Thursday, 18 April 2013
ដោយៈ ដើមអម្ពិល (DAP)-ID:009 Read the article in English here.
ភ្នំពេញៈ លោកឧត្តមសេនីយ៍ ដួង ងៀប នៅវេលា ម៉ោង
៣រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣នេះ បានដឹកដៃកូនប្រុសរបស់ខ្លួន
ឈ្មោះ ដួង ឆាយ ប្រគល់ជូនសមត្ថកិច្ចនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
បន្ទាប់ពីការសាកសួររបស់សមត្ថកិច្ច ប្រភពបានឲ្យដឹងទៀតថា លោក ដួង ឆាយ
ដែលល្បាញល្បីបង្កការបាញ់បោះ និងវាយតប់ក្នុងរាជធានីភ្នំពេញរូបនេះ
នឹងត្រូវបញ្ជូនបន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម
ច្បាប់៕
លោក ដួង ឆាយ Duong Chhay, son of tycoon Duong Ngeap who is also Secretary of State of Ministry of Interior
---------------------------------------------------
លោក ជា សុខហ៊ាង ចៅក្រមស៊ើបសួរ សាលាដំបូង ចេញដីកា បញ្ជូនកូនលោក ឧកញ៉ា ដួង ងៀប ទៅគុកព្រៃស
ភ្នំពេញ ៖ លោកជា សុខហ៊ាង ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បាន
ចេញដីកាបញ្ជូនខ្លួន កូនលោកឧកញ៉ា ដួង ងៀប ទៅគុកព្រៃស ហើយនៅ
រសៀលម៉ោង៣ថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៣។
An AK-47 Duong Chhay used to assault a group of young diners at a restaurant a few days ago.
កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន សំណុំរឿងរួមទាំង កូនប្រុស លោកឧកញ៉ាដួង ងៀប ម្នាក់ ឈ្មោះដួង គឹមឡុង រួមទាំងបក្ខពួកម្នាក់ទៀត ទៅកាន់តុលាការ រាជធានីភ្នំពេញ ដើម្បីឱ្យព្រះរាជអាជ្ញា ធ្វើការសាកសួរ ពាក់ព័ន្ធទៅនឹងបទល្មើសប្រើប្រាស់អាវុធ ខុសច្បាប់ និងបង្ករបួស ។ ដោយឡែកកូនប្រុសម្នាក់ ទៀត ឈ្មោះដួង ឆាយ រួមទាំងបក្ខពួកពីរនាក់ទៀត កំពុងត្រូវ បានតាមចាប់ខ្លួន ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១៤ ខែ
មេសា ឆ្នាំ២០១៣ នៅក្នុងហាងមួយដែល មានយីហោ ហ្គេឡាង ឡារ៉ង់ មានទីតាំងនៅ
តាមបណ្ដោយផ្លូវលេខ ៦៣ ក្នុងសង្កាត់បឹង កេងកងទី១ ខណ្ឌចំការមន មានកើតករណី
ទំនាស់គ្នាមួយ រវាងភ្ញៀវ និងភ្ញៀវ ដែលផឹក ស៊ីនៅក្នុងហាងខាងលើនេះ ដោយគេដឹងថា
បង្កឡើងដោយក្រុមកូនប្រុស របស់លោក ឧកញ៉ា ដួង ងៀប ឈ្មេះ ដួង ឆាយ ជាបង និង
ឈ្មោះ ដួង គឹមឡុង ជាប្អូន រួមជាមួយ នឹងអង្គរក្សបក្ខពួកមួយចំនួនទៀត។ចំណែក
ភាគីជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ មុំ ឌីណា ភេទប្រុស អាយុ ២៨ឆ្នាំ
ស្នាក់នៅ ផ្ទះលេខ ៦៧ ផ្លូវលេខ ៤៧៤ សង្កាត់បឹង ត្របែក ខណ្ឌចំការមន
រួមជាមួយមិត្ដភ័ក្ដិ មួយចំនួនទៀត ។
យោងតាមរបាយការណ៍ កងរាជអាវុធ ហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅមុន
ពេលកើតហេតុ ភាគីជនរងគ្រោះដែលមាន គ្នា ៥-៦នាក់ បាន នាំគ្នាចូលទៅផឹកស៊ីនៅ
ក្នុងហាងខាងលើ ហើយភាគីកូនប្រុសឧកញ៉ា ដួង ងៀប ដែលមានគ្នា ៥-៦ នាក់ រួមជា
មួយអង្គរក្ស ២នាក់ផងនោះ ក៏អង្គុយ ផឹកស៊ី នៅតុក្បែរគ្នាផងដែរ ។
លុះដល់ម៉ោងកើត ហេតុ ខណៈទេវតាឆ្នាំថ្មីចុះ ភាគីជនរងគ្រោះ
បាននាំគ្នាស្រែកអបអរសាទរកងរំពងឡើង រួមទាំង យកកាមេរ៉ាថតរូបគ្នាទៅវិញទៅ
មកផងនោះ ដែលសកម្មភាពខាងលើបាន ធ្វើឱ្យក្រុមកូនឧកញ៉ា ដួង ងៀប ចាត់ទុកថា
ជាការរំខានដល់ការ ផឹកស៊ី របស់ពួកគេ ហើយពេលនោះ ឈ្មោះ ដួង ឆាយ ក៏បាន
ដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ ស៊េរីទំនើបពីចង្កេះ ដើរទៅវាយក្បាលជនរងគ្រោះ
បណ្ដាលឱ្យ បែក ហូរឈាមជោក រួចហើយរូបគេក៏បាន វាយបំផ្លិចបំផ្លាញ
ទ្រព្យសម្បត្ដិនៅក្នុង ហាងអស់ជាច្រើន រួចហើយគំរាមកំហែង មិនឱ្យភាគីជនរងគ្រោះ
និង ភាគីម្ចាស់ហាង អន្ដរាគមន៍សួរនាំអ្វីឡើយ ក្រោយមកទើប
ពួកគេនាំគ្នាឡើងជិះរថយន្ដ ចេញបាត់អស់ ទៅ ទើបគេឃើញសមត្ថកិច្ចទៅដល់ធ្វើការ
សួរនាំ និងកសាងសំណុំរឿង ។
លុះនៅល្ងាចថ្ងៃទី១៤ ខែមេសាដដែល កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ
ក្រោមការដឹកនាំបញ្ជា របស់ព្រះរាជអាជ្ញា រង ហៀង សុភក្ដ្រ បានចុះ
ទៅធ្វើការឡោម ព័ទ្ធ នៅក្នុងខុនដូមួយកន្លែងដែលមានទី តាំង
នៅមុខសណ្ឋាគារកាំបូឌីយ៉ាណាដែល គេអះអាងថា ជាខុនដូរបស់លោក ឧកញ៉ា ដួង ងៀប
ជួលទៅឱ្យជនបរទេសស្នាក់នៅ ហើយបានធ្វើការឃាត់ខ្លួនឈ្មោះ ដួង គឹម ឡុង
ដែលជាប្អូនរបស់ដួង ឆាយ ដោយដក ហូតបាន អាវុធ ខ្លីម៉ាក រ៉ូឡូ ១ ដើមពីឈ្មោះ ដួង
គឹមឡុង នេះ និងអាវុធម៉ាកអាកាស្វ័យ បត់១ ដើមទៀត ត្រូវបានរកឃើញនៅក្នុង
រថយន្ដមែកសឺដែស ពណ៌ស ស៊េរីទំនើប រួម ទាំងរថយន្ដ ១គ្រឿងទៀត ម៉ាក អ៊ិនហ្វីនី
ទីហ្វ ដែលរថយន្ដទាំង ២គ្រឿងខាងលើ ត្រូវបានគេអះអាងថា ជិះដោយកូនប្រុស
របស់ឧកញ៉ា ដួង ងៀប នៅពេលបង្កហេតុ កាលពីយប់ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើ លោក ឧត្ដមសេនីយ៍ យ៉ា គឹមអ៊ី មេបញ្ជាការកង
រាជអាវុធហត្ថ រាជធានីភ្នំពេញ បានថ្លែង ប្រាប់អ្នកកាសែតឱ្យដឹងថា
ពាក់ព័ន្ធករណី ខាងលើនេះ កូនប្រុសរបស់លោកឧកញ៉ា ដួង ងៀប
គឺពាក់ព័ន្ធទៅនឹងបទល្មើសចំនួន ២ ផ្សេងគ្នា ទី១ ប្រើហិង្សាដោយអាវុធ បង្ក
របួសស្នាមលើអ្នកដទៃ និងទី២ ពាក់ព័ន្ធការ ប្រើប្រាស់អាវុធខុសច្បាប់ ។
ប្រភពព័ត៌មាន ដែលនាំគ្នាខ្សឹបខ្សៀវ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៣
បានបង្ហើបឱ្យដឹងថា ខណៈដែលសមត្ថកិច្ច អាវុធហត្ថធ្វើការ បញ្ជូនកូន ប្រុស
លោកឧក ញ៉ា ដួង ងៀប ម្នាក់ ឈ្មោះ ដួង គឹមឡុង ទៅតុលាការ ដើម្បីសួរនាំ
និងចោទប្រកាន់ រួចហើយធ្វើការតាមចាប់ខ្លួនឈ្មោះ ដួង ឆាយ
រួមទាំងនឹងអង្គរក្សចំនួន ២នាក់ទៀត នោះ មានការលេចឮព័ត៌មានថា ក្រុមគ្រួ សារ
របស់ក្មេងទំនើងខាងលើនេះ បានកំពុង រត់ការខ្វែងដៃខ្វែងជើង រហូតដល់រកអន្ដរា
គមន៍ពីអ្នកធំៗរួមទាំងស្វែងរកការជួបចរចា ជាមួយនឹងភាគីជនរងគ្រោះ
ដើម្បីសុំបញ្ចប់ រឿងផងដែរ ។ ឥឡូវនេះគេកំពុងរង់ចាំ
មើលចំណាត់ការរបស់តុលាការថា តើនឹង ចាត់ការរឿងនេះដោយរបៀបណា ព្រោះ
កូនប្រុសឈ្មោះ ដួង ឆាយ នេះ កន្លងមក ធ្លាប់បង្កភាពអសន្ដិសុខ
នៅក្នុងរាជធានីភ្នំ ពេញ ជាញឹកញាប់មកហើយ មិនដែលបាន ស្គាល់គុកម្ដងណានោះទេ។
សូមបញ្ជាក់ថា លោក ដួង ឆាយ ដែលល្បាញល្បីដោយការបាញ់បោះ
វាយតប់កក្រើករាជធានីភ្នំពេញរូបនេះ កាលពីលោកឧត្តសេនីយ៍ទោ ទូច ណារ៉ុថ
នៅជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានចាប់នឹងបញ្ជូនទៅតុលាការ
ព្រមទាំងដាក់ឃុំបាន២សប្តាហ៍ផងដែរ តែក្រោយមកមានការអន្តរាគមន៍ខ្វែងខ្វាត់
ពីលោកឧត្តមសេនីយ៍ ដួង ងៀប ក៏ដោះលែងវិញទៅ៕
6 comments:
You motherfucker. Your parents must be animal not to provide you proper guidance and discipline in life. pig!!!!
NATO = NO ACTION, TALKED ONLY FOR CPP PARTY,
ARRESTED AND RELEASED, ARRESTED AND RELEASED
IT IS THE TO CHANGE,, CROOKED OFFICIAL, IT WILL HURT UR ELECTION., IN JULY 2013
CPP = IMPUNITY . It doesn't matter how many times he has been arrested , he has
gone through prison revolving door .
He is digging a hole for himself & CPP . Hun Sen cannot do anything to the
Dong Nguyen ( Duong Ngiep ) family because he is Viet's spies in MI , sent from Hanoi
to watch Hun Sen .
I think all khmer people get up and shoot this kids to day any kids who in a hight range political act like this. all poor khmer get together and shoot them one by one till they all acting good for the society.if poor khmer get to gether those rich kid just a bunch of shit poor khmer shit out. shoot them if they are bad. the court should role out take these rich kids kill them all one they do not respected the law.
This piglet look so ugly even Yummareaj doesn't want this Pig in HELL because he has an ugly's face and ugly body.This Pig ah chhay too fat n' ugly eat too much looking for trouble in Restaurant because he was hungry all the time.Yummareaj is waiting for him,if he keep on acting like thugs on the street ah chhay will be pull down alive by Yummabal the boss of Yummareaj not even his Cpp daddy can help him.
HunTo
deco sen, needed to clean up crooked officials, before too late,
election day is coming up soon,
Post a Comment