A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 1 March 2013

The ruling Cambodian People's Party's picked young candidates to compete in the parliamentary election, but only picked the children of the party's leaders បក្ស​ប្រជាជន​បញ្ចូល​ក្រុម​យុវជន​សម្រាប់​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ

The ruling Cambodian People's Party's picked young candidates the parliamentary election, but only picked the children of the party's leaders.
គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ដែល​មិន​ធ្លាប់​មាន​ពី​ មុន​មក គឺ​គណបក្ស​នេះ​បាន​បញ្ចូល​ក្រុម​យុវជន​ទៅ​ក្នុង​បេក្ខជន​តំណាង​រាស្ត្រ និង​បេក្ខជន​ត្រៀម​សម្រាប់​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​មួយ​ចំនួន ដែល​ចូល​និវត្តន៍​នៅ​ពេល​ខាង​មុខ។
 
ដោយ ទីន ហ្សាការីយ៉ា 2013-03-01 RFA Service
យុវជន​ស្ម័គ្រចិត្ត ៣០៥
២-សីហា-២០១២៖ រដ្ឋាភិបាល​បញ្ជូន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ជិត ៧០០​នាក់ ទៅ​ខេត្ត​នានា ដើម្បី​វាស់វែង​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ។
RFA/Sok Serey 
ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្ដូរ​មនុស្ស​ចាស់ ឲ្យ​ក្មេង​បន្ត​ធ្វើ​ការ​វិញ​នេះ ជា​របត់​នយោបាយ​ថ្មី​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ការ​ធ្វើ​របៀប​នេះ ជា​ការ​បត់​បែន​ទាន់​សភាពការណ៍​របស់​សង្គម​នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​សុំ​ឲ្យ​យន្តការ​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ ជៀស​ឲ្យ​ផុត​ពី​បក្ខពួក​និយម ឬ​គ្រួសារ​និយម។
ការ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​អាណត្តិ​ទី៥ នឹង​មក​ដល់​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​កំពុង​តែ​រៀប​ចំ​បេក្ខជន​ឈរ​តំណាង​រាស្ត្រ ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​នៅ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ ឆ្នោត​ហៅ​ថា គ.ជ.ប។
អ្វី​ដែល​គួរ​ឲ្យ​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គេ​សង្កេត​ឃើញ​គណបក្ស​ប្រជាជន បាន​ផ្លាស់​ប្ដូរ​របត់​នយោបាយ​ថ្មី​នៅ​មុន​ពេល​បោះ​ឆ្នោត ដើម្បី​ទាក់​ទាញ​សាធារណជន ពិសេស​ទៅ​លើ​យុវជន។
អ្នក​ស្រាវ​ជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន សម្រេច​ចិត្ត​នៅ​ពេល​នេះ ជា​ការ​សម្រេច​ចិត្ត​ទាន់​ពេល​វេលា នៅ​ខណៈ​ដែល​សមាជិក​គណបក្ស​ប្រជាជន​ភាគ​ច្រើន​ជា​មនុស្ស​ចាស់ ហើយ​ផ្លាស់​ប្ដូរ​ឲ្យ​ក្មេងៗ​បន្ត​វេន​ពី​មនុស្ស​ចាស់​នេះ ធ្វើ​ឲ្យ​យុវជន​មាន​សិទ្ធិ​ចូល​រួម​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​រឿង ​នយោបាយ។

ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចេញ​ឲ្យ​សារព័ត៌មាន​នានា​ដឹង និង​ចុះ​ផ្សាយ​ថា សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ក្នុង​ចំណោម ៩០​រួប​នោះ នឹង​លា​ពី​តួនាទី​ជា​សមាជិក​សភា ដោយ​គេ​ផ្លាស់​ឲ្យ​យុវជន​ក្មេងៗ​ឈរ​ជា​បេក្ខភាព​តំណាង​រាស្ត្រ​នៅ​អាណត្តិ​ ទី៥ ឆ្នាំ​២០១៣។
ឈ្មោះ​បេក្ខជន​ត្រៀម​ឈរ​ជា​បេក្ខភាព​តំណាង​រាស្ត្រ​នោះ លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន ម៉ានី នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​មណ្ឌល​កំពង់ស្ពឺ។ បេក្ខជន​មួយ​រួប​ទៀត គឺ​លោក ឌី វិជ្ជា ជា​កូន​ប្រសា​របស់​លោក ហ៊ុន សែន និង​ជា​កូន​ប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី នឹង​ឈរ​ជា​បេក្ខជន​នៅ​មណ្ឌល​ស្វាយរៀង។ ក្រៅ​ពី​នេះ នឹង​មាន​បេក្ខជន​ជា​យុវជន​ដែល​ជា​កូន​មន្ត្រី​ធំៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ គណបក្ស​ប្រជាជន​កម្ពុជា។
ទាក់ទង​នឹង​បញ្ហា​នេះ លោក កែម ឡី បាន​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​គណបក្ស​កាន់​អំណាច​បាន​ផ្លាស់​ប្ដូរ​ចរន្ត​នយោបាយ​មួយ​ថ្មី​ យ៉ាង​នេះ​ក្ដី តែ​ការ​រៀបចំ​បេក្ខភាព​តំណាង​រាស្ត្រ មាន​តែ​កូន​អ្នក​ធំ​បែប​នេះ ជា​រឿង​មិន​បើក​ឱកាស​ឲ្យ​យុវជន​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ ហើយ​គ្មាន​សែស្រឡាយ​អ្នក​ធំ​នោះ គឺ​នៅ​តែ​គ្មាន​ឱកាស​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ផ្នែក ​នយោបាយ​ដដែល។
ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា បេក្ខជន​ឈរ​ជា​តំណាង​រាស្ត្រ គេ​ត្រូវ​ជ្រើស​រើស​ចេញ​ពី​យុវជន​មាន​សមត្ថភាព និង​ស្អាតស្អំ និង​ជា​មនុស្ស​មាន​សំឡេង​នៅ​ក្នុង​សង្គម ដែល​ជា​ប្រជាពលរដ្ឋ​ជា​ទូទៅ​បាន​ស្គាល់ ទើប​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​វិញ​ក្រោយ​ពេល​ជាប់​ឆ្នោត ហើយ​ប្រទេស​មាន​ការ​អភិវឌ្ឍ​លឿន​ទៅ​បាន លុះត្រា​មាន​យុវជន​ភាគ​ច្រើន​បាន​ចូល​រួម​ក្នុង​ការ​សម្រេច​ចិត្ត​ផ្នែក​ នយោបាយ។ យ៉ាង​ណា​មិញ នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​សព្វថ្ងៃ​នេះ ពិសេស​នៅ​ស្ថាប័ន​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ធំៗ​នោះ ភាគ​ច្រើន​ជា​មនុស្ស​ចាស់។
ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​នៅ​ពេល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា មាន​របត់​នយោបាយ​មួយ​ថ្មី​ក្ដី ប៉ុន្តែ​របត់​នយោបាយ​នេះ​ជា​ចរន្ត​មួយ​ដែល​ក្រុម​អ្នក​វិភាគ​ពន្យល់​ថា ជា​ចរន្ត​នយោបាយ​ដើម្បី​បង្កើន​អំណាច​គ្រួសារ​និយម​ទេ ដោយ​ហេតុ​ថា បេក្ខជន​តំណាង​រាស្ត្រ​ជា​យុវជន​នោះ មិន​មែន​ជា​យុវជន​ចេញ​ពី​កូន​ប្រជារាស្ត្រ​សាមញ្ញ​ទេ។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុ​ជា ហៅ​ថា និកហ្វិក (NECFECT) លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​បណ្ដុះ​យុវជន​ឲ្យ​ចូល​រួម​នៅ​ក្នុង​រឿង​នយោបាយ គឺ​ជា​យុទ្ធសាស្ត្រ​ចាំបាច់​របស់​គណបក្ស​នីមួយៗ។ លោក ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចូល​យុវជន​ទៅ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​តំណាង​រាស្ត្រ​នេះ​ជា​រឿង​ល្អ​ មួយ។ តែ​លោក​បញ្ជាក់​ថា ការ​បញ្ចូល​ឈ្មោះ​របស់​កូន​មន្ត្រី​ធំ​នៅ​ក្នុង​គណបក្ស ឲ្យ​មាន​តួនាទី​នៅ​ក្នុង​រឿង​នយោបាយ​ដែរ​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​បន្ត​ត្រកូល​អ្នក​នយោបាយ។
ម្យ៉ាង​វិញ​ទៀត អ្នក​ឃ្លាំ​មើល​អំពី​ស្ថានការណ៍​នយោបាយ បាន​ពន្យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ផែន​ការ​ផ្ទេរ​មរតក​នយោបាយ​ឲ្យ​កូន​ចៅ​របស់​ខ្លួន ហើយ​ផែន​ការ​នេះ​គេ​កំពុង​តែ​អនុវត្ត​ជា​បណ្ដើរៗ​ហើយ តាម​រយៈ​ការ​បញ្ចូល​កូន​ចៅ​របស់​ខ្លួន​ឲ្យ​មាន​តួនាទី​បន្តិច​ម្ដងៗ​នៅ​ ក្នុង​ជួរ​រដ្ឋាភិបាល និង​នៅ​ស្ថាប័ន​សភា​ជាដើម។
អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ បាន​លើក​ឡើង​ទៀត​ថា ការ​បញ្ចូល​យុវជន​ទៅ​ក្នុង​ឆាក​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ ជា​រូបភាព​មើល​ពី​ខាង​ក្រៅ​ឃើញ​ថា គណបក្ស​នេះ​ក៏​មាន​យុវជន​ចូល​រួម​ក្នុង​ការ​សម្រេច​ចិត្ត​រឿង​នយោបាយ​ដែរ តែ​ជាក់ស្ដែង មិន​ដូច្នោះ​ទេ បញ្ហា​សំខាន់​នៅ​ត្រង់​ថា គណបក្ស​នេះ​កំពុង​រៀប​ចំ​ផែន​ការ​ពង្រឹង​អំណាច​គ្រួសារ​និយម​ទៅ​វិញ​ទេ។
ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង បាន​អះអាង​ថា ការ​រៀបចំ​សាច់​ញាតិ​របស់​ខ្លួន​នៅ​ក្នុង​រឿង​នយោបាយ​នេះ វា​មិន​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ធំ​ដុំ​ទេ ពីព្រោះ​ថា ការ​រៀបចំ​នេះ​ជា​ការ​ដាក់​ឲ្យ​រៀន​សូត្រ​ពី​អ្នក​នយោបាយ​បច្ចុប្បន្ន​ដែល​ ជា​សាច់​ញាតិ​របស់​ខ្លួន មិន​មែន​ជា​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​របត់​នយោបាយ​ផ្លាស់​ប្ដូរ​ទេ។
លើស​ពី​នេះ​ទៀត អ្វី​ដែល​ក្រុម​អ្នក​វិភាគ​មាន​ការ​ព្រួយ​បារម្ភ​នោះ គឺ​កូន​មន្ត្រី​ធំៗ​មួយ​ចំនួន​បាន​បើក​ក្រុមហ៊ុន​ឯកជន នៅ​ពេល​ដែល​ពួក​គេ​ទាំង​នោះ​ចូល​ប្រឡូក​នៅ​ក្នុង​កិច្ច​ការ​នយោបាយ និង​មាន​តួនាទី​នៅ​ក្នុង​សភា ឬ​នៅ​ជួរ​រដ្ឋាភិបាល​នោះ នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ហើយ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ នឹង​កើន​កាន់​តែ​ច្រើន​ទៀត ពីព្រោះ​ថា​អ្នក​នយោបាយ​នឹង​គិត​តែ​រឿង​សេដ្ឋកិច្ច​គ្រួសារ​ជា​ធំ ដោយ​មិន​បាន​គិត​ពី​ផ្នែក​សង្គម​កិច្ច​នោះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ផ្លាស់​ប្ដូរ​មនុស្ស​ចាស់​ជំនួស​មក​វិញ​ជា​យុវជន​ឲ្យ​បន្ត​ធ្វើ​ការ​នេះ ជា​ចរន្ត​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​ថា គេ​អាច​ទាក់​ទាញ​យុវជន​ដើម្បី​គាំទ្រ​គណបក្ស​នេះ ដោយ​ហេតុ​ថា យុវជន​គ្រប់​អាយុ​បោះ​ឆ្នោត​មាន​ប្រមាណ ៣​លាន​នាក់ ដែល​ជា​កម្លាំង​មួយ​សម្រាប់​ធ្វើ​ឲ្យ​របត់​នយោបាយ​សង្គម​មាន​ការ​ផ្លាស់​ ប្ដូរ​បាន។
តំណាង​រាស្ត្រ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើ​ភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ជា​សម្ងាត់។ ម្យ៉ាង​វិញ​ទៀត កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​ចាប់​ផ្ដើម​ទទួល​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​តំណាង​រាស្ត្រ​ចាប់​ពី​ថ្ងៃ​ទី២៩ មេសា ដល់​ថ្ងៃ​ទី១៣ ឧសភា ខាង​មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: