A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 22 March 2013

Mam Sonando's Association of Democrats will hold its congress on Saturday 23 March សមាគមអ្នកប្រជាធិបតេយ្យ ធ្វើសមាជ នៅថ្ងៃទី២៣មីនានេះ

Mam Sonando's Association of Democrats will hold its congress on Saturday 23 March to choose provincial and district representatives after many have resigned due to fears and pressures from government after Sonando was jailed.

A picture of Chea Bamrong (middle), former vice-president of the Association of Democrats who defected to the ruling CPP after pressures and fears for his safety after Mam Sonando was arrested. He is now a government advisor.
បន្ចាប់ពីប្រធានខ្លួនចេញពីពន្ធនាគារ សមាគមអ្នក​ប្រជា​ធិ​បតេ​យ្យដែលមានលោក ម៉ម សូណង់ដូ ជា​ប្រធាន ​នឹងធ្វើសមាជ ដើម្បើរៀបចំកែសម្រូល​រចនាសម្ព័ន្ធដឹកនាំរបស់ខ្លួន នា​ថ្ងៃទី​២៣ ខែមីនា ខាងមុខ នៅ​ទីស្នាក់ការវិទ្យុ​សំបុក​ឃ្មុំ ក្នុង​ខណ្ឌមានជ័យ​។
អ្នកស្រី ហួន ផា​ណា​រី អគ្គលេខាធិការរង​សមាគម​អ្នកប្រជាធិបតេយ្យ​ បានបញ្ជាក់​ឲ្យ​ដឹងថា សមាជ​នាពេលខាងមុខ គឺ​ដើម្បី​ជ្រើសរើស​តំណាង​តាម​ខេត្ត តាម​ភូមិ​មួយចំនួន  ដោយសារ​តំណាង​ថ្នាក់មូលដ្ឋាន​មួយចំនួន​បាន​លាលែង និង​ដើរចេញ​នា​អំឡុង​ពេលដែល​លោក ម៉ម សូណង់ដូ ជាប់​ក្នុង​ពន្ធនាគារ។​ សមាគមអ្នក​ប្រជា​ធិ​បតេ​យ្យ ដែលមាន​អាយុ​កាលបី​ឆ្នាំមកហើយដែរ។
​អ្នកស្រី បញ្ជាក់ថា “​សមាជ នៅ​ថ្ងៃទី​២៣ ខែមីនា ចាប់ផ្តើម​រៀបចំ​សមាគម​ឡើងវិញ រៀបចំ​រចនាសម្ព័ន្ធ និង​រើស​សមាជិក​គណៈកម្មាកា​រ​អចិន្ត្រៃយ៍ ហើយ​និង​តំណាង​ខេត្ត អនុខេត្ត​មួយចំនួន​ដែល​បាន​លាលែង​”​។​

សូម​រម្លឹកថា សមាគម​អ្នក​ប្រជា​ធិ​តេ​យ្យ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១០ ហើយ​ត្រូវបាន​ក្រសួងមហាផ្ទៃ ទទួលស្គាល់ ឲ្យ​ចុះបញ្ជី នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១០៕​

No comments: