A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 25 April 2013

Crocodile Grandmother to appeal the Phnom Penh Court's decision to drop her lawsuit against former Phnom Penh Governor Kep Chukema យាយ​ក្រពើ​ត្រៀម​ដាក់​លិខិត​ទៅ​តុលាការ​បញ្ជាក់​រឿង​មិន​ចាត់ការ​បណ្ដឹង

Read the English article about Phnom Penh Court dropping Crocodile Grandmother's lawsuit against Governor Kep Chuktema here.
 
ដោយ ទេព សុរ៉ាវី RFA Service.
2013-04-25
កែប ជុតិមា ៣០៥
អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​សាលា​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ​២០១៣។
RFA/Sok Serey 
 
មេធាវី​ដើម​បណ្ដឹង​ដែល​ប្ដឹង​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា នៅ​មិន​ទាន់​ច្បាស់​ពី​មូលហេតុ​នៃ​ការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​បណ្ដឹង​របស់​អ្នកស្រី ឈិន សុគន្ធារី ហៅ យាយ​ក្រពើ ជុំវិញ​រឿង​ទំនាស់​ដីធ្លី​ជាង ៣៤​ហិកតារ​នៅ​ឡើយ​ទេ។ យាយ​ក្រពើ​បាន​ចោទ​អភិបាល​ជិត​ផុត​អាណត្តិ លោក កែប ជុតិមា និង​បក្ខពួក ថា​បាន​រំលោភ​យក​ដី​របស់​គាត់ និង​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១០០​លាន​ដុល្លារ។
លោក សុក សំអឿន មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ឈិន សុគន្ធារី ហៅ​យាយក្រពើ ត្រៀម​ដាក់​លិខិត​ផ្លូវ​ការ​ទៅ​តុលាការ​ភ្នំពេញ នៅ​ពេល​ឆាប់ៗ ឲ្យ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​របស់​ ព្រះរាជអាជ្ញា ជុំវិញ​បណ្ដឹង​បណ្ដឹង​ទាស់​ទៅ​អភិបាល​ក្រុង​ភ្នំពេញ។
អ្នកស្រី ឈិន សុគន្ធារី ហៅ​យាយក្រពើ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប (Layimex Holding Grop) បាន​ដាក់​ពាក្យ​ប្ដឹង​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​គូកន​ពី​បទ​ប្រើ​អំណាច​ដោយ​រំលោភ ការ​ក្លែងបន្លំ ការ​ធ្វើ​ប័ណ្ណ​ដោយ​បំពាន និង​ការ​ធ្វើ​របាយការណ៍​ភូត​កុហក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា អ្នកស្រី​បាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ។
ក្នុង​បណ្ដឹង​របស់​អ្នកស្រី ចុះ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៣ អ្នកស្រី​បាន​ទាមទារ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក កែប ជុតិមា និង​គូកន​តាម​ច្បាប់ និង​ប្ដឹង​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១០០​លាន​ដុល្លារ ពិសេស​ស្នើ​សុំ​ឲ្យ​រដ្ឋ​ប្រគល់​ដី​ទំហំ​ជាង ៣៤​ហិកតារ​ឲ្យ​អ្នកស្រី​គ្រប់គ្រង​វិញ។

ទោះ​បី​ពាក្យ​បណ្ដឹង​នេះ​ត្រូវ​បាន​ធ្លាក់​ក្នុង​ដៃ​តុលាការ​ហើយ​ក្ដី ក៏​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​កាល​ពី​ពេល​ថ្មីៗ ដោយ​សម្រេច​តម្កល់​រឿង​នេះ​ទុក​ឥត​ចាត់ការ។ ដោយ​ក្នុង​លិខិត​នោះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ។
មេធាវី​ការពារ​ក្ដី​អ្នកស្រី ឈិន សុគន្ធារី គឺ​លោក សុក សំអឿន ពន្យល់​ថា មាន​ករណី​ពីរ​ដែល​លោក​សង្ស័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​តុលាការ។ ទី​១ មិន​ដឹង​ថា តើ​ព្រះរាជអាជ្ញា​រង​លោក មាស ច័ន្ទពិសិដ្ឋ សម្រេច​តម្កល់​រឿង​មិន​ចាត់ការ​លើ​បណ្ដឹង ដោយសារ​តែ​កូន​ក្ដី​របស់​លោក​ដាក់​កាលបរិច្ឆេទ​ខុស​ក្នុង​ពាក្យ​បណ្ដឹង ឬ​ក៏​ទី​២ សម្រេច​តម្កល់​រឿង​មិន​ចាត់ការ​លើ​រឿង​ព្រហ្មទណ្ឌ។
លោក សុក សំអឿន៖ «ប្រហែល​ជា​អាច​ពាក់ព័ន្ធ​បច្ចេកទេស​គ្រាន់​តែ​គេ​មិន ​ចាត់ការ​បណ្ដឹង​ទេ តែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា ព្រះរាជអាជ្ញា​សម្រេច​យ៉ាង​ម៉េច​ទេ គ្រាន់​ពាក្យ​បណ្ដឹង​យើង​ឃើញ​អ្នកស្រី សុគន្ធារី គាត់​ដាក់​ថ្ងៃ​ខែ​ច្រឡំ ខែ​សីហា ឆ្នាំ​២០១៣ ដល់​អ៊ីចឹង​ទៅ​ព្រះរាជអាជ្ញា​គាត់​លើក​ចោល​អា​ហ្នឹង។ ដូច្នេះ​ប្រហែល​ជា​អ្នកស្រី​ត្រូវ​ដាក់​ពាក្យ​ម្ដង​ទៀត​ហើយ​មើល​ទៅ ដើម្បី​ឲ្យ​ត្រូវ​ថ្ងៃ​ខែ។ តាម​មើល​បើ​ទុក​អត់​ចាត់​ការ​រឿង​ព្រហ្មទណ្ឌ អ៊ីចឹង​យើង​តវ៉ា​ទៅ​សាលាឧទ្ធរណ៍ តែ​បើ​អត់​ចាត់​ការ​បណ្ដឹង យើង​ដាក់​ពាក្យ​បណ្ដឹង​ម្ដង​ទៀត»
ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។
អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ។ ទោះ​ជា​យ៉ាង​ណា ទាំង​អ្នកស្រី ឈិន សុគន្ធារី ទាំង​លោក កែប ជុតិមា ធ្លាប់​ត្រូវ​បាន​លោក មាស ច័ន្ទពិសិដ្ឋ កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ដូច​គ្នា កាល​ពី​ដើម​ខែ​មេសា។ ប៉ុន្តែ​លោក កែប ជុតិមា មិន​បាន​ចូល​ឆ្លើយ​បំភ្លឺ​ទេ។ រី​ឯ​ដើម​បណ្ដឹង អ្នកស្រី ឈិន សុគន្ធារី ក៏​មិន​បាន​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់​ចំពោះ​ព្រះរាជអាជ្ញា​ដែរ តែ​មេធាវី​លោក សុក សំអឿន សរសេរ​សារណា​ការពារ​បណ្ដឹង​ឲ្យ​អ្នកស្រី។
អ្នកស្រី ឈិន សុគន្ធារី កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ច្បាប់​ខ្លួន​របស់​អាជ្ញាធរ បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ៦​ខែ ពី​បទ​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​លើ​ដី​ទំហំ​ជាង ៣៤​ហិកតារ តាម​បណ្ដឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ អ្នកស្រី ឈិន សុគន្ធារី បាន​ប្ដឹង​បក​ទៅ​លោក កែប ជុតិមា វិញ បន្ទាប់​ពី​ដី​រឹប​អូស​រួច ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ផ្សេង និង​មិន​បាន​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: