A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 18 April 2013

Analysis: What Thailand wants now is not the Preah Vihear temple! អ្វី​​ដែល​​ថៃ​​ចង់​បាន​​នៅ​​ពេល​​នេះ​​គឺ​​មិន​​មែន​​តួ​​ប្រា​​សាទ​​ព្រះ​វិហារ​​ទេ!

នៅ​ក្នុង​វេទិ​កា​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាកា​យុត្តិ​ធម៌​ អន្តរ​ជាតិ​ (ICJ)​ ​ក្នុង​ទី​ក្រុង​ឡា​អេ​ នា​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ភាគី​ថៃ​បាន​ទទួល​ស្គាល់​ថា​ ប្រាសាទ​ព្រះ​វិហារ​គឺ​ជា​ប្រសាទ​របស់​ខ្មែរ​ ។​
បើ​ទោះ​ជា​យ៉ា​ង​នេះ​ក្តី​ គេក៏នៅ​អាច​មើល​ឃើញ​ថា​ អ្វី​ដែល​ភាគី​ថៃ​ ​ចង់​បាន​ទំនង​ជាទឹក​ដី​នៅ​តំបន់​ប្រា​សាទ​ព្រះ​វិហារ​ ដែល​ពួកគេ​រំពឹង​ថា​ នឹង​អាច​រៀប​ចំ​ធ្វើ​ជា​តំបន់​​ទេស​ចរណ៍​រួម​គ្នា​រ​វាង​កម្ពុជា​និង​ថៃ​ ។​
គេ​នៅ​អាច​មើល​ឃើញ​ទៀតអំពីយុត្តិ​សាស្រ្ត​របស់​ថៃថា​ ​ដើម្បី​ទទួល​បាន​ចំណុច​ព្រម​ព្រៀង​រួម​គ្នា​មួយ​ ​ក្នុង​​ការ​​អភិ​វឌ្ឍន៍​តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​ ដែល​​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ដ៏​សំខាន់​មួយ​នេះ​ ​ថៃ​ចាំ​បាច់​ត្រូវ​តែ​បង្កើត​ភាព​ស្មុគ​ស្មាញ​ជា​ច្រើន​ អោយ​ភាគី​កម្ពុជា​ខិត​ខំ​ប្រឹង​ប្រែង​​ទប់​​ទល់​​ ដែល​​នៅ​​ទី​​បញ្ចប់​​ ​ពួក​​គេ​​​នឹង​​ទទួល​​បាន​​នូវ​​ផល​​ប្រយោជន៍​​តាម​ការ​ដែល​​គេ​​រំពឹង​​ទុក​​ ​។​
តាម​ការ​កត់​សម្គាល់​ទៅ​លើ​សេចក្តី​ថ្លែង​ហេតុ​របស់​ភាគី​ថៃ​ដែល​ត្រូវ​ បាន​ចាក់​ផ្សាយ​តាម​ទូរ​ទស្សន៍​អន្តរ​ជាតិ​ ​អ្វី​ដែល​សំខាន់​សំរាប់​ថៃ​ គឺ​ទឹក​ដី​ជុំវិញ​ប្រា​សាទ​ព្រះ​វិហារ​ទំហំ​៤,៦​ ​គម​ក្រឡា​ ​ដែល​ពួក​មេដឹក​នាំ​ថៃ សំអាង​ថា​ ​សាល​ក្រម​របស់​តុលាការ​អន្តរ​ជាតិក្រុង​ឡា​អេ​ ពុំបាន​កាត់​សេចក្តី​បែង​ចែក​ទឹក​ដី​តំបន់​នោះ​​ថា​ ​ជា​ទឹក​ដី​របស់​កម្ពុជា​ទេ​ ​។​
ភាគី​ថៃ​ ​នៅ​តែ​ទទូច​អោយ​តុលាការ​អន្តរ​ជាតិ​មួយ​នេះ​ ​ទទួល​ស្គាល់​ផែន​ទី​ ដែល​គូស​ជា​ឯក​តោ​ភាគី​ ​ដោយ​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​១៩​៦២​ គឺ​នៅ​ក្រោយ​ពេល​ដែល​តុលាការ​ICJ​ នេះ​ បាន​កាត់​សេចក្តី​ប្រគល់​ ​ប្រសាទ​ព្រះ​វិហារ​មក​អោយ​ប្រទេស​កម្ពុជា​ ​។​​ ថៃ​បាន​គូស​ផែន​ទី​ជា​ឯកតា​ភាគី​ ដោយ​ហ៊ំ​ព័ទ្ធ​តំបន់​ជុំវិញ​ប្រា​សាទ​ព្រះ​វិហារ​ ​ថា​ជា​ទឹក​ដី​របស់​ខ្លួន​ ​ចាប់​តាំង​ពី​ចាញ់​ក្តី​កម្ពុជា​ ​នៅ​ឆ្នាំ​១៩៦២​ មក​ ​ហើយ​អះ​អាង​ថា​កម្ពុជា​ទទួល​ស្គាល់​ផែន​ទី​នោះ ។

ភាគី​កម្ពុជា​​ ​ដែល​​ដឹក​​នាំ​​ដោយ​​ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ លោក​ហោ ណាំហុង កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​បដិ​សេធ​នៅ​ចំពោះ​មុខ​អង្គ​តុលការ​អន្តរជាតិ​ថា​ ​កម្ពុជា​តាំង​ពី​ដើម​រៀង​មក​មិន​ដែល​ទទួល​ស្គាល់​ផែន​ទី​ ឯក​តោ​ភាគី​របស់ថៃ​នោះ​​ឡើយ​ ហើយ​កម្ពុជា​អះ​អាង​ថា​ សាល​ក្រម​របស់​តុលាការ​​អន្តរជាតិបានសំរេចសេចក្តីថា ប្រសាទព្រះវិហារគឺស្ថិតនៅក្នុងបូរណភាពដែនដីកម្ពុជា។ ហេតុ​នេះ​ ភាគី​កម្ពុជា​នៅ​តែ​មាន​ប្រៀប​ទៅ​លើ​ភាគី​ថៃ​ដដែល​គឺ​នៅ​ត្រង់​ចំណុច​មួយ​នៃ ​សាល​ក្រម​ដែល​សរ​សេរ​ថា​ ​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​ ​និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា​ ។​ ត្រង់​ចំណុច​នេះ​ កម្ពុជា​ភ្ជាប់​ ​ជា​មួយ​ពាក្យ​បណ្តឹង​របស់​ខ្លួន​ដែល​ស្នើ​អោយ​តុលាការ​នេះ​បក​ស្រាយ​ស្រាល​ ក្រម​ឆ្នាំ​១៩​៦២​នោះ​​នូវ​ឧប​សម្ព័ន្ធ​ដែល​មាន​ផែន​ទី​ក្នុង​គំរោង​អភិ​ វឌ្ឍន៍​តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​ ​ដែល​ត្រូវ​បាន​ដាក់់​ បញ្ចូល​ជា​សម្បត្តិ​បេតិ​កភ័ណ្ឌ​ពិភពលោក​ ​ដោយ​អង្គការ​ UNESCO​ ​កាល​ពី​ខែ​កក្កដា​ ​ឆ្នាំ​២០០៨​ កន្លង​មក​នេះ​ ។​
ជា​រួម​ ​ភាគី​ថៃ​ហាក់​ចង់​បំបែក​សំណុំ​រឿង​ប្រាសាទ​ព្រះ​វិហារ​ជា​ពីរ​ ​ដើម្បីបាន​សំរេច​គោល​ដៅ​របស់​ខ្លួន​។ ​ទី​១​ ​ថៃ​បាន​បង្ហាញ​ឥរិយា​បទ​ត្រឹម​ត្រូវ​របស់​ខ្លួន​ នៅ​ចំពោះ​មុខ​តុលាការ​អន្តរ​ជាតិ​ដែល​ថា​ ​ថៃ​មិន​បាន​ទាម​ទារ​យក​ប្រាសាទ​ព្រះ​វិហារ​ពី​កម្ពុជា​ទេ​ ​ព្រោះ​ថៃ​បាន​ទទួល​ស្គាល់​ថា​ ប្រាសាទ​ព្រះ​វិហារ​គឺ​ជា​របស់​​កម្ពុជា​ ​។ ​ឯ​បញ្ហា​ទី​២​ ​គឺ​ថៃ​ទំនង​ជា​បដិសេធ​ផែន​ទី​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​ភ្ជាប់​នៅ​ក្នុង​ឧប​សម្ព័ន្ធ​ទី​១​ ​ដែល​ថៃ​អះ​អាង​ថា​ ជាផែន​ទី​​បាន​កំណត់​​ដោយ​​សាល​ក្រម​​តុលាកា​រ​​អន្តរ​ជាតិ​​ក្រុង​​ឡា​អេ​​ ​​កាល​​ពី​​ថ្ងៃ​​ ​​ទី​​១៥​​ ​ខែ​​មិថុនា​​ ​​ឆ្នាំ​១៩​៦២​​ ទេ​​ ។​​
ផ្តើម​ចេញ​ពី​ចំណុច​នេះ​ ​ភាគី​ថៃ​អាច​នឹង​តាម​មើល​ការ​វិ​និច្ឆ័យ​និង​ឥរិ​យា​បទ​ ​របស់​មន្ត្រី​តុលាការ​​អន្តរ​ជាតិ​ ​។ ​ប្រ​សិន​បើ​តុលាកា​រ​នេះ​ ទទួល​ស្គាល់​ផែន​ទី​ក្នុង​ឧប​សម្ព័ន្ធ​ទី​១​នៃ​ឯក​សារ​របស់​កម្ពុជា​ ​នោះ​ថៃ​អាច​នឹង​មាន​លេស​ ​មិន​ទទួល​ស្គាល់​សាល​ក្រម​តុលាការ​ក្រុង​ឡាអេ​នេះ​សា​ជា​ថ្មី​ ។​
តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​ការ​ជំទាស់​របស់​ប្រទេស​ថៃ​នៅ​តែ​គ្មាន​ប្រសិទ្ធិ​ភាព​ដែរ​ ​ដោយ​ហេតុ​ថា​ ​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​ប្រទេសកម្ពុជា​ បាន​ដាក់​ជា​សម្បត្តិ​បេតិ​កភ័ណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨​ ​រួច​ទៅ​ហើយ​ ។ ចំពោះ​រឿង​នេះ​ ​ភាគី​ថៃ​ខ្លួន​ឯង​ក៏​បាន​ដឹង​រួច​ទៅ​ហើយ​ដែរ​ ​។ ​សូម្បី​តែ​ ​អ្នក​ច្បាប់​ របស់​​ថៃ​ក៏​បាន​ទទួលស្គាល់​ដែរ​ ​តួ​យ៉ាង​ដូច​ជា​ការ​អះ​អាង​របស់​ឧប​នាយក​រដ្ឋ​មន្ត្រី​ ​និង​ជា​រដ្ខ​មន្រ្តី​ក្រសួង​ ​អប់រំ​ ​របស់​ថៃ​ ​គឺ​លោ​​ក​ ភុង​ថេព​ ​ថេព​កាន់​យ៉ា​ណា បាន​ថ្លែង​បក​មក​ភាគី​កម្ពុជា​វិញ​ថា​ ​ការ​ពិត​ភាគី​ ​កម្ពុជា​ ​បាន​ទទួល​ស្គាល់​ជា​ស្រេច​ហើយ​ថា​ ​ក្រៅ​តែ​ពី​ប្រាសាទ​ព្រះ​វិហារ​ តុលាកា​រ​អន្តរ​ជាតិ​ ​មិន​បានកាត់​ សេចក្តី​លើ​ទឹក​ដី​តំបន់​ប្រាសាទ​ព្រះ​វិហារ​ទេ​ ​បើ​មិន​ដូច្នេះ​ទេ​ ​កម្ពុជា​ ​ក៏​មិន​ចាំ​បាច់​ចុះ​អនុស្សារ​ណៈ​ (MOU)​ ជា​មួយ​ភាគី​ថៃ​ស្តី​ពី​ការ​កំណត់​ព្រំ​ដែន​ជា​មួយ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​ ២០០០​នោះ​ដែរ​ ។​
សរុប​សេចក្តី​មក​ ភាគី​ថៃ​បាន​និង​កំពុង​ខិត​ខំ​រិះ​រក​សម្ពាធ​នានា​យកមកសង្កត់​​លើ​កម្ពុជា​ ​​ក្នុង​បំណង​យក​តំបន់​ជុំវិញ​ ប្រាសាទ​ព្រះ​វិហារ​មក​ធ្វើជា​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​រួម​គ្នា​ជា​មួយ​ កម្ពុជា​តែ​ប៉ុណ្ណោះ​ ​។​
គោល​បំណង​នេះ​ ​គឺ​ភាគី​កម្ពុជា​ ​បាន​ដឹង​ជា​ស្រេច​ទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ភាគី​កម្ពុជា​កំពុង​ធ្វើ​ គឺ​ជា​ការ​ចង់​បាន​នូវ​ការ​បក​ស្រាយ​របស់​តុលាការ​អន្តរ​ជាតិ​សារ​ជាថ្មី​ទៅ ​លើ​សាល​ក្រម​កាល​ពី​ឆ្នាំ​១៩៦២​ ​ហើយ​និង​ចង់​បញ្ជាក់​ប្រាប់​សាធារណ​ជន​ថា​ ប្រាង្គ​ប្រាសាទ​វិហារ​នេះ​ ​គឺ​ជាប្រាសាទរបស់កម្ពុជា ហើយ​ត្រូវ​​បាន​​ស្ថាប​នា​​នៅ​​លើ​​ទឹក​​ដី​​​របស់​​កម្ពុជា​​ ហេតុ​​ដូច្នេះ​​ទឹក​​ដី​តំបន់​​ប្រសាទ​ព្រះ​វិហារ​តាម​ផ្លូវ​ច្បាប់​គឺ​ជា​ ទឹក​ដី​របស់​កម្ពជា​ ដែល​ថៃ​មិន​​​អាច​ប្រកែកបាន​ ។ រីឯ​ការ​អភិ​វឌ្ឍន៍​ ​គឺ​ជា​ជំហាន​បន្ត​ទៀត​ ​ដែល​រដ្ឋា​ភិបាល​ថៃ​ ​និង​កម្ពុជា​ អាច​ពិភាក្សា​គ្នា​ជា​ក្រោយ​ ហើយ​ក៏​អា​ស្រ័យ​លើ​ឆន្ទៈ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ថា​តើ​ត្រូវ​ធ្វើ​ ការ​ អភិវឌ្ឍន៍​តំបន់​​នោះ​តាម​របៀប​ទ្វេ​ភាគី​ ​ឬ​ឯក​តោ​ភាគី​ តាម​រយៈ​ការ​វិនិ​យោគ​ដោយ​របៀប​ណា​នោះ​ ៕

3 comments:

Anonymous said...

Thailand were doing flip flop tact tic again, again,

Anonymous said...

Thailand does not want PV Thailand want war with Cambodia. Let's give to them Khmer, unless Khmer Coward. Khmer always been coward with Thailand any way ever since i born from the early '80 'til now all i heard was Thai kill Khmer :)) even Thai invade Khmer land Khmer still can't to SHIT :)) :)) now that's a coward!!!!!!!

Anonymous said...

Will you pick up arms and go to war with Siam too or just say shit to make noise like a frog in little well? Be awared of a Snake near your little well,if you make too much noise Snake may swallow you live!

War is not a solution,khmers will never be coward,you little froggy is a coward! Let see what the out come will be....Siam wants more land and wants land around Preah vihea for build business because of tourism will visit world heritage [Preah Vihea] has potential of making millions dollars many years to come,that what Siam wants.Siam says:Khmer can have a piece of rocks structure,but Siam wants land around that STRUCTURE! What does that tell you? You should know by now!...War is a solution,khmers were not COWARD or ever will be...You're a coward one.Message is for 12:42am

Khmer soldier