A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 19 March 2013

The CPP supports Hun Sen's prime ministerial candidate [How many times Chea Sim has to repeat this before Hun Sen believes him?] បក្ស​ប្រជាជន​ប្រកាស​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី

ហ៊ុន សែន ៣០៥ ១៦សីហា១១
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១។ RFA/Sok Serey. The ruling CPP affirms support Hun Sen's candidature.
ដោយ សុខ សេរី RFA
2013-03-18
 
គណបក្ស​ប្រជាជន​កម្ពុជា បាន​បិទ​មហាសន្និបាត​វិសាមញ្ញ​រយៈពេល ២​ថ្ងៃ កាល​ពី​ព្រលប់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ មហា​សន្និបាត​នេះ​បាន​ចូលរួម​ដោយ​សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​កណ្ដាល សមាជិក​រដ្ឋាភិបាល សមាជិក​សភា​ជាតិ សមាជិក​ព្រឹទ្ធសភា និង​សមាជិក​ជាច្រើន​ទៀត​សរុប​ជាង ២.២០០​​នាក់ និង​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលការណ៍​សំខាន់ៗ​ចំនួន ៨​ចំណុច។
មហា​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​សម្រេច​គាំទ្រ​ជា​ឯកច្ឆន្ទ​នូវ​បេក្ខភាព​របស់​លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​នេះ​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ​នេះ និង​បាន​គាំទ្រ​បេក្ខភាព​នេះ​សម្រាប់​នីតិកាល​បន្តបន្ទាប់​ទៀត។
មហាសន្និបាត​នោះ​ក៏​បាន​លើក​ឡើង​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បាន​កន្លង​មក​នោះ ដូចជា៖ ទី​១ កំណែ​ទម្រង់​ស៊ីជម្រៅ​ជលផល​តាម​រយៈ​ការ​លុប​ឡូត៍​នេសាទ​ទាំងអស់​ទុក​ជូន​ ប្រជាពលរដ្ឋ​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ទី២ កំណែ​ទម្រង់​ដីធ្លី តាម​រយៈ​ការអនុវត្ត​នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ទី​៣ វិស័យ​សេដ្ឋកិច្ច​សម្រេច​បាន​នូវ​កំណើន​ចំនួន ៧,៣% នៅ​ឆ្នាំ​២០១២ ទោះ​បី​ជា​មាន​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល​ក៏​ដោយ ទី​៤ អត្រា​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​ចំនួន ២២,៩% នៅ​ឆ្នាំ​២០០៩ មក​ចំនួន ២០% នៅ​ឆ្នាំ​២០១១ ហើយ​បន្ត​ធ្លាក់​ចុះ​មក​ចំនួន ១៩% នៅ​ឆ្នាំ​២០១៣។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​រយៈពេល ៣៤​ឆ្នាំ​ហើយ​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​រដ្ឋាភិបាល​រយៈពេល ២៨​ឆ្នាំ​មក​ហើយ តាំង​ពី​ឆ្នាំ​១៩៨៥ កន្លង​មក។
ផ្ទុយ​ពី​ការ​អះអាង​នេះ លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (Cambodia National Rescue Party) និង​ជា​អនុប្រធាន​គណៈកម្មាធិការ​បណ្ដោះអាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​រិះគន់​ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​ទេ​ចំពោះ​ការ​គាំទ្រ​បេក្ខភាព​របស់​លោក ហ៊ុន សែន ពីព្រោះ​ប្រជាពលរដ្ឋ​បាន​ដឹង​ហើយ​អំពី​ការ​រីក​ចំរើន និង​ការ​ហិនហោច​ក្រោម​ការ​ដឹក​នាំ​របស់​លោក​កន្លង​មក។
លោក ប៉ុល ហំម៖ «គាត់​អភិវឌ្ឍ​ពី​បាតដៃ​ទទេ​តាំង​ពី​ឈើ​ពេញ​ព្រៃ​រហូត​ ដល់​ឈើ​អស់​រលីង​ទៅ​ហើយ ទី​២ បញ្ហា​ពុករលួយ បញ្ហា​ពុករលួយ​នោះ​ក៏​យើង​ឃើញ​មាន​ច្រើន​ដែរ ហើយ​ជីវភាព​ប្រជាពលរដ្ឋ​នោះ​ក៏​មាន​ការ​លំបាក​ដែរ ប៉ុន្តែ​ការអភិវឌ្ឍ​របៀប​បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍ​នៅ​កន្លែង​ណា គឺ​ប្រជាពលរដ្ឋ​ទឹក​ភ្នែក​រហេមរហាម​នៅ​កន្លែង​ហ្នឹង អភិវឌ្ឍ​នៅ​កន្លែង​ណា គឺ​រាស្ត្រ​ហូរ​ឈាម​នៅ​កន្លែង​ហ្នឹង»
លោក ប៉ុល ហំម បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​បើក​សមាជ​លើក​ដំបូង​ដ៏​ធំ​មួយ​នៅ​រាជធានី​ ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ខាង​មុខ​នេះ ដើម្បី​ប្រកាស​សុពលភាព​ជូន​ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្រោយ​ពី​លោក កឹម សុខា លា​ចេញ​ពី​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ក្នុង​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ខាង​មុខ​នេះ។
យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ​នេះ មាន​ដូច​ជា៖ ទី​១ ដោះស្រាយ​បញ្ហា​ដី​ធ្លី ទី​២ ដោះស្រាយ​បញ្ហា​ជីវភាព​ប្រជាពលរដ្ឋ ទី​៣ ដោះស្រាយ​បញ្ហា​ព្រំដែន ទី​៤ ដោះស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ទី​៥ ដោះស្រាយ​បញ្ហា​ពុករលួយ និង​ទី​៦ ដោះស្រាយ​បញ្ហា​ប្រាក់​ខែ​កម្មករ​រោងចក្រ​ជាដើម។
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប លោក ទេព នីថា បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ថា ប្រជាពលរដ្ឋ​ចំនួន​ជាង ៩,៦​លាន​នាក់ នឹង​ទៅ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។
លោក​រំពឹង​ថា គណបក្ស​ចំនួន ១០ នឹង​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ ហើយ គ.ជ.ប និង​ធានា​ថា ការ​បោះឆ្នោត​ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

I WILL CAST MY VOTE FOR CPP