ក្រុមអ្នកឃ្លាំមើលអំពីស្ថានភាពនយោបាយរបស់កម្ពុជា ជាមួយវៀតណាម
បានវាយតម្លៃកិច្ចសហប្រតិបត្តិការ
ឬការចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នជាតិរបស់កម្ពុជា
ជាមួយស្ថាប័នជាតិនៃប្រទេសវៀតណាម នោះ
ថាជាគំនាបមួយដើម្បីត្រួតត្រាកិច្ចការរដ្ឋាភិបាលខ្មែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway) លោក ម៉ែន ណាត ថ្លែងថា ការចុះកិច្ចសហប្រតិបត្តិការតាំងពីថ្នាក់ភូមិ ឃុំ រហូតដល់ថ្នាក់ជាតិរបស់ខ្មែរជាមួយវៀតណាម គឺជាទំនាក់ទំនង ឬជាសម្ពន្ធភាពមួយមិនប្រក្រតី។ លោកសង្ស័យថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះអាចជាយុទ្ធសាស្ត្រថ្មីដ៏ត្រជាក់ ដើម្បីគ្រប់គ្រងប្រទេសកម្ពុជា។
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សារព័ត៌មានក្នុងស្រុករបស់វៀតណាម តែងចុះផ្សាយជាញឹកញាប់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីចាប់តាំង ពីស្ថាប័នរដ្ឋតូចៗ រហូតដល់ស្ថាប័នរដ្ឋធំៗរបស់ខ្មែរជាមួយវៀតណាម។
កាលពីចុងខែមករា ឆ្នាំ២០១៣ សមាគមស្ត្រីវៀតណាម បានចុះកិច្ចសហប្រតិបត្តិការជាមួយសមាគមស្ត្រីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ នៅខែដដែលនេះ ក្រសួងយុត្តិធម៌ខ្មែរក៏បានចុះកិច្ចសហប្រតិបត្តិការទ្វេភាគីលើ វិស័យច្បាប់ និងយុត្តិធម៌ជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីផ្លាស់ប្ដូរសេវាផ្សេងៗ ដូចជាឯកសារការប្រមូលភស្តុតាង និងការផ្ទេរភស្តុតាង ការកោះហៅសាក្សី រួមទាំងឯកសារចុះបញ្ជីករណីសំណុំរឿងក្ដីស៊ីវិល។
ស្របពេលគ្នានេះដែរ ក្រសួងមហាផ្ទៃរបស់កម្ពុជា បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម ដើម្បីបន្តកិច្ចសហការឲ្យកាន់តែមានប្រសិទ្ធភាពលើការអនុវត្ត ច្បាប់ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសនៅតាមខេត្តជាប់ព្រំដែន។
បើទោះបីកម្ពុជា កំពុងបោះជំហានក្នុងសម័យសកលភាវូបនីយកម្មក្នុងការបង្កើតទំនាក់ទំនង ល្អជាមួយប្រទេសជិតខាងក៏ដោយ ក៏លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បារម្ភថា កិច្ចសហប្រតិបត្តិការសឹងគ្រប់ផ្នែករវាងកម្ពុជា ជាមួយវៀតណាម ដូច្នេះ អាចជាមហន្តរាយធំសម្រាប់ប្រទេសជាតិ។ ប៉ុន្តែលោកបានផ្ដល់អនុសាសន៍ថា កិច្ចការដែលចាំបាច់ដើម្បីសហការជាមួយវៀតណាម គឺការងារខាងកសិកម្ម និងបច្ចេកទេស។
លោក កឹម សុខា បន្តថា អត្ថន័យនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម មានន័យសឹងស្មើគ្នាទៅនឹងទម្រង់នៃពាក្យជំនាញការដែលវៀតណាម បានដាក់ផ្ទាល់ និងជាចំហឲ្យតាមដានស្ថានភាពខ្មែរពីថ្នាក់ភូមិដល់ថ្នាក់ប្រធាន រដ្ឋ កាលពីទសវត្សឆ្នាំ១៩៨០ នៅគ្រាដែលកម្ពុជា ស្ថិតក្រោមការត្រួតត្រារបស់វៀតណាម។
ឆ្លើយតបទៅនឹងការរិះគន់ទាំងនេះ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកការរិះគន់របស់ក្រុមអ្នកនយោបាយ និងអ្នកឃ្លាំមើលទាំងនេះថា ជាការវាយប្រហារដែលមិនយល់អំពីការពិត ហើយមិនបានឈរលើគំនិតអភិវឌ្ឍន៍ជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានព្រមានថា កម្ពុជាមិនត្រូវភ្លេចខ្លួន ហើយសប្បាយគគ្រឹកគគ្រេងទៅនឹងទំនាក់ទំនងស្អិតល្មួតគ្រប់សរសៃឈាមនៃ ការដឹកនាំរបស់ខ្លួនជាមួយប្រទេសធំ ដែលមានប្រជាជនច្រើន និងមានកម្លាំងខ្លាំងដូចជាវៀតណាម នោះទេ ពីព្រោះប្រទេសនេះអាចលេបយកកម្ពុជា បានយ៉ាងងាយ។
របត់នយោបាយកម្ពុជា បច្ចុប្បន្នកំពុងបោះជំហានជ្រៅ និងស្និទ្ធស្នាលខ្លាំងជាមួយប្រទេសចិន ខណៈដែលវៀតណាម កំពុងមានទំនាស់ជាមួយចិន ដោយសារជម្លោះដែនសមុទ្រ។
អ្នកវិភាគជាច្រើនបានបកស្រាយថា កម្ពុជាបានស្រវេស្រវាដកខ្លួនចេញពីគំនាបរបស់វៀតណាម ដោយយកចិន ជាខ្នងបង្អែក។
អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសហ្វីលីពីន លោក ហើស សេរីធន ក៏ធ្លាប់បានចោទវៀតណាម ថាបានលេងនយោបាយខ្មៅកខ្វក់ក្នុងរឿងជម្លោះសមុទ្រចិនខាងត្បូង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ភាពខ្នះខ្នែងរបស់វៀតណាម ក្នុងការបង្កើនល្បឿនយកនាមកិច្ចសហប្រតិបត្តិការសឹងគ្រប់ផ្នែក តាំងពីស្ថាប័នកំពូលរហូតដល់ថ្នាក់មូលដ្ឋាន គឺជាការគ្រៀកយកកម្ពុជា ជាប្រទេសក្នុងតំបន់ឥណ្ឌូចិន ដើម្បីទប់ទល់ឥទ្ធិពលអំណាចរបស់ចិន។
មន្ត្រីស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា មិនអាចឆ្លើយបំភ្លឺបានទេជុំវិញការវិភាគទាំងនេះ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា ការចុះកិច្ចព្រមព្រៀងរវាងកម្ពុជា ជាមួយប្រទេសជិតខាង គឺជាកិច្ចការធម្មតា ក្នុងន័យការពារសន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងតំបន់។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងមានសារសំខាន់ណាស់ក្នុងការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ឬវិច្ឆេទកម្មខាងសេដ្ឋកិច្ចនោះ។
សកម្មជនបក្សប្រឆាំងនៅតាមខេត្តជាប់ព្រំដែនវៀតណាម អះអាងថា ទាំងអាជ្ញាធរដែនដី មន្ត្រីនគរបាល និងមន្ត្រីកងកម្លាំងប្រដាប់អាវុធជាន់ខ្ពស់តែងទទួលបានលាភសក្ការៈ ជាញឹកញាប់ពីក្រុមមន្ត្រីរដ្ឋាភិបាលវៀតណាម។
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង លោក រៀល ខេមរិន បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា លាភសក្ការៈដែលក្រុមមន្ត្រីខ្មែរបានទទួលពីវៀតណាម គឺជាការតបស្នងសងគុណដល់ការសម្រួលឲ្យពលរដ្ឋវៀតណាម អាចចេញចូលស្នាក់នៅ ឬប្រកបរបរជួញដូរក្នុងទឹកដីកម្ពុជា។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់អាជ្ញាធរវៀតណាម ពិតជាបានអញ្ជើញមន្ត្រីអាជ្ញាធរខ្មែរតាមព្រំដែនមែន ប៉ុន្តែជាការអញ្ជើញបែបមិត្តភាពដើម្បីជូនពរគ្នាទៅវិញទៅមកក្នុង ពេលបុណ្យចូលឆ្នាំនៃប្រទេសរៀងៗខ្លួនប៉ុណ្ណោះ។
លោក អឿង សារិ អតីតប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ដែលសព្វថ្ងៃជាជំនួយការរដ្ឋមន្ត្រីក្រសួងព័ត៌មានអះអាងថា អាជ្ញាធរវៀតណាម តែងឲ្យវត្ថុអនុស្សាវរីយ៍ និងលុយកាក់ដល់អាជ្ញាធរកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយកម្ពុជាតែងឲ្យវត្ថុអនុស្សាវរីយ៍ដល់វៀតណាមវិញ ពេលបុណ្យឆ្នាំខ្មែរ។ ប៉ុន្តែលោក អឿង សារិ បានបដិសេធថា កញ្ចប់អនុស្សាវរីយ៍ និងលុយកាក់ទាំងអស់នោះ មិនមែនជាការទិញទឹកចិត្តអាជ្ញាធរខ្មែរ ដូចដែលក្រុមមន្ត្រីបក្សប្រឆាំងចោទប្រកាន់នោះទេ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ទំនាក់ទំនងស្អិតល្មួតរវាងកម្ពុជា-វៀតណាម បានសម្រួលដល់ការរស់នៅ និងការរកស៊ីកាក់កបរបស់ប្រជាជនវៀតណាម ច្រើនក្នុងទឹកដីកម្ពុជា។ ទន្ទឹមនឹងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលខ្មែរ ពលរដ្ឋខ្មែរតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម តែងនាំគ្នាតវ៉ាអំពីការរំលោភយកដីស្រែ និងដីចម្ការពីសំណាក់អាជ្ញាធរវៀតណាម ជាប្រចាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment