A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 2 April 2013

Cambodian armed forces begins military exercise by firing many rounds of BM-21 and 130mm rockets ព្រឹកនេះកម្ពុជា សមយុទ្ធបាញ់ គ្រាប់ពិត BM-21និង អាវុធធុនធ្ងន់ ១៣០មិល្លីម៉ែត្រ


Photo by DAP-NEWS
ដោយៈ សយ សុភាព
កំពង់ស្ពឺៈ  នៅវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃ អង្គារ ទី០២ ខែមេសា ឆ្នាំ២០១៣ នេះ កងទ័ពកម្ពុជាបានចាប់ផ្តើម ធ្វើលំហាត់សម យុទ្ធបាញ់ គ្រាប់ពិតកាំភ្លើងប្រតិកម្ម BM-21 និងកាំភ្លើងត្បាល់ ១៣០មិល្លីម៉ែត្រ ជាលើកទី២ នៅតំបន់អាសេអូ ក្នុងភូមិ សាស្រ្ត ស្រុកភ្នំ ស្រួច។
នៅទីលានធ្វើសមយុទ្ធគេសង្កេតឃើញកាំភ្លើងធំប្រភេទ BM-21 និងកាំភ្លើងត្បាល់១៣០មិល្លីម៉ែត្រ ថ្មីៗជាច្រើន គ្រឿង ដែលមានចងភ្ជាប់ជាមួយមែកឈើ គ្របពីលើផងនោះ បានដាក់តម្រៀមគ្នានៅតាមគោលដៅរៀងៗខ្លួន រីឯកងកម្លាំងកាំភ្លើងធំ ក៏បានត្រៀមលក្ខណៈយ៉ាងអង់ អាច ក្លាហាន និងប្រកបដោយភាពប៉ិនប្រសប់។
ការបាញ់គ្រាប់ពិតនូវប្រភេទកាំភ្លើងធំនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ រួមនិងមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផ្សេងទៀត។
លោកឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃទ័ពជើងគោក និងជាបញ្ជាការកងកាំភ្លើងធំ បានប្រាប់ ក្រុមអ្នកសារព័ត៌មានមុនពេលធ្វើសមយុទ្ធ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ថា ការធ្វើសមយុទ្ធនេះ ដើម្បី បង្ហាញកេត្យានុភាពជាតិ មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ។ លោកបន្តថា ការបាញ់ចែកចេញជា២ដំណាក់កាល ដំណាក់កាលទី១ បាញ់អាវុធធុនធ្ងន់ ១៣០មីល្លីម៉ែត្រ ១គ្រាប់ម្តង និងដំណាក់កាលទី២បាញ់អាវុធប្រតិកម្ម BM21 ក្នុងរយៈ ចម្ងាយ ១៦គីឡូ ម៉ែត្រ ឆ្ពោះទៅកាន់គោលដៅភ្នំចង្អោធំ ជាប់ព្រំប្រទល់៣ស្រុក គឺស្រុកបរសេដ្ឋ ស្រុកសំរោងទង និងស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ។

លោកក៏បានឲ្យដឹងទៀតថា ការធ្វើសមយុទ្ធនេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងកាំភ្លើងធំ បានហ្វឹកហាត់អស់រយៈ ពេល៤ខែមកហើយ។
លោកឧត្តមសេនីយ៍បានបន្តថា អាវុធដែលបានយកមកសាកល្បង បាញ់នាពេលនេះ គឺជាអាវុធថ្មី ដែលទើបនាំចូលពីបរទេស ដើម្បីបំពាក់ដល់ កងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី ខុសពីអាវុធ ដែលបានបាញ់សាកល្បង កាលពីឆ្នាំ២០១០កន្លងទៅ នៅឯស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាអាវុធចាស់ៗសល់ពីសង្គ្រាម។
លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹង ប្រែងរវាងគណៈកម្មការហ្វឹកហ្វឺន អគ្គបញ្ជាការ បញ្ជាការដ្ឋានកង អង្គរក្ស កងទ័ពជើងទឹក និងក្រុមយោធាចារ្យរបស់ជំនាញកាំភ្លើងធំ ដែលបាសហ ការគ្នាល្អ និងបានបំពេញតាមតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកបានចាត់ទុក ការបាញ់សាកល្បងនាពេលនេះថា ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ក្នុងការបង្ហាញនូវសមត្ថភាពរបស់ កងយោធពលខេមរភូមិន្ទ អំពីបច្ចេកទេសប្រើប្រាស់អាវុធ ដើម្បីការពារបូរណភាពទឹកដី ទប់ទល់រាល់មហិច្ឆ តារំលោភឈ្លានពាន របស់ខ្មាំងសត្រូវ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អ ជាមួយអាជ្ញាធរដែនដី ដើម្បីការពារសន្តិសុខ តំបន់គ្រាប់ធ្លាក់ ធានាបានសុខសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ។
បើតាមមន្រ្តីយោធាកម្ពុជា បានឲ្យដឹងថា កាំភ្លើង BM-21 ជាប្រភេទកាំភ្លើងប្រតិកម្ម មាន៤០កាណុង ដែលគេប្រើ សម្រាប់បាញ់គាំទ្រនៅក្នុងសមរភូមិប្រយុទ្ធ ហើយកាំភ្លើងដែលធ្វើសមយុទ្ធនាព្រឹកនេះ សុទ្ធតែកាំភ្លើងដែលទើបនាំ ចូលថ្មីទាំងអស់ មិនមែនជាប្រភេទកាំភ្លើងចាស់ៗ ដូចការធ្វើសមយុទ្ធនៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១០នោះ ទេ៕
Photo by DAP-NEWS

No comments: