ខេត្តកំពង់ស្ពឺ:
កងទ័ពកម្ពុជា ក្នុងឯកសណ្ឋានប្រយុទ្ធ
បានបាញ់គ្រាប់ពិតកាំភ្លើងប្រតិកម្ម BM21 និងកាំភ្លើងធំ ១៣០
មិលី្លម៉ែត្រ នៅបន្ទាយកងទ័ព ACO ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣។ ពិធីបាញ់គ្រាប់ពិតនោះ
បានធ្វើឡើងក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ ទៀ បាញ់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ផ្តើមដំបូង
កងទ័ពកម្ពុជាបានបាញ់កាំភ្លើងធំ ១៣០ មិលី្លម៉ែត្រ
ដែលបានដាក់តម្រៀបគ្នានៅតាមគោលដៅក្នុងទីលានបាញ់គ្រាប់ពិត។
បន្ទាប់មកជាការបាញ់កាំភ្លើងប្រតិកម្ម BM21 ក្នុងរយៈចម្ងាយ ១៦
គីឡូម៉ែត្រ ក្នុងគោលដៅទៅកាន់ភ្នំចង្អោធំ នៅព្រំប្រទល់ ៣ ស្រុក
គឺស្រុកបសេដ្ឋ ស្រុកសំរោងទង និងស្រុកភ្នំស្រួច
ក្នុងខេត្តកំពង់ស្ពឺ។
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់
បានបញ្ជាក់ថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនាពេលនេះ
ដើម្បីបង្ហាញកិត្យានុភាពជាតិ
ហើយមិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ។
សមយុទ្ធ
បាញ់គ្រាប់ពិតរបស់កងទ័ពកម្ពុជានាព្រឹកនេះ
បានធ្វើឡើងបន្ទាប់ពីកងកម្លាំងកាំភ្លើងធំបានហ្វឹកហាត់អស់រយៈពេល
៤ខែមកហើយ។
កាំភ្លើងប្រតិកម្ម BM21 និងកាំភ្លើងធំ ១៣០
មិលី្លម៉ែត្រ ដែលបានយកមកបាញ់សាកល្បងនាពេលនេះ គឺជាអាវុធថ្មី
ដែលទើបនាំចូលពីបរទេស ដើម្បីបំពាក់ដល់កងយោធពលខេមរភូមិន្ទ
ក្នុងការការពារបូរណភាពទឹកដី។ កាំភ្លើង BM21 ប្រភេទ ៤០ កាណុងនាពេលនេះ
គឺខុសពីអាវុធដែលបានបាញ់សាកល្បងកាលពីឆ្នាំ២០១០
នៅឯព្រលានយន្តហោះក្នុងខេត្តកំពង់ឆ្នាំង៕ S
No comments:
Post a Comment