A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 25 April 2013

Cambodian and Thai PMs agreed to keep peace along the two countries' borders នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ព្រមព្រៀង​រក្សា​ស្ថិរភាព​ព្រំដែន​ប្រទេស​ទាំង​ពីរ

Cambodia's PM Hun Sen met Thai PM Yingluck Shinawatra on the sideline of the Asean Meeting in Brunei on 24th and 25th April and both agreed to keep peace along the borders between the two countries,
 
(ថ្ងៃទី 25 មេសា 2013,) | ដោយ: រតនា CEN

ភ្នំពេញ: នៅក្រៅ​​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៣ ប្រមុខ​ដឹកនាំ​កម្ពុជា និង​ថៃ បាន​ឆ្លៀត​ជួបគ្នា ដោយ​ព្រមព្រៀង​រក្សា​​ស្ថិរភាព នៅតាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ជា​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​ជាថ្មីទៀត ខណៈ​ដែល​ប្រទេស​កម្ពុជា និង​ថៃ ទើបតែ​តតាំង​ក្តី នៅ​តុលាការ​ឡាអេ ជុំវិញ​សំណុំរឿង​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ​។​

​ លោក កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេស ដែល​ទើបតែ​អមដំណើរ​សម្តេច​ហ៊ុន​សែន វិលត្រឡប់​មក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៣ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា ក្នុងពេល​សម្រាក ពិសារ​កាហ្វេ នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្តេច ហ៊ុន សែន បាន​ជួប​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ីង​ឡាក់​។ ជំនួប​រយៈពេល​ខ្លី​នោះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំងពីរ បាន​ផ្តោត​សំខាន់​លើ​ការជំរុញ​ការកសាង​មិត្តភាព និង​សន្តិភាព​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ ឲ្យ​រក្សា​បាន​ល្អ​។​

លោក កៅ គឹមហួន បានបញ្ជាក់ថា "សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី យ៉ីង​ឡាក់ មិន​មាន​លើក​ឡើង​ទេ ពី​បញ្ហា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ​។ ប៉ុន្តែ​នៅពេល​ឈប់សម្រាក ក្រៅ​កិច្ចប្រជុំ​អាស៊ាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ការជួប​ខ្លី​មួយ ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ ពាក់ព័ន្ធ​នឹង​បញ្ហា​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំប្រទល់ ឲ្យ​បន្ត​អ្វី​ដែល​សុខសាន្ត​នៅតាម​ព្រំប្រទល់ ហើយ​ធ្វើ​យ៉ាងណា​ជំរុញ​សេដ្ឋកិច្ច និង​ការរកស៊ី​ជាមួយគ្នា ជា​ប្រក្រតី ហើយ​ធ្វើ​យ៉ាងណា មិនឲ្យ​មាន​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ទេ​"។​


​ ភ្លាមៗ ក្រោយ​ពី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ ដឹកនាំ​គណៈប្រតិភូ​រៀងៗ​ខ្លួន ឡើង​ការពារ និង​លើក​ឡើង​ទឡ្ហីករណ៍​នានា នៅ​សវនាការ​តុលាការ​ឡាអេ កាលពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩​មេសា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា សម្តេច​បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយនឹង​លោក​ស្រី យ៉ីង​ឡាក់ ហើយក៏​បាន​ព្រមព្រៀង​គ្នា​រក្សា​សន្តិភាព និង​ស្ថិរភាព​តាម​ព្រំដែន បើទោះបីជា​តុលាការ​ឡាអេ ចេញ​សេចក្តីសម្រេច​បែបណាក៏ដោយ ជុំវិញ​សំណុំរឿង​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​នឹង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។

​សេចក្តីសម្រេច​នោះ ត្រូវ​គេ​រំពឹងថា តុលាការ​ឡាអេ នឹង​ចេញ​នៅមុន​ដាច់​ឆ្នាំ​២០១៣ ខណៈ​ដែល​ភាគី​កម្ពុជា និង​ថៃ ត្រូវដាក់​បន្ថែម​ផែនទី និង​ឯកសារ​មួយចំនួន ទៅកាន់​តុលាការ​ឡាអេ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​២៦​មេសា ឆ្នាំ​២០១៣​។ កម្ពុជា​ត្រៀម​នឹង​ដាក់​ទៅ​នៅ​ថ្ងៃ​ទី​២៥ ឬក៏​ថ្ងៃទី​២៦​មេសា​។ រីឯ​ថៃ ប្រកាសថា ដាក់​ទៅ​នៅ​ថ្ងៃ​ទី​២៦​មេសា ឆ្នាំ​២០១៣៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZDk5YzU1OD#sthash.6Udfivcd.dpuf

No comments: