A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 20 March 2013

Prince Norodom Chakrapong appointed member of the Constitutional Council សម្តេច នរោត្តម ច​ក្រ​ពង្ស់ ត្រូវបាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ

(ថ្ងៃទី 20 មីនា 2013, ) | ដោយ: រតនា CEN
 Who is Prince Norodom Chakrapong?

ភ្នំពេញ: ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ឡាយ​ព្រហស្ថ​លេខា លើ​ព្រះរាជក្រឹត្យ តែងតាំង​សម្តេច​ព្រះ​មហិស្សរា នរោត្តម ច​ក្រ​ពង្ស់ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះមហាក្សត្រ ចុះ​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។​

​សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ មាន ៩ រូប​-​អង្គ​។ ក្នុងនោះ សម្រាប់​អាណត្តិ​ទី​៥ រយៈពេល ៣ ឆ្នាំ ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៣ រួមមាន​៖ ប្រធាន លោក ឯក សំអុល លោកស្រី ស៊ុំ នី​ផា លោក ប៉ែន ថុល លោក ឈួ​រ លាង​ហួត លោក ព្រហ្ម ញាណ​វិចិត្រ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់​ដា​រ៉ា​វង្ស សម្តេច នរោត្តម សិរិវុឌ្ឍ លោក មឹន ស៊ាន និង​លោកស្រី ចែម វេ​យ្យ​រិទ្ធ​។

​គេហទំព័រ​ ក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​មួយ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នាត​ជ្រើសតាំង​ តំណាងរាស្ត្រ និង​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។​

​ ក្រុមប្រឹក្សាធម្មនុញ្ញ ចាប់ដំណើរការ​ពេញលក្ខណៈ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៩៨​។ សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​ប្រធាន ១ រូប និង​សមាជិក​ចំនួន ៨ រូប​។


​ប្រធាន​ត្រូវបាន​ជ្រើសតាំង​ដោយ​សហសេវិក ទាំង ៩ រូប តាម​មតិ​ភាគច្រើន​ដាច់ខាត រៀងរាល់​បី​ឆ្នាំ​ម្តង ក្រោយ​ពី​សមាជិក​ថ្មី ៣ រូប ចូល​កាន់ត់ណែង​។ ប្រធាន​មាន​ឋានៈ និង​បុព្វសិទ្ធិ ស្មើ​នឹង​ប្រធាន​រដ្ឋសភា​។ សមាជិក​មាន​ឋានៈ និង​បុព្វសិទ្ធិ ស្មើ​នឹង​អនុប្រធានរដ្ឋសភា​។ ជាធម្មតា​អាណត្តិ​របស់​សមាជិក គឺ ៩ ឆ្នាំ ប៉ុន្តែ​សមាជិក​ចំនួន ៣​រូប ត្រូវបាន​ជ្រើសតាំង ឬ​តែងតាំង​រាល់​បី​ឆ្នាំ​ម្តង​។​

​ក្នុង​អាណត្តិ​ទី​១ ត្រូវបានតែងតាំង ឬ​ជ្រើសតាំង​សមាជិក​ខ្លះ សម្រាប់​បី​ឆ្នាំ ខ្លះ​សម្រាប់​ប្រាំ​មួយឆ្នាំ និង​ខ្លះទៀត សម្រាប់​ប្រាំបួន​ឆ្នាំ​។ សមាជិក ៣ រូប តែងតាំង​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់ ៣​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង ៣​រូប​ទៀត ជ្រើសតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ សមាជិក​ទាំងអស់ ត្រូវបានតែងតាំង ឬ​ជ្រើសតាំង​ពី​ចំណោម​ឥស្សរជន ដែល​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច ៤៥ ឆ្នាំ មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច ១៥ ឆ្នាំ និង​មាន​សញ្ញាប័ត្រ ឧត្តមសិក្សា​ឡើងទៅ​ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង​សេដ្ឋកិច្ច​។​

​ ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ មិន​អាច​យក​បញ្ហា​ណាមួយ មក​ពិនិត្យ​ដោយ​ខ្លួនឯង​បាន​ឡើយ​។ មាន​តែ​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិក​ព្រឹទ្ធសភា​មួយ​ភាគ​បួន និង​អ្នកតំណាងរាស្ត្រ មួយ​ភាគ​ដប់ ឬ​តុលាការ​ប៉ុណ្ណោះ ដែល​អាច​សុំ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​ធម្មនុញ្ញភាព នៃ​ច្បាប់​បាន​។

​ប្រជារាស្ត្រ  និង​គណបក្ស​នយោបាយ​អាច​លើកសំណើ ឬ​ប្តឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​តាម​ល័ក្ខខ័ណ្ឌ ដែល​មាន​ចែង​នៅ​ខាងក្រោយ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=N2FmYjNjOW#sthash.9MhVGETq.dpuf

5 comments:

Anonymous said...

Its time to close the door of opportunity for these useless members of the Monarchies for good,they were nothing but "Womenizers"make babies in Khmer's expend nothing more.They were good at creating problems and run away hiding at foreign country like their father had done before them.Its time to change for the better Khmer society without leeches/vampires/thick/or mosquitos that sucks Khmer's bloods during peace time when war came run and hide in foreign land.

Kmenhwatt

Anonymous said...

Useless families of leeches...can't face trouble head on but run to hide in foriegn's land likes father likes son.Good at using his tiltte[Prince Norodumb] to screw women make babies like a Rats in the wild.No'more Norodumb's blood line in Khmer politics,don't vote for them.

Enough is enough.....

Anonymous said...

The problem with a Norodom is their genes started from ta trosok pa aime - a dumb gardener who got elevated by luck - and it carries on. This Chakrapong is one of the worst Norodom, dumb and stupid just like his father - is no good to anybody let alone being a leader of some kind. Remember he left the FUNCINPEC forces and surrendered to DK the arch-enemy for a few dollars and meagre recognition in the early 90's??Typical brainless cannot be trusted arsehole Norodom - like father like son.There is only 2 things a Norodom can do - either a queer or a wanking bastard.

Anonymous said...

The saddest thing about my beloved Cambodia is that those who have the brain don't care, and those who care don't have the brain.

Anonymous said...

Or those that do have a brain thinks Hun Sen is the best leader Cambodia can have, while acting like a monkey, killing innocent Khmer and sending those who cares fleeing into other countries as housemaids and sex slave and fishermen.