A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 April 2013

A Biography of Prince Sisowath Sirik Matak ប្រវត្តិ ទ្រងស៊ីសុវត្ថិ សិរិមតៈ



ស៊ីសុវត្ថិ សិរិមតៈ(១៩១៤ -១៩៧៥) Read in English here.
ទ្រង់​សិរិមតៈ ត្រូវបាន​គេ​ស្គាល់​ច្បាស់​បំផុត​ដោយ​ការជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ កម្ពុជា ពិសេស​ដោយសារ​ការជាប់​ពាក់ព័ន្ធ​នឹង​ព្រឹ​តិ្ត​ការណ៍​រដ្ឋប្រហារ​១៨​មីនា ១៩៧០ ទម្លាក់​សម្តេច សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ​ខ្មែរ និង ជា​មនុស្ស​ទី​២​បន្ទាប់ពី​លន់ នល់ នៅក្នុង​របប​សារ​ធារ​ណ​រដ្ឋ​ខ្មែរ​១៩៧០-១៩៧៥។​
​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ កើត​នៅ​ថ្ងៃទី​២២ មករា ១៩១៤ នាទី​ក្រុងភ្នំពេញ, មាតា​ព្រះនាម ទ្រឿ​ង យឿ​ម  បិតា ស៊ីសុវត្ថិ រត្ត​រិ ជា​អ្នក​គោរព​ព្រះពុទ្ធសាសនា ។ ព្រះអង្គ បាន​រៀប​អា​ពា​ហ៍​ពា​ហ៍​ជាមួយ​ម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម កេ​ត​នារី ហើយ​មាន​បុត្រី​៣​អង្គ និង បុត្រា​៣​អង្គ ។
សិរិមតៈ បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​សភាជាតិ នា​ឆ្នាំ​១៩៤៧ ប៉ុន្តែ​កាលនោះ គណៈបក្ស​នេះ​មិន​ទទួលបាន​អាសនៈ​ឡើយ ។
​ពេលដែល​សម្តេច​សីហនុ គង់​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ បានតែងតាំង​ព្រះអង្គម្ចាស់ សិរិមតៈ ឱ្យទទួល​បន្ទុក​ផ្នែក​ការពារជាតិ​នៅ​ឆ្នាំ​១៩៥២ ហើយ​បានតែងតាំង ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បន្ទាប់ពី​ទទួលបាន​ឯករាជ្យ​ពី​បារាំង​នៅ​ ឆ្នាំ​១៩៥៤ ។ ដើមទសវត្ស១៩៦០ ព្រះអង្គជាអគ្គរាជទូត ប្រចំានៅប្រទេសចិន។ ទសវត្ស១៩៧០ ព្រះអង្គម្ចាស់សិរិមតៈ មានឋានៈ ជានាយករដ្ឋមន្ត្រីស្តីទី ហើយព្រះអង្គម្ចាស់ ក៍ត្រូវបានរដ្ឋាភិបាលលោកលន់ ណុល តែងតាំងជា មន្រ្តីក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ ដោយមានរូប អង្គម្ចាស់សិរិមតៈ ចេង ហេងនិង អ៊ិន តាំ ព្រមជាមួយគ្នាផងដែរ។
នៅ​ថ្ងៃទី​១២ មេសា ១៩៧៥ អាមេរិក បានផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​របប​ សាធារណៈរដ្ឋ​ខ្មែរ ប៉ុន្តែ​សិរិមតៈ ឡុង បូ​រ៉េត និង មនុស្ស​មួយចំនួនទៀត​នៃ​គណៈរដ្ឋមន្ត្រី​របស់​លន់ នល់ បាន​បដិសេធ​មិន​ទទួលយក​សិទ្ធិ​នេះ បើទោះជា​ឈ្មោះ​របស់​ឡុង បូ​រ៉េត និង សិរិមតៈ​ត្រូវបាន​ខ្មែរក្រហម​ផ្សព្វផ្សាយ​នៅក្នុង​បញ្ជី​មនុស្ស​ក្បត់​៧​ នាក់ ដែល​នឹងត្រូវ​កាត់ទោស​ក៏ដោយ ហើយ​ថា​ព្រះអង្គ​នឹង​នៅ​ប្រយុទ្ធ​ដើម្បី​ប្រទេស​ជាទី​ស្រលាញ់​របស់​ព្រះអង្គ បើ​នឹង​ស្លាប់​ក៏​សុខចិត្ត​នៅលើ​ទឹកដី​របស់ខ្លួន ។

​ថ្ងៃ​១៧ មេសា ១៩៧៥ ខ្មែរក្រហម​បាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ សិរិមតៈ បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន នៅ​សណ្ឋាគារ Hotel Le Phnom ជាទី​ដែល​កាកបាទក្រហម​អន្តរជាតិ​កំពុង​មានបំណង​បង្កើត​នូវ​តំបន់​ សុវត្ថិភាព។ ប៉ុន្តែ​ត្រូវបាន​បដិសេធ​នៅពេល​កាកបាទក្រហម ដឹងថា ឈ្មោះ​របស់​ព្រះអង្គ​ត្រូវបាន​ខ្មែរក្រហម​ដាក់​នៅក្នុង​បញ្ជី​ជន​ក្បត់​ទាំង ​៧​នាក់។ នៅក្រៅ​សណ្ឋាគារ​នេះ សិរិមតៈ បាន​និយាយ​ទៅកាន់​ពួក​អ្នកកាសែត និង បាន​ចែក​លិខិត​របស់​ព្រះអង្គ​ដែល​បាន​សរសេរ​ទៅ​សមាជិក​ព្រឹទ្ធសភា ឌា​ន របស់​អាមេរិក ដែល​ក្នុងនោះ​មាន​ប្រយោគ​ចុងក្រោយ​សរសេរថា ព្រះ​ង្គ​មាន​កំហុស​ដោយសារ​ជឿ​លើ​អាមេរិកាំង ហើយ​អាមេរិកាំង​បោះបង់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រលាញ់​សេរីភាព។​
សិរិមតៈ បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ស្ថានទូត​បារាំង ប៉ុន្តែ ខ្មែរក្រហម​បាន​គម្រាមថា​នឹង​ទន្ទ្រាន​ចូល​បរិវេណ​ស្ថានទូត​នោះ និង ចាប់ខ្លួន​មនុស្ស​ណា​ដែល​គេ​ត្រូវការ ប្រសិនបើ​ពួកគេ​មិន​ព្រម​ចេញមក​ដោយ​ស្ម័គ្រចិត្ត​ទេនោះ ។​សិរិមតៈ បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ស្ថានទូត​បារាំង ប៉ុន្តែ ខ្មែរក្រហម​បាន​គម្រាមថា​នឹង​ទន្ទ្រាន​ចូល​បរិវេណ​ស្ថានទូត​នោះ និង ចាប់ខ្លួន​មនុស្ស​ណា​ដែល​គេ​ត្រូវការ ប្រសិនបើ​ពួកគេ​មិន​ព្រម​ចេញមក​ដោយ​ស្ម័គ្រចិត្ត​ទេនោះ ។​ អមដំណើរ​ដោយ​មន្ត្រី​ទូត​លោក ជឺ​ន ឌី​រ៉ា​ក និង អ្នកកាសែត​ឈ្មោះ Jon Swain លោក  Bizot បានទទួល​បន្ទុក​ក្នុងការ​ជូនដំណឹង​សិរិមតៈ​ហើយ ព្រះអង្គ ត្រូវបាន​ប្រគល់ឱ្យ​ខ្មែរក្រហម ។ សិរិមតៈ និង មន្ត្រី​មួយចំនួន​ដែល​នៅ​ជាមួយ​ព្រះអង្គ ទំនងជា​ត្រូវបាន​សម្លាប់​នៅ​ថ្ងៃទី​២១ ខែមេសា ១៩៧៥ ។​
ព័ត៌មាន​នៃ​ការស្លាប់​របស់​ព្រះអង្គ មិនទាន់មាន​ភាពច្បាស់​លាស់ ប៉ុន្តែ​សម្តេច​សីហនុ បានទទួល​ការថ្វាយ​ដំណឹង​ថា សិរិមតៈ និង ឡុង បូ​រ៉េត ត្រូវបាន​សម្លាប់​តាមរបៀប​ប្រហាក់ប្រហែលគ្នា​ដោយ​ការបាញ់​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ ១៩៧៥។

No comments: