A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 2 April 2013

Cambodia fires many rounds of BM-21 and 130 mm rockets in military exercise this morning កម្ពុជា​បាញ់​កាំ​ជ្រួញ​ហ្វូង​ BM-21​និង​អាវុធ​ធុន​ធ្ងន់​១៣០​មី​ល្លី​ម៉ែត្រ​នៅ​ព្រឹក​នេះ​


 
ដោយ​ ៖ ថ្ងៃទី 02 មេសា 2013ម៉ោង Nokor Wat News
​ខេត្តកំពង់ស្ពឺ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៣​នេះ​ កងទ័ព​កម្ពុជា​ត្រៀម​រួច​ជា​ស្រេច​ ដើម្បី​ធ្វើ​នាំ​គ្នា​ធ្វើ​លំ​ហាត់​សមយុទ្ធ​បាញ់​គ្រាប់​ពិត​កាំភ្លើង​ កាំជ្រួច​ហ្វូង​ប្រតិកម្ម​ BM-21​ និង​កាំភ្លើងត្បាល់​ប្រភេទ​១៣០​មី​ល្លី​ម៉ែត្រ​ ជា​លើក​ទី​២​ នៅ​តំបន់​អា​សេ​អូ​ ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំ​ ស្រួច​ ខេត្តកំពង់ស្ពឺ​។​
​នៅ​ទីលាន​សមយុទ្ធ​គេ​សង្កេត​ឃើញ​រថយន្ត​ដឹក​ កាំជ្រួច​ហ្វូង​ BM-21​ និង​កាំភ្លើងត្បាល់​១៣០​មី​ល្លី​ម៉ែត្រ​ បាន​ដាក់​តំរៀប​គ្នា​នៅ​តាម​គោលដៅ​រៀងៗ​ខ្លួន​ រីឯ​កងកម្លាំង​កាំភ្លើង​ធំ​ ក៏​បាន​ត្រៀមលក្ខណៈ​យ៉ាង​អង់អាច​ក្លាហាន​ និង​ប្រកបដោយ​ភាព​ប៉ិន​ប្រសប់​។​
​លោក​ឧត្តមសេនីយ៍ឯក​ ឥត​ សា​រ៉ាត់​ អគ្គមេបញ្ជាការ​រង​នៃ​ទ័ពជើងគោក​ និង​ជា​បញ្ជាការ​កងកាំភ្លើងធំ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​មុន​ពេល​ធ្វើ​សមយុទ្ធ​ នា​ព្រឹក​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៣​ថា​ ការ​ធ្វើ​សមយុទ្ធ​នេះ​ ដើម្បី​បង្ហាញ​កេ​ត្យា​នុ​ភាព​ជាតិ​ មិនមែន​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ណាមួយ​នោះ​ទេ​។​

​កាំជ្រួច​ហ្វូង​ BM-21​ ជា​ប្រភេទ​កាំភ្លើង​ប្រតិកម្ម​ មាន​៤០​កាណុង​ ដែល​គេ​ប្រើ​ សម្រាប់​បាញ់​គាំទ្រ​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ ហើយ​កាំភ្លើង​ដែល​ធ្វើ​សមយុទ្ធ​នា​ព្រឹក​នេះ​ សុទ្ធតែ​កាំភ្លើង​ដែល​ទើប​នាំ​ ចូល​ថ្មី​ទាំងអស់​ មិនមែន​ជា​ប្រភេទ​កាំភ្លើង​ចាស់ៗ​ ដូច​ការ​ធ្វើ​សមយុទ្ធ​នៅ​ខេត្តកំពង់ឆ្នាំង​ កាលពី​ឆ្នាំ​២០១០​នោះ​ ទេ​៕

No comments: