Phnom Penh governor, said Thursday the idea for constructing the new stadium was made because it coincides with Cambodia’s economic growth.

The Sports sector is a necessary area to enhance for the development of the country, he said, adding that this modern stadium would be used to host the 2020 SEA games and other significant sporting events.

(ថ្ងៃទី 11 មេសា 2013,) | ដោយ: CEN

ភ្នំពេញ: ការដ្ឋាន​សាងសង់​សំណង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ពហុកីឡដ្ឋាន​ធំ​ទំនើប​លំដាប់​ខ្នាត​អន្តរជាតិ​មួយ នឹងត្រូវ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា​ឆ្នាំ​២០១៣​។ បើតាម​កម្មវិធី​ដែល​បានគ្រោង​ទុក ពិធីបើកការដ្ឋាន​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។​


​មន្ត្រី​ ជំនាញ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សំណង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ពហុកីឡដ្ឋាន​ថ្មី​នេះ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ លើ​ទំហំ​ផ្ទៃដី​ជាង ៨៣ ហិកតា ក្នុង​តំបន់​អភិវឌ្ឍ​ន៏​របស់លោក​ឧកញ៉ា លី យ៉ុង​ផាត ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្រាប់​។​

​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​ពិធីសែនក្រុងពាលី​តាមបែប​សាសនា ដើម្បី​បួងសួង​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​រសៀល​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៣​នេះ​ថា ការសាងសង់​ពហុ​កី​ឡដ្ឋាន​ជាតិ​ខ្នាត​ធំ​ទំនើប​នេះ ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច និង​កម្រិតជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរឡើង​នោះ ហើយ​វិស័យ​កីឡា​ជា​មុខព្រួញ​មួយ ចាំបាច់​មានការ​អភិវឌ្ឍ​ន៏ ក្រោម​ចក្ខុវិស័យ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​។​

​មន្ត្រី​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​ពហុកីឡដ្ឋាន​ដ៏​ទំនើប បម្រើ​ឲ្យ​ពហុ​វិស័យ​កីឡា និង​ជា​គំរូ​ក្នុងប្រទេស​ជា​លើកដំបូង អាច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត SEA GAME នៅ​ឆ្នាំ​២០២០​ខាងមុខ ក៏​ដូច​អាច​ទទួល​រៀបចំ​ការប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ផងដែរ​។

​ ក្រុមមន្ត្រី​ឲ្យ​ដឹង​ទៀតថា ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​មានការ​ចាប់អារម្មណ៍ ចាំបាច់​ត្រូវតែ​ប្រមូលផ្តុំ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប ទាន់សម័យ មាន​កន្លែង​វាយ​កូន​ហ្គោល សណ្ឋាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម បុរី​លំនៅដ្ឋាន សួនសត្វ​ជាដើម និង​ប្រែក្លាយ​តំបន់​នេះ ឲ្យ​ទៅជា​ទីក្រុង​រណប​មួយ​ទាន់សម័យ​នៅ​អាស៊ី​អា​គ្នេ​យ៏​ផងដែរ​៕

No comments: