A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 22 March 2013

7,000 garment workers blocked Highway 3, demanding a minimum monthly salary of of $100 instead of the $75 ordered by Prime Minister Hun Sen កម្មករជិត៧ពាន់នាក់បិទផ្លូវជាតិលេខ៣ទាមទារឡើងប្រាក់ខែ


ដោយ អ៊ុក សាវបូរី 2013-03-21 RFA. Hun sen has ordered a minimum pay of $75 per month.
កម្មករនៅរោងចក្រផលិតស្បែកជើង វីន ស្តា (Win Star) ស្ថិតនៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបិទផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃ២១ ខែមីនា ដើម្បីឲ្យថៅកែដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១០០ដុល្លារ។ បាតុកម្មនេះធ្វើឡើងចំពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករពី ៦១ដុល្លារ រហូតដល់ ៨០ដុល្លារ។
ក្រុមកម្មករជិត ៧ពាន់នាក់ នៅរោងចក្រស្បែកជើង វីន ស្តា ក្នុងខេត្តកំពង់ស្ពឺ បានបិទផ្លូវជាតិលេខ ៣ មួយព្រឹក នៅថ្ងៃ២១ ខែមីនា ឆ្នាំ២០១៣ ដើម្បីជំរុញឲ្យថៅកែ និងអាជ្ញាធរមូលដ្ឋាន ឆាប់ដោះស្រាយចំពោះការទាមទារផលប្រយោជន៍របស់កម្មករ និងប្ដូរលក្ខខណ្ឌការងារមួយចំនួន។
កម្មការិនី ប៊ិន ស្រីមុំ ថ្លែងថា កម្មករបានធ្វើបាតុកម្ម ២ថ្ងៃមកហើយ ដើម្បីសុំប្ដូរលក្ខខណ្ឌការងារចំនួន ១០ចំណុច ក្នុងនោះគឺសុំដំឡើងប្រាក់ឈ្នួលអប្បបរមាពី ៦១ដុល្លារ ដល់ ១០០ដុល្លារ៖ «បើបាន ៨០ នោះក៏បានដែរ ប៉ុន្តែខ្ញុំឮគេថា អ៊ីចេះ គេថាគេដំឡើងហ្នឹង គឺគេកាត់ពីលុយសុខភាពយើង ៥ដុល្លារ យកមកបូក។ យើងធ្វើបន្តទៀត ព្រោះយើងទាមទារមានច្រើនចំណុចទៀត ដូចថា យើងសុំច្បាប់រៀបអាពាហ៍ពិពាហ៍នោះ សុំឲ្យបានច្បាប់ឈប់រយៈពេល ៧ថ្ងៃ សុំឲ្យមានកន្លែងហូបបាយត្រឹមត្រូវ ហើយក្នុងបន្ទប់ទឹកអីហ្នឹង ត្រូវមានទឹក មានសាប៊ូអីគ្រប់គ្រាន់ឲ្យកម្មករទាំងអស់គ្នាប្រើ ហើយថ្លៃពេទ្យ ដូចថា ពេលយើងសន្លប់អី កម្មករសន្លប់ដាក់ស៊ីរូមគេឲ្យបង់លុយ ប៉ុន្តែយើងសុំឲ្យថៅកែជួយចេញលុយវិញ»។ 


កម្មការិនី នាង សុភី បន្ថែមថា ក្រៅពីសុំដំឡើងប្រាក់ឈ្នួលអប្បបរមា កម្មករក៏បានសុំឲ្យថៅកែជួយកែលម្អបង្គន់ឲ្យមានអនាម័យ មានទឹកស្អាតប្រើប្រាស់នៅក្នុងរោងចក្រ បន្ថែមប្រាក់កម្រៃលើកទឹកចិត្តប្រចាំខែពី ១០ដុល្លារ ទៅ ១៥ដុល្លារ បន្ថែមប្រាក់អាហារពី ១ពាន់រៀល ទៅ ២ពាន់រៀល ក្នុង១ថ្ងៃ បន្ថែមថ្ងៃសុំច្បាប់ឈប់ពី ៣ថ្ងៃទៅ១អាទិត្យពេលកម្មកររៀបអាពាហ៍ពិពាហ៍ជាដើម។

ក្នុងព្រឹត្តិការណ៍បិទផ្លូវរបស់កម្មកររោងចក្រស្បែកជើង វីន ស្តា នៅខេត្តកំពង់ស្ពឺ នោះ សមត្ថកិច្ចនគរបាលខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានការពារផ្លូវជាតិលេខ ៣ ជួយសម្រួលចរាចរណ៍ឲ្យដំណើរការបានងាយបន្តិច និងមិនបានប្រើហិង្សាលើក្រុមកម្មករទេ។

នៅថ្ងៃ២១ ខែមីនា នេះដែរ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មានថា ប្រមុខរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែគោលអប្បបរមាឲ្យកម្មករពី ៦១ដុល្លារ ដល់ប្រាក់សរុប ៨០ដុល្លារក្នុង១ខែ។ ប្រាក់ឈ្នួលអប្បបរមានេះ នឹងចូលជាធរមាននៅថ្ងៃ១ ខែឧសភា ឆ្នាំ២០១៣ ហើយថៅកែគ្រប់រោងចក្រតម្រូវឲ្យបើកប្រាក់ឈ្នួលឲ្យកម្មករនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០១៣ តទៅ។

តំណាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលឃ្លាំមើលការតវ៉ារបស់កម្មកររោងចក្រស្បែកជើង វីន ស្តា លោក សយ ចាន់ធូ ថ្លែងថា កម្មករបានបញ្ឈប់ការតវ៉ានៅថ្ងៃត្រង់ ថ្ងៃ២១ ខែមីនា ប៉ុន្តែសន្យាបន្តបាតុកម្មទៀត ប្រសិនបើថៅកែមិនដំឡើងប្រាក់ខែអប្បបរមាដល់ ១០០ដុល្លារ និងប្ដូរលក្ខខណ្ឌការងារ ដូចការទាមទារទាំង ១០ចំណុចនេះទេ៖ «ពួកខ្ញុំទាមទារ ១០០ដុល្លារ ហើយកម្មករក៏គាត់ស្ម័គ្រចិត្តទាមទារ ១០០ដុល្លារដែរ។ ស្អែកកូដកម្មបន្តទៀត»។

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឲ្យបង្កើតក្រុមការងារចម្រុះភាគី និងដៃគូពាក់ព័ន្ធ ដើម្បីបន្តការសិក្សាស្រាវជ្រាវអំពីបញ្ហាប្រាក់ឈ្នួលអប្បបរមាសមស្របសម្រាប់កម្មករ និយោជិត ក្នុងរយៈពេល ១ឆ្នាំម្ដង ឬតាមពេលវេលាចាំបាច់ ដើម្បីពិនិត្យពិភាក្សាប្រាក់ឈ្នួលអប្បបរមាសមស្របសម្រាប់កម្មករនិយោជិត។

រាជរដ្ឋាភិបាលបានអំពាវនាវអង្គការសហជីព កម្មករ និយោជិត និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិ អង្គការអន្តរជាតិ ចូលរួមសហការ និងគាំទ្រដល់គោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមា ៨០ដុល្លារនេះ ដើម្បីរក្សាស្ថិរភាពការងារ និងជីវភាពរបស់កម្មករ និងសូមចៀសវាងការធ្វើកូដកម្ម បាតុកម្ម ដែលនាំឲ្យខូចផលប្រយោជន៍រួមរបស់កម្មករ និយោជិត និយិជក និងសង្គមជាតិ។

តំណាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក សយ ចាន់ធូ ឲ្យដឹងថា ទោះបីរាជរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ៨០ដុល្លារក៏ដោយ ក្រុមកម្មករនៅតែបន្តទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមារហូតបានដល់ ១០០ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

3 comments:

Anonymous said...

Hun Sen is blind.

Anonymous said...

not 75, 80 you idiot!!!

Khmerization said...

3:31 pm, I don't mind your criticism but please be civil. If you do not abide by this rule, your comment will be deleted in the future.

Please read carefully. The pay is $75 per month plus $5 dollar health allowance. In total it's $80, but, I repeat, the pay is only $75 and another $5 is health allowance.