Speaking during the opening ceremony for new building in the province of Kampot, Hun Sen said, the Banteay Meanchey provincial governor was replaced because he will be named a legislative candidate for the up-coming national elections on July 28th.
He added, eight out of ten governors who were replaced because of their retirement age are representatives from Siem Reap, Kampong Thom, Kampong Cham, Steung Treng, Phnom Penh, Kandal, Kampong Speu, and Mondolkiri while the Udor Meanchey governor was replaced because of health issues.
Cambodia’s governors hold their positions for four years as mandated. The replacement process of the ten representatives from the provinces started April 14th.
កំពត ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន
សែន បានប្រកាសនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ថា ចៅហ្វាយខេត្ត៨រូប ត្រូវបានចូល
និវត្តន៍ ព្រមទាំង២រូបផ្សេងទៀត ត្រូវបានផ្លាស់ប្តូរតំណែង
និងឈរឈ្មោះជាតំណាងរាស្រ្ត។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនូវអគារសាលាខេត្ត ផ្លូវថ្នល់ សួនច្បារ រួមនិងសមិទ្ធផលក្នុងខេត្តកំពត ជា ច្រើនផ្សេងទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣ ថា ចៅហ្វាយខេត្ត ដល់អាយុចូលនិវត្តមាន ៨ រូប រួមមានលោកស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប,លោកឈុន ឈន់ អភិបាល ខេត្តកំពង់ធំ ,លោក ហ៊ុន ណេង អភិបាល ខេត្តកំពង់ចាម ,លោកឡូយ សុផាត អភិបាល ខេត្តស្ទឹងត្រែង,លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ,លោកឈុន ស៊ីរុន អភិបាលខេត្តកណ្តាល ,កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ និងលោកចាន់ យឿន អភិបាលខេត្តមណ្ឌលគិរី។ ចំណែកអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ិច សុខិន ដែលមានបញ្ហាសុខភាព ក៏ត្រូវផ្លាស់ប្តូរដែរ។ រីឯអភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុង អឿន ក៏ត្រូវប្តូរចេញដែរ ដោយសារលោកត្រូវ ទៅឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រ។
សម្តេចតេជោ បានបញ្ជាក់ថា “ឆ្នាំចាស់បានកន្លងផុត អាណត្តិចាស់ អាណត្តិទី១ ក៏បានកន្លងផុត ហើយអាណត្តិទី២ក៏បានឈានចូលមកដល់ ហើយ អាណត្តិចាស់របស់អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុកក៏ត្រូវបានបញ្ចប់ត្រឹមឆ្នាំចាស់ ហើយអាណត្តិថ្មីក៏បាន មកដល់ គឺអាណត្តិទី២នៃអភិបាលខេត្ត…បានសេចក្តីថា អាណត្តិទី១ត្រូវបានបញ្ចប់នៅថ្ងៃទី១៤ ខែមេសា ព្រះរាជក្រឹត្យបានចេញហើយ ហើយអនុក្រឹត្យនៃ បណ្តាអនុខេត្តទាំងឡាយក៏បានចេញហើយដែរ ពីម្សិល បោះត្រា និងចុះហត្ថលេខាតាំងពីមុនចូលឆ្នាំ ក៏ប៉ុន្តែត្រូវរង់ចាំព្រះរាជក្រឹត្យចេញសិន”។
ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា អាយុចូលនិវត្តអាចពន្យារពេលបាននៅរយៈពេលមុន ប៉ុន្តែមិនអាចពន្យារតទៅទៀតបានទេ។
សម្តេចនាយករដ្ឋមន្រ្តីបាន ជំរុញឲ្យមន្រ្តីពាក់ព័ន្ធក្នុងខេត្តទាំងអស់ បន្តខិតខំអភិវឌ្ឍនៅ ចំណុចដែលនៅសេសសល់បន្ថែមទៀត សម្រាប់ឆ្នាំថ្មី។ សម្តេចក៏បាន បញ្ជាក់ផងដែរថាអភិបាលខេត្តកំពតលោក ខូយ ឃុនហួ និងអភិបាលស្រុក អភិបាលរងទាំងអស់ មិនត្រូវបានផ្លាស់ប្តូរនោះទេ៕

6 comments:
I know for sure that Hun Sen's brother, Hun Neng, and Kep Chuktema will not be forcibly retired even they have reached the age of retirement. In fact they will be promoted to run for parliament. After they are elected, they will be given powerful positions within the government. Hun Sen was rumored a long time ago that he wanted to give his brother a position of Minister of Interior or Minister of Defense. I think Hun Neng will get one of these positions after he got elected in the upcoming election in July. Pure nepotism!
ដប់ មិនបានមួយជ្រក់
Will the new governors protect & serve Khmers or Yuon ?
look like all the khmer will be go and the youn will be coming to claim the power .
time to youn kids taking the power on Khmer territory. one by one the Khmer lost the land. to day all the ten name announce above. next the time for Hun family will out of power youn will be Khmer boss.
I would hate to pose this suggestion - but may be, and just may be young yuons is more tolerant to Khmers in Cambodia than Khmers like the ones from KR/PolPot people who killed their own people with all means. Certainly many of those leading KR killers are still around like Hun Sen, Heng Samrin, Chea Sim and their brothers!!! We can only speculate on these - not until we can rid of the CPP and replace it with a more trust worthy political party.
Young youns don't speak Vietnamese that good. They like Khmer tradition and language better. They are like the American pilgrims. Though they still love the Queen of England, they are not patriotic to the Queen, they have nothing tied down to England but to the land they live in America. Remember, any change in the CPP is better than no change.
Post a Comment